Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជា​រំពឹងថា​នឹង​ក្លាយជា ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០

ដោយ Pothe Thun
16/11/2018
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បន្ទាប់​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​ចេញ​របាយការណ៍​ព្យាករណ៍​ពី​ការបន្ត​កើនឡើង​នៃ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៦ កម្ពុជា​នៅតែ​បន្ត​សម្រេចបាន ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​កំណើន​សេដ្ឋកិច្ច ខ្ពស់​ជា​មធ្យម ក្នុង​កម្រិត​៧,៧% ក្នុង​មួយ​ឆ្នាំ ហើយ​សេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​រំពឹងថា នៅ​បន្ដ​កំណើន​រឹងមាំ ក្នុង​រង្វង់​អត្រា​៧,២% ក្នុង​ឆ្នាំ​២០១៨​។​

​ទន្ទឹមនឹងនោះ ផលិតផល​សរុប​ក្នុងស្រុក សម្រាប់​ប្រជាជន​ម្នាក់ៗ បាន​កើន​ឡើង​ជាង ៧​ដង គឺ​ប្រមាណ​ជាង​២០០​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​១៩៩២ ដល់​ជិត​ប្រមាណ​១៥០០​ដុល្លារ អាមេរិក​នៅ ឆ្នាំ​២០១៨ ចំណែកឯ​អត្រា​ភាពក្រីក្រ បាន​ធ្លាក់ចុះ​ពី​ប្រមាណ​៥០% ក្នុង​ឆ្នាំ​១៩៩២ មក​ត្រឹម​រង្វង់​១៣,៥% ក្នុង​ឆ្នាំ​២០១៤ ទោះ​បី​ត្រូវ​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម និង​ហានិភ័យ ពី​ខាងក្រៅ មួយចំនួន​ក៏​ដោយ​។​

​មានប្រសាសន៍ នា​ព្រឹក​ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​មន្ទីរ​ផែនការ​ខេត្ត​សៀមរាប ក្នុង​កិច្ចប្រជុំ​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ផលិតផល​ក្នុងស្រុក​សរុប (GDP) នៅ​ខេត្ត​សៀមរាប ឆ្នាំ​២០១៧ ឯកឧត្តម ទុយ ចំរើន អនុរដ្ឋលេខាធិការ នៃ​ក្រសួង​ផែនការ បានបញ្ជាក់​ថា វិស័យ​សំខាន់ៗ ដែល​បាន​ជម្រុញ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន រួមមាន វិស័យ សំណង់ , វាយនភ័ណ្ឌ​កាត់ដេរ​សំលៀក​បំពាក់ , ទេសចរណ៍ និង វិស័យ​កសិកម្ម​។ ឆ្លើយតប​នឹង​ការរីកចម្រើន​នេះ រាជរដ្ឋាភិបាល​បាន​ផ្តល់​អាទិភាព​ខ្ពស់ ដល់​វិស័យ​អប់រំ , សុខាភិបាល សំណាញ់​សុវត្ថិភាព​(​ប​.​ស​.​ស​) ជូន​ដល់​មន្ត្រីរាជការ និង វិ​យោជិត​ក្នុង​វិស័យ​ឯកជន ព្រមទាំង​បាន​ការ​តម្លើង​ប្រាក់​បៀវត្ស​ជូន មន្ត្រីរាជការ ប្រាក់បៀវត្ស​គោល​ជូន​វិស័យ​កាត់ដេរ និង កាត់បន្ថយ​ភាពក្រីក្រ​ជា​មធ្យម ១%​ក្នុង​មួយ​ឆ្នាំ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ទុយ ចំរើន ក៏​បាន​គូសបញ្ជាក់ថា ក្នុង​នីតិកាល​ទី​៦​នេះ រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នឹង​នៅតែ​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ជំហាន​ទី​៤ គឺ សំដៅ​សម្រេច​បាន​ឋានៈ​ជា ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង ជា ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ជាមួយ​នឹង​ការរក្សា​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧% រក្សា​ស្ថេរភាព​ថ្លៃ និង អត្រា​ប្តូរ​ប្រាក់ បង្កើន​ការងារ​ថ្មីៗ បន្ត​យកចិត្តទុកដាក់​លើ​វិស័យ​សង្គមកិច្ច និង កាត់បន្ថយ​ភាពក្រីក្រ​ឲ្យបាន​ជា​អតិបរមា​។​

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: កិច្ចប្រជុំ​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​ផលិតផល​ក្នុងស្រុក​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ប្រាក់ចំណូលព័ត៌មានខេត្តសៀមរាប​សេដ្ឋកិច្ច​កម្ពុជា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា រៀបចំ​ទិវា​សប្តាហ៍​សហគ្រិនភាព​ពិភពលោក ក្រោម​ប្រធានបទ ស្ត្រី និង​យុវជន ក្នុង​សហគ្រិនភាព និង​សេដ្ឋកិច្ច​ឌីជីថល​

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា រៀបចំ​ទិវា​សប្តាហ៍​សហគ្រិនភាព​ពិភពលោក ក្រោម​ប្រធានបទ ស្ត្រី និង​យុវជន ក្នុង​សហគ្រិនភាព និង​សេដ្ឋកិច្ច​ឌីជីថល​

ក្បាលដី​ចំនួន​៦.៨៥៦ ស្ថិតនៅក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ត្រូវបាន​អាជ្ញាធរ​ខេត្ត​សៀមរាប ចែក​ជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​

ក្បាលដី​ចំនួន​៦.៨៥៦ ស្ថិតនៅក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ត្រូវបាន​អាជ្ញាធរ​ខេត្ត​សៀមរាប ចែក​ជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប នឹង​សហការ​ជាមួយ​អង្គការ​មនុស្សធម៌​ដើម្បី​កុមារ​និង​ស្ត្រី នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​ដើម្បី​កុមារ លើក​ទី​១៣ នៅ​ដើម​ខែ​ធ្នូ​នេះ​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប នឹង​សហការ​ជាមួយ​អង្គការ​មនុស្សធម៌​ដើម្បី​កុមារ​និង​ស្ត្រី នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​ដើម្បី​កុមារ លើក​ទី​១៣ នៅ​ដើម​ខែ​ធ្នូ​នេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.