Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ប្តេជ្ញាបញ្ឈប់លែងឲ្យមានការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣

ដោយ Pothe Thun
18/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងពិធីទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៣ ឆ្នាំ២០២២ និងពិធីប្រកាសទទួលស្គាលជាផ្លូវការ ស្រុកស្រីស្នំ ជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាពាសកាល នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានប្តេជ្ញាថា នឹងបញ្ឈប់លែងឲ្យមានការបន្ទោបង់ពាសវាលពាសកាលនៅក្នុងឆ្នាំ២០២៣ ដែលជាផ្នែកមួយនៅក្នុងការលើកកម្ពស់វិស័យអានាម័យបរិស្ថានរបស់ខេត្តទេសចរណ៍មួយនេះ។

លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា ការបញ្ឈប់បន្ទោបង់ពាសវាលពាសកាលនេះ ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការចិត្តទុកដាក់លើកកម្ពស់សុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្ររនៅក្នុងប្រទេសកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា។ លោកបន្ដថា បរិស្ថាន អនាម័យ ជាកត្ដាសំខាន់បំផុតសម្រាប់សុខភាពមនុស្សជាតិ ជាពិសេសលើកស្ទួយលើវិស័យទេសចរណ៍។ ជាមួយគ្នានោះ ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ គឺជាផ្នែកមួយយ៉ាង សំខាន់ដែលរដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ពោលគឺធ្វើយ៉ាងណាអោយការផ្គត់ផ្គង់សេវាផ្នែកនេះ បានទៅដល់ដៃប្រជាពលរដ្ឋ ដែលជាការសម្រេចអោយបាននូវទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០២៣ អត្រាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ សម្រេចអោយបាន៩០% និងទស្សនៈវិស័យនៅឆ្នាំ ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុង បរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”។

លោកអភិបាលរងខេត្ដ មានប្រសាសន៍បន្តថា ប្រៀបធៀបកាលពី ១០ឆ្នាំមុន គឺនៅឆ្នាំ២០១២ ខេត្តសៀមរាប អត្រាគ្របដណ្តប់ផ្នែកអនាម័យមានក្នុងកម្រិត ២៧.៥០% និងអត្រាគ្របដណ្តប់ផ្នែកទឹកស្អាត មានកម្រិត ៣៣.១០% ហើយក្នុងនោះដែរខេត្តសៀមរាប ពុំមានភូមិឃុំ ឬស្រុកណាមួយក្នុងខេត្ត ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទេ។ ប៉ុន្តែនៅឆ្នាំ២០២២ អត្រាគ្របដណ្តប់អនាម័យមាន ៨២.៩០% និងអត្រាគ្របដណ្ដប់នៃការផ្គត់ផ្គង់ទឹកស្អាតមាន ៧៦%។ ជាមួយគ្នានោះស្រុកដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល នៅខេត្ដសៀមរាបមានចំនួន២ ដោយក្នុងនោះស្រុកស្រីស្នំ និងស្រុកអង្គរជុំ ។ លោកបន្ដថា រដ្ឋបាលខេត្តសៀមរាប បានកំណត់យកស្រុកអង្គរធំ ស្រុកបន្ទាយស្រី និងក្រុងសៀមរាប គឺជាក្រុង/ស្រុកគោលដៅ ដែលនឹងត្រូវជម្រុញឲ្យបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល នៅដំណាច់ឆ្នាំ២០២២ ហើយដោយឡែកស្រុកផ្សេងៗទៀតក៏នឹង ត្រូវជម្រុញបន្តដែលយ៉ាងយូរក្នុងឆ្នាំ២០២៣ ត្រូវបញ្ចប់ការងារនេះផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

យោងតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងឱកាសទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៣ ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងគិតត្រឹមឆ្នាំ២០២២នេះ អត្រាគ្របដណ្តប់អនាម័យរបស់សហគមន៍ជនបទនៅព្រះរាជាណាចក្រកម្ពុជា បានកើនដល់ជាង ៨០% ខណៈអត្រានៃខ្នងផ្ទះជនបទ មានកន្លែងលាងសម្អាតដៃបានកើនឡើងដល់៩៦%។ វឌ្ឍនភាពនៃស្ថានភាពអនាម័យនេះ គឺកើតឡើងដោយសារការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមសហការយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងវិស័យអនាម័យ រួមទាំងប្រជាជននៅតាមតំបន់ជនបទ។ ទន្ទឹមនឹងនេះ យើងក៏សម្រេចបាននូវខេត្តចំនួន២ ដែលជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដំបូងគេនៅព្រះរាជាណាចក្រកម្ពុជាគឺ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ហើយមានខេត្តជាបន្តបន្ទាប់ដែលនឹងសម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនាពេលឆាប់ៗខាងមុខរួមមាន ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកែប និងខេត្តកំពង់ឆ្នាំង។ ដោយឡែកភូមិចំនួន៥.២៩៨ ឃុំ/សង្កាត់ចំនួន៣៩៣ ក្រុង/ស្រុក/ខណ្ឌចំនួន៣១ ក៏សម្រេចបានជាភូមិ/ឃុំ/សង្កាត់ និងក្រុង/ស្រុក/ខណ្ឌ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ លទ្ធផលដែលជាទីមោទនៈដែលយើងទទួលបាននេះ ក៏បានឆ្លុះបញ្ចាំងនូវកម្រិតយល់ដឹងរបស់ប្រជាជនពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យនិងវិធីបង្ការរោគ៕

 

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បន្ទោបង់ស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្របីរៀល

អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្របីរៀល

អាយឆាកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី១០នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្ដីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន

អាយឆាកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី១០នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្ដីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន

យុវជនពិការដៃជើងដោយសារឆក់ខ្សែភ្លើង រស់នៅស្រុកក្រឡាញ់ បានទទួលអំណោយពីប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់

យុវជនពិការដៃជើងដោយសារឆក់ខ្សែភ្លើង រស់នៅស្រុកក្រឡាញ់ បានទទួលអំណោយពីប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.