Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្របីរៀល

ដោយ Pothe Thun
18/11/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាក្របីរៀល
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់ពីដំណើរការបង្រៀនអស់រយៈពេល ៧ខែកន្លងមក នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សិស្សានុសិស្សចំនួន ១៨២នាក់ នៃសាលាបឋមសិក្សាក្របីរៀល ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបេតិកភណ្ឌ។

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា គម្រោងអប់រំបេតិកភណ្ឌសម្រាប់កុមារ ដែលរួមសហការដោយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរនៅសាលាបឋមសិក្សាក្របីរៀលនេះ បានផ្តល់ឱកាសឱ្យកុមារដែលកើត រស់នៅ និងសិក្សាក្នុងតំបន់បេតិកភណ្ឌ បានដឹងថាខ្លួនកំពុងរស់នៅក្នុងតំបន់ដែលពិសេសជាងគេ ហើយទទួលមរតកដ៏ធំធេងពីបុព្វបុរសដែលត្រូវបន្តថែរក្សា និងការពារបេតិកភណ្ឌជាតិរបស់ខ្លួន។ លោកបន្តថា បន្ទាប់ពីទទួលបានជោគជ័យលើវគ្គបណ្តុះបណ្តាលនេះ គោលដៅបន្តអាជ្ញាធរជាតិអប្សរា នឹងឈានទៅបន្តបើកវគ្គបណ្តុះបណ្តាលឡើងវិញ នៅសាលាបឋមសិក្សា និងវិទ្យាល័យក្នុងស្រុកប្រាសាទបាគង។ បន្ថែមពីនេះ អាជ្ញាធរជាតិអប្សរាកំពុងតែសហការជាមួយមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្តសៀមរាប បណ្តុះបណ្តាលគ្រូបង្គោល ដើម្បីបន្តទៅបណ្តុះបណ្តាលសិស្សានុសិស្សនៅតាមសាលារៀនរបស់ខ្លួន។

សូមជម្រាបផងដែរថា កម្មវិធីអប់រំបេតិកភណ្ឌ សម្រាប់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាក្របីរៀល មានរយៈពេល៧ខែ ដោយចាប់ផ្តើមពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ មានសិស្សចូលរៀនសរុបចំនួន ១៨២នាក់ មកពីថ្នាក់ទី៥ ចំនួន២ថ្នាក់ និងថ្នាក់ទី៦ ចំនួន២ថ្នាក់ រួមទាំងគ្រូទទួលបន្ទុកចំនួន ៤នាក់។ ដោយបង្រៀនក្នុងថ្នាក់ពេលព្រឹករយៈពេល ២ម៉ោង និងរសៀល ២ម៉ោង នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ សរុបបង្រៀនក្នុងថ្នាក់បានចំនួន ៤៨ម៉ោង និងបង្រៀនតាមរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងសារមន្ទីរ បានចំនួន ១២ម៉ោង៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាលាបឋមសិក្សាក្របីរៀលអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាយឆាកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី១០នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្ដីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន

អាយឆាកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី១០នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្ដីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន

យុវជនពិការដៃជើងដោយសារឆក់ខ្សែភ្លើង រស់នៅស្រុកក្រឡាញ់ បានទទួលអំណោយពីប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់

យុវជនពិការដៃជើងដោយសារឆក់ខ្សែភ្លើង រស់នៅស្រុកក្រឡាញ់ បានទទួលអំណោយពីប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់

ឯកសណ្ឋានប្រជាការពារជាង ៤០សម្រាប់ ជាអំណោយរបស់ក្រុមការងារមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានប្រគល់ជូនដល់កម្លាំងប្រជាការពារ ក្នុងឃុំស្លែងស្ពាន

ឯកសណ្ឋានប្រជាការពារជាង ៤០សម្រាប់ ជាអំណោយរបស់ក្រុមការងារមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានប្រគល់ជូនដល់កម្លាំងប្រជាការពារ ក្នុងឃុំស្លែងស្ពាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.