Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបានអន្តរសភាអាស៊ានលើកទី៤៣ បានពិភាក្សានិងឯកភាពគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន៥

ដោយ Pothe Thun
22/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបានអន្តរសភាអាស៊ានលើកទី៤៣ បានពិភាក្សានិងឯកភាពគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន៥
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងឱកាសដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ គណៈកម្មាធិការនយោបាយ (AIPA43) បានជួបប្រជុំពិភាក្សាគ្នាទៅលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការជំរុញ សន្តិភាព សាមគ្គីភាព និងពហុភាគីនិយម ឆ្ពោះទៅមជ្ឈភាពអាស៊ាន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមាន តំណាងគណៈប្រតិភូសភានៃប្រទេសសមាជិកអាយប៉ាទាំង៨ គឺមានសភាព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។ កិច្ចប្រជុំនេះដំណើរការទៅក្រោមការដឹកនាំដោយ ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មាធិការនយោបាយនៃអន្តរសភាអាស៊ាន (AIPA43) ជាប្រធានដឹកនាំកិច្ចប្រជុំ ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាប្រធានគណៈប្រតិភូសភាកម្ពុជា និងឯកឧត្ដម ជាម ប៉េអា សមាជិករដ្ឋសភា ជាអ្នករាយការណ៍អំពីកិច្ចប្រជុំ។

កិច្ចប្រជុំគណៈកម្មាធិការនយោបាយ រៀបចំឡើងក្នុងគោលបំណងចម្បងដើម្បីពង្រឹងកិច្ចសន្ទនា AIPA-ASEAN និងភាពជាដៃគូក្នុងការដោះស្រាយបញ្ហាប្រឈមរួមគ្នា និងធ្វើសកម្មភាពរួមគ្នាដើម្បីពង្រឹង មជ្ឈភាពអាស៊ានក្នុងការលើកកម្ពស់សន្តិភាព វិបុលភាព សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ និងពហុភាគីនិយមបើកចំហរ និងប្រកបដោយបរិយាប័ន្ន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

កិច្ចប្រជុំនាពេលនេះ បានធ្វើការពិភាក្សាគ្នាលើ សេចក្តីព្រាងសេចក្តីសម្រេចចំនួន០៥ រួមមាន៖
១.សេចក្តីព្រាងសេចក្តីសម្រេចស្តីពី «របាយការណ៍កិច្ចប្រជុំក្រុមសមាជិកសភា អាយប៉ា លើកទី ១៣»
២.សេចក្តីព្រាងព្រាងសេចក្តីសម្រេច «របាយការណ៍កិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ា និងប្រមុខដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១»
៣.សេចក្តីព្រាងសេចក្តីសម្រេចស្តីពី «ការលើកកម្ពស់សន្តិភាព វិបុលភាព និងពហុភាគីនិយម តាមរយៈមជ្ឈភាពអាស៊ាន»
៤.សេចក្តីព្រាងសេចក្តីសម្រេចស្តីពី «ការលើកកម្ពស់ការទូតសភាក្នុងបញ្ហាសន្តិសុខដែនសមុទ្រ និងការកសាងស្ថេរភាពតំបន់នៅអាស៊ីអាគ្នេយ៍»
៥.សេចក្តីព្រាងសេចក្តីសម្រេចស្តីពី «ការប្រើប្រាស់ការទូតសភាដើម្បីអនុវត្តចំណុចកុងសង់ស៊ីសទាំង ៥» ។

កិច្ចប្រជុំគណៈកម្មាធិការនយោបាយបានបញ្ចប់ទៅ ដោយរលូន ក្នុងបរិយាកាស សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ដោយអង្គប្រជុំបានឯកភាពបញ្ចូលសេចក្តីព្រាងទាំង០៥ ទៅដាក់ជូនមហាសន្និបាតអាយប៉ាលើកទី៤៣ អនុម័ត្តក្នុងកិច្ចប្រជុំពេញអង្គលើកទី២ ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២៕

Tags: AIPA43
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា រៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំពាក់ព័ន្ឋនៅខេត្តសៀមរាប

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា រៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំពាក់ព័ន្ឋនៅខេត្តសៀមរាប

កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ផ្ដោតសំខាន់អំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់

កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ផ្ដោតសំខាន់អំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់

កម្ពុជាកូរ៉េ បើកសម្ភោធបណ្ណាល័យសម្រាប់កុមារក្នុងខេត្តសៀមរាប លើការអភិវឌ្ឍន៍វប្បធម៌ អប់រំ អំណាន ដើម្បីការអភិវឌ្ឍបៃតង

កម្ពុជាកូរ៉េ បើកសម្ភោធបណ្ណាល័យសម្រាប់កុមារក្នុងខេត្តសៀមរាប លើការអភិវឌ្ឍន៍វប្បធម៌ អប់រំ អំណាន ដើម្បីការអភិវឌ្ឍបៃតង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.