Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អគារសិក្សា៣ខ្នងក្នុងសាលារៀនចំនួន៣ ក្នុងស្រុកក្រឡាញ់ ដែលជាអំណោយរបស់សមាគម សិក ប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
21/11/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគារសិក្សាថ្មីចំនួន ៣ខ្នង ស្មើនឹង២៥បន្ទប់ ដែលជាអំណោយរបស់សមាគម ជួយប្រជាពលរដ្ឋកម្ពុជាលើផ្នែកអប់រំ និងសុខភាព នៃប្រទេសជប៉ុន ហៅកាត់ថាសិក (SCHEC) ត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប រួមនឹងតំណាងសមាគម អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ មាតាបិតាអាណាព្យាបាល និងសិស្សានុសិស្សជាច្រើនរូប។

គួរឲ្យដឹងថា អគារសិក្សាទាំងបីនេះ ត្រូវបានសាងសង់រួចរាល់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ ទើបមានការយឺតយូរក្នុងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ អគារសិក្សាទាំង៣ ស្ថិតក្នុងអនុវិទ្យាល័យកំពង់ថ្កូវ ឃុំកំពង់ថ្កូវ មួយខ្នង មាន ១០បន្ទប់, អនុវិទ្យាល័យខ្នារ ឃុំក្រូចគរ មួយខ្នង មាន១០បន្ទប់ និងមួយខ្នងទៀត មាន៥បន្ទប់ នៅក្នុងសាលាបឋមសិក្សាស្រណាល ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ការផ្តល់អគារសិក្សាទាំង៣នេះ គឺជាការឆ្លើយតបតាមការសំនូមពររបស់មាតាបិតាអាព្យាបាលសិស្ស លោក គ្រូអ្នកគ្រូ ដែលចង់បាននូវអគារសិក្សាសំរាប់ការសិក្សារបស់ក្មួយៗ ព្រោះបច្ចុប្បន្នចំនួនសិស្សបានកើនឡើងជារៀងរាល់ឆ្នាំហើយសាលាពុំមានអគារសិក្សាគ្រប់គ្រាន់សម្រាប់សិស្សបានចូលរៀនគ្រប់គ្នានៅឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា សៀង ណាំ ក៏បានជំរាបជូនតំណាងសមាគម SCHEC ព្រមទាំងសហការីទាំងអស់ដែលបានមកកម្ពុជា អំពីការអប់រំនៅកម្ពុជានិងគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យអប់រំ ដើម្បីកសាងមូលដ្ឋានគ្រឹះនៃចំណេះដឹងអោយបានរឹងមាំសំរាប់អោយកុមារ និងយុវជនកម្ពុជាទាំងអស់មានឪកាសស្មើៗគ្នាក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ តាមរយៈការធ្វើអោយសាលារៀនកាន់តែខិតជិតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងប្រតិភូសមាគទាំងអស់ ដែលបានផ្តល់អគារសិក្សាទាំង៣ខ្នងនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកំពស់វិស័យអប់រំ។

ឯកឧត្តម បញ្ជាក់ថា សម្រាប់សមិទ្ឋផលដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះដែរ គឺជាអំណោយដ៍ថ្លៃថ្លារបស់លោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ុ ផ្តល់តាមរយៈសមាគមជួយប្រជាពលរដ្ឋកម្ពុជា លើផ្នែកអប់រំ និងសុខភាព នៃប្រទេសជប៉ុន ហៅកាត់ថា SCHEC ។ ហើយថ្វីត្បិតតែលោកស្រី បានលាចាកលោកដោយរោគាពាធទៅហើយក្តី តែទឹកចិត្តមនុស្សធម៌ និងទឹកចិត្តស្រឡាញ់ប្រជាជនកម្ពុជា ដោយមុននឹងមរណភាពលោកស្រីបានផ្តាំថា ទ្រព្យសម្បត្តិដែលលោកស្រីមាននៅសល់ គឺឱ្យយកមកជួយប្រជាជនកម្ពុជា ជាពិសេសជួយកសាងអគារសិក្សា ដើម្បីឱ្យកុមារកម្ពុជាបានសិក្សារៀនសូត្រឲ្យក្លាយជាធនធានមនុស្សប្រកបដោយសីលធម៌ មានចំណេះដឹង និងចំណេះធ្វើ រួមចំណែកក្នុងការកសាងសង្គមជាតិឱ្យមានការរីកចម្រើនជាលំដាប់។

សូមបញ្ជាក់ថា ក្នុងរយៈពេល ២២ឆ្នាំកន្លងមកនេះ សមាគមជួយប្រជាពលរដ្ឋកម្ពុជាលើផ្នែកអប់រំ និងសុខភាព នៃប្រទេសជប៉ុន ហៅកាត់ថា SCHEC បានជួយឧបត្ថម្ភយ៉ាងធំធេងដល់ប្រជាជនកម្ពុជាតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តសៀមរាប។ ក្នុងនោះរួមមាន៖ អគារសិក្សាចំនួន ៣៦ខ្នង ស្មើនឹង ១៩៨បន្ទប់ ព្រមទាំងសម្ភារៈសិក្សា សម្ភារៈកីឡា សម្ភារៈបង្រៀន អណ្តូងទឹកស្នប់ចំនួន ៣៦៤៦អណ្តូង ម៉ាស៊ីនបូមទឹក អាងទឹក និងបណ្តាញចែកចាយទឹកស្អាត ២កន្លែង នៅឃុំសង្វើយ ស្រុកជីក្រែង និងឃុំតាយ៉ែក ស្រុកសូទ្រនិគម។ ជាមួយគ្នានោះក៏មានក្រុមគ្រូពេទ្យធ្មេញ ចុះជួយព្យាបាលធ្មេញ និងចែកថ្នាំ និងច្រាសដុសធ្មេញជារៀងរាល់ឆ្នាំផងដែរ៕

អត្ថបទ៖ លោក យូ វង្ស ,រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំការពារជាតិអាស៊ានចង្អៀត និងកិច្ចប្រជុំការពារជាតិអាស៊ានបូកនៅខេត្ដសៀមរាប បានរៀបចំរួចរាល់ហើយ

កិច្ចប្រជុំការពារជាតិអាស៊ានចង្អៀត និងកិច្ចប្រជុំការពារជាតិអាស៊ានបូកនៅខេត្ដសៀមរាប បានរៀបចំរួចរាល់ហើយ

កិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបានអន្តរសភាអាស៊ានលើកទី៤៣ បានពិភាក្សានិងឯកភាពគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន៥

កិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបានអន្តរសភាអាស៊ានលើកទី៤៣ បានពិភាក្សានិងឯកភាពគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន៥

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា រៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំពាក់ព័ន្ឋនៅខេត្តសៀមរាប

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា រៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំពាក់ព័ន្ឋនៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.