អាជ្ញាធរខេត្តសៀមរាប ប្តេជ្ញាបញ្ឈប់លែងឲ្យមានការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣
ថ្លែងនៅក្នុងពិធីទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៣ ឆ្នាំ២០២២ និងពិធីប្រកាសទទួលស្គាលជាផ្លូវការ ស្រុកស្រីស្នំ ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាពាសកាល នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានប្តេជ្ញាថា នឹងបញ្ឈប់លែងឲ្យមានការបន្ទោបង់ពាសវាលពាសកាលនៅក្នុងឆ្នាំ២០២៣ ដែលជាផ្នែកមួយនៅក្នុងការលើកកម្ពស់វិស័យអានាម័យបរិស្ថានរបស់ខេត្តទេសចរណ៍មួយនេះ។ លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា ការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលនេះ ...