Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

យុវជនពិការដៃជើងដោយសារឆក់ខ្សែភ្លើង រស់នៅស្រុកក្រឡាញ់ បានទទួលអំណោយពីប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់

ដោយ Pothe Thun
19/11/2022
នៅក្នុង សាសនា និង មនុស្សធម៌
យុវជនពិការដៃជើងដោយសារឆក់ខ្សែភ្លើង រស់នៅស្រុកក្រឡាញ់ បានទទួលអំណោយពីប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក វ៉ាយ ប៉ុច អាយុ ៣២ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលរងគ្រោះដោយសារការឆក់ខ្សែភ្លើងបណ្ដាលឲ្យពិការដៃជើង និងមានជីវភាពខ្វះខាត បានទទួលអំណោយរួមមាន៖ រទេះរុញ ១គ្រឿង ថវិកា ៥០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ពីឯកឧត្ដម ជា ច័ន្ទបរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ពិធីប្រគល់អំណោយនេះដែរធ្វើឡើងតាមរយៈឯកឧត្តម ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៍មាន និង លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ស្ដីទី ដោយមានចូលរួមពីសំណាក់ក្រុមការងារចុះជួយស្រុក រួមនឹងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀតផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ធឹម សំផូត បានមានប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលកន្លងមកឯកឧត្តម តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយើង។ ជាក់ស្ដែងក្នុងឱកាសនេះទោះឯកឧត្តម មិនបានអញ្ជើញមកជួបជាមួយបងប្អូនផ្ទាល់ តែឯកឧត្តមក៏បានចាត់ឲ្យក្រុមការងារនាំយកនូវអំណោយជារទេះរុញ រួមនឹងគ្រឿងបរិភោគ និងថវិការមួយចំនួន ជូនដល់លោក វ៉ាយ ប៉ុច ដែលជាជនពិកា បច្ចុប្បន្នមានកូនម្នាក់រស់នៅជាមួយឪពុកម្តាយ ដោយមានជីវភាពខ្វះខាត។

ព័ត៌មានជាតិ ថ្មីៗ

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជនខេត្តព្រះសីហនុ ដើម្បីផ្គត់ផ្គង់ដល់គ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹក

27/01/2026

ឯកឧត្តម បានបន្តទៀតថា ដោយក្រុមការងារស្រុកបានពិនិត្យឃើញការលំបាកជាក់ស្តែងចំពោះលោក វ៉ាយ ប៉ុច ដែលរងគ្រោះពិការដៃ និងពិការជើងនោះ សព្វថ្ងៃនេះ រទេះរុញរបស់គាត់បានខូចមិនអាចរុញ និងចល័តបាន ដូច្នេះរូបគាត់ និងក្រុមគ្រួសារ បានស្នើសុំមកក្រុមការងារឲ្យជួយស្វែងរកសប្បុរសជនជួយឧបត្ថម្ភជារទេះរុញដល់គ្រួសារគាត់។ ដោយក្តីអាណិតអាសូរ ទើបក្រុមការងារបានរាយការណ៍ជូនចំពោះឯកឧត្ដម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកក្រឡាញ់ ដើម្បីជួយឧបត្ថម្ភដល់លោក ទើបថ្ងៃនេះឯកឧត្តម បានចាត់ឲ្យក្រុមការងារនាំយកអំណោយមកប្រគល់ជូនលោកដល់គេហដ្ឋានតែម្ដង។ ហើយចំពោះរទេះរុញនេះដែរ ឯកឧត្តមជឿថា វានឹងអាចជួយសម្រួលដល់សកម្មភាពប្រចាំថ្ងៃរបស់លោក សម្រាប់ការធ្វើដំណើរទៅកន្លែងផ្សេងៗផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

 

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកសណ្ឋានប្រជាការពារជាង ៤០សម្រាប់ ជាអំណោយរបស់ក្រុមការងារមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានប្រគល់ជូនដល់កម្លាំងប្រជាការពារ ក្នុងឃុំស្លែងស្ពាន

ឯកសណ្ឋានប្រជាការពារជាង ៤០សម្រាប់ ជាអំណោយរបស់ក្រុមការងារមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានប្រគល់ជូនដល់កម្លាំងប្រជាការពារ ក្នុងឃុំស្លែងស្ពាន

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ នៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បង្ហាញថា វត្តមានគណៈប្រតិភូទាំងអស់ មិនត្រឹមតែផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សភាកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកធ្វើឲ្យមហាសន្និបាតអាយប៉ាលើកទី៤៣ ទទួលបានជោគជ័យផងដែរ

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ នៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ នៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.