Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បង្ហាញថា វត្តមានគណៈប្រតិភូទាំងអស់ មិនត្រឹមតែផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សភាកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកធ្វើឲ្យមហាសន្និបាតអាយប៉ាលើកទី៤៣ ទទួលបានជោគជ័យផងដែរ

ដោយ Pothe Thun
21/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បង្ហាញថា វត្តមានគណៈប្រតិភូទាំងអស់ មិនត្រឹមតែផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សភាកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកធ្វើឲ្យមហាសន្និបាតអាយប៉ាលើកទី៤៣ ទទួលបានជោគជ័យផងដែរ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មុនពិធីបើកមហាសន្និបាតសន្និបាត AIPA លើកទី៤៣ ជាផ្លូវការ នាព្រឹកថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានមហាសន្និបាត (AIPA) លើកទី៤៣ បានអនុញ្ញាតឲ្យប្រធានគណៈប្រតិភូសភាសមាជិកAIPA និងអគ្គលេខាធិការ AIPA ប្រធានគណៈប្រតិភូសភាសង្កេតការណ៍ AIPA និងគណៈប្រតិភូសមាជិកសភាវ័យក្មេង AIPA ចូលជួបសម្តែងការគួរសម ដាច់ដោយឡែកពីគ្នា នាសណ្ឋាគារសុខាភ្នំពេញ កន្លែងប្រារព្ធមហាសន្និបាតអាយប៉ាលើកទី៤៣នោះ។

សម្តេចបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូក៏ដូចជាសមាជិកគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នាឱកាសនេះ។ សម្តេចប្រធានអាយប៉ាលើកទី៤៣ បានគូសបញ្ជាក់ថា វត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាពេលនេះ មិនត្រឹមតែផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សភាកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកធ្វើឲ្យមហាសន្និបាតអាយប៉ាលើកទី៤៣នេះ ទទួលបានជោគជ័យផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា មហាសន្និបាតលើកទី៤៣របស់អាយប៉ានាពេលនេះ នឹងទទួលបាននូវកិច្ចសន្ទនា និងការពិភាក្សា ដែលផ្តល់នូវលទ្ធផលដ៏ប្រសើរ ក្នុងការលើកកម្ពស់តួនាទីរបស់ AIPA អោយកាន់តែមានកិត្យានុភាព នៅក្នុងតំបន់ និងសកល។ ដោយឡែកនៅចំពោះមុខគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ា សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ ឯកឧត្តម លោកជំទាវ ទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្ម ក្នុងការបង្កើតអោយមានរបៀបវារៈ នៃសមាជិកសភាវ័យក្មេង នៅក្នុងរចនាសម័្ពន្ធនៃមហាសន្និបាតអាយប៉ា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា យុវជនគឺជាធនធានប្រកបដោយថាមភាពខ្ពស់ ក្នុងដំណើរការកិច្ចការនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ក្នុងតំបន់ និងសកល។ ភាពជាតំណាងរបស់យុវជន ត្រូវបានលើកកម្ពស់នៅគ្រប់ទិសទី។ ដូចនេះ វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី នាពេលនេះ ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងការលើកកម្ពស់ភាពជាតំណាងរបស់យុវជនអាស៊ាន នៅក្នុងវេទិកាអន្តរសភាតំបន់ និងសកលលោក៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ នៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ នៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

អគារសិក្សា៣ខ្នងក្នុងសាលារៀនចំនួន៣ ក្នុងស្រុកក្រឡាញ់ ដែលជាអំណោយរបស់សមាគម សិក ប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សា៣ខ្នងក្នុងសាលារៀនចំនួន៣ ក្នុងស្រុកក្រឡាញ់ ដែលជាអំណោយរបស់សមាគម សិក ប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

កិច្ចប្រជុំការពារជាតិអាស៊ានចង្អៀត និងកិច្ចប្រជុំការពារជាតិអាស៊ានបូកនៅខេត្ដសៀមរាប បានរៀបចំរួចរាល់ហើយ

កិច្ចប្រជុំការពារជាតិអាស៊ានចង្អៀត និងកិច្ចប្រជុំការពារជាតិអាស៊ានបូកនៅខេត្ដសៀមរាប បានរៀបចំរួចរាល់ហើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.