កិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបានអន្តរសភាអាស៊ានលើកទី៤៣ បានពិភាក្សានិងឯកភាពគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន៥
នៅក្នុងឱកាសដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ គណៈកម្មាធិការនយោបាយ (AIPA43) បានជួបប្រជុំពិភាក្សាគ្នាទៅលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការជំរុញ សន្តិភាព សាមគ្គីភាព និងពហុភាគីនិយម ឆ្ពោះទៅមជ្ឈភាពអាស៊ាន នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមាន តំណាងគណៈប្រតិភូសភានៃប្រទេសសមាជិកអាយប៉ាទាំង៨ គឺមានសភាព្រុយណេដារូស្សាឡាម កម្ពុជា ...