Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្បាលដី​ចំនួន​៦.៨៥៦ ស្ថិតនៅក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ត្រូវបាន​អាជ្ញាធរ​ខេត្ត​សៀមរាប ចែក​ជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​

ដោយ Pothe Thun
19/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
113
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោយពី​គណៈកម្មការ​រដ្ឋបាល​បញ្ចប់​នីតិវិធី​ការចុះ​បញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ​រួចមក ក្បាលដី​ចំនួន​៦.៨៥៦ ដែល​បាន​បំពេញ​នូវ​លក្ខខ័ណ្ឌ​គ្រប់គ្រាន់​តាម​នីតិវិធី ហើយ​អាច​ចេញ​ប័ណ្ណកម្មសិទ្ធិ​ក្នុងចំណោម​ក្បាល​ដី​សរុប​ទាំងអស់​ចំនួន ៨.៣៥៦ ស្ថិតក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ត្រូវបាន​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប ចែក​ជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។​

​លោក ពិន ប្រាកដ មានប្រសាសន៍ថា ជា​បទពិសោធន៍ ដើម្បី​សំរេចបាន​ដល់​ការចេញ​វិញ្ញាបនប័ត្រ​សម្គាល់ម្ចា​ស់​អចលនវត្ថុ​និមួយៗ គឺ​មាន​ការងារ​ច្រើនណាស់ ដែល​ទាមទារ​នូវ​ការខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ជំនាញ និង​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី ឬ​និង អ្នក​កាន់កាប់​ដី​ទាំងអស់ ទាំង​ដី​រដ្ឋ និង​ដីឯកជន ដូច្នេះ​តាមរយៈ​នេះដែរ សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ក្បាលដី​ទាំងអស់ ដែល​បាន​ចូលរួម​រុះរើ​របង​បើកផ្លូវ ធ្វើឲ្យ​ការធ្វើ​ដំណើរ និង​ការប្រកប​អាជីវកម្ម​របស់​បងប្អូន​ជួបប្រទះ​តែ​សុវត្ថិភាព និង​ចូលរួម​ធ្វើឲ្យ​ទីក្រុង​របស់​យើង មាន​បណ្តាញ​ផ្លូវ​កាន់តែ​ធំ​ទូលាយ ព្រមទាំង​ធ្វើឲ្យ​មាន​សុវត្ថិភាព និង​សោភ័ណភាព​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​អត់​ឈប់ឈរ​។​

​លោក ពិន ប្រាកដ មានប្រសាសន៍​ទៀត​ថា អាជ្ញាធរខេត្ត បាន​យកចិត្តទុកដាក់​លើ​ការងារ​រដ្ឋបាល​ដីធ្លី ដែល​ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ឈានទៅរក​ភាពជោគជ័យ ក្នុង​ការផ្តល់​នូវ​កម្ម​សិទ្ធិ និង​សិទ្ធិ​ផ្សេងៗ​ទៀត​ទាំងអស់ ឲ្យបាន​ច្បាស់លាស់ ហើយ​ធ្វើ​ការផ្ទេរសិទ្ធិ​លើ​ទ្រព្យ​ទាំងនោះ​ជា​ផ្លូវការ ទប់ស្កាត់ និង​ដោះស្រាយ​វិវាទ​ដីធ្លី សំដៅ​ពង្រឹង សុវត្ថិភាព​នៃ​ការកាន់កាប់​ដីធ្លី ធានាបាន​នូវ​ទំនុកចិត្ត និង​ប្រសិទ្ធិភាព​នៃ​ទីផ្សារ​ដីធ្លី ព្រមទាំង​ការគ្រប់គ្រង​ដី​រដ្ឋ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា តាមរយៈ​ការដាក់ចេញ​នូវ​ចក្ខុវិស័យ​វែងឆ្ងាយ​ដ៏​ត្រឹមត្រូវ សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ រួមជាមួយ​នឹង​គោលនយោបាយ និង​យុទ្ធសាស្ត្រ ប្រកប​ដោយ​ភាព​សក្តិ​សិទ្ធិ ប្រាកដនិយម និង​ភាព​ម៉ឹងម៉ាត់ ក្នុងនោះ​ការចុះបញ្ជី​ដីធ្លី​គោរព​បាន នូវ​គោលការណ៍​អភិបាលកិច្ច​ល្អ តម្លាភាព វិមជ្ឈការ និង​វិសហមជ្ឈការ និង​សមធម៌​យេនឌ័រ ដើម្បី​បង្កើតបាន​ជា​វប្បធម៌​នៃ​ការចុះបញ្ជី​ដីធ្លី និង​បង្កើន​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​ចុះបញ្ជី​ដីធ្លី​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

ក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះសាកសួរ និងផ្ដល់ព័ត៌មានពីអត្ថប្រយោជន៍នៃបណ្ណសមធម៌ដល់ពលរដ្ឋនៅស្រុកបន្ទាយស្រី

31/05/2023
គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុង និងជុសជុលផ្លូវគ្រួសក្រហម ក្នុងឃុំចំនួន២ នៃស្រុកសូទ្រនិគម បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

31/05/2023

​បើ​តាម​ការ​ប្រសាសន៍​របស់​លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត បានបញ្ជាក់​ថា ចំណែក​ក្បាលដី​មួយចំនួនទៀត ដែល​មិន​ទាន់​អាច​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​បាន​នោះ ដោយសារ​ពាក់ព័ន្ធ ៖ ១.​ក្បាល​ដី​គ្មាន​ទិន្នន័យ , ២. ជំទាស់​តវ៉ា​ពាក់ព័ន្ធ​នឹង​ផ្លូវ ប្រឡាយ , ៣. បណ្តឹង​ទប់ស្កាត់ និង ៤. ក្បាល​ដី​ជាប់​បុរាណ​ដ្ឋា​ន ជាដើម ដូច្នេះ​ចំពោះ​ក្បាល​ដី​ជាប់​ពាក់ព័ន្ធ​នឹង​ទំនាស់​នេះ គណៈកម្មការ​រដ្ឋបាល​នឹង​បន្ត​ដោះស្រាយ​ជា​បន្តបន្ទាប់​ទៀត ហើយ​ក្បាលដី​ពាក់ព័ន្ធ​នឹង​បុរាណ​ដ្ឋា​ន រដ្ឋបាលខេត្ត បាន​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ នឹង​ពិនិត្យ​ដោះស្រាយ​តាម​នីតិវិធី​ជា​បន្ថែម​ទៀត ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​កម្មសិទ្ធិ​ដីធ្លី​

Tags: កម្មសិទ្ធិ​ដីធ្លី​ព័ត៌មានខេត្តសៀមរាប​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​អាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប នឹង​សហការ​ជាមួយ​អង្គការ​មនុស្សធម៌​ដើម្បី​កុមារ​និង​ស្ត្រី នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​ដើម្បី​កុមារ លើក​ទី​១៣ នៅ​ដើម​ខែ​ធ្នូ​នេះ​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប នឹង​សហការ​ជាមួយ​អង្គការ​មនុស្សធម៌​ដើម្បី​កុមារ​និង​ស្ត្រី នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​ដើម្បី​កុមារ លើក​ទី​១៣ នៅ​ដើម​ខែ​ធ្នូ​នេះ​

លោក​បណ្ឌិត ស៊ា​ម ង៉ុន បង្ហាញថា កម្ពុជា​កំពុង​មាន​តម្រូវការ​ធនធានមនុស្ស​ក្នុង​ការសិក្សា​ស្រាវជ្រាវ​គណិតវិទ្យា​អនុវត្តន៍ និង​ស្ថិតិ ខណៈ​បច្ចុប្បន្ន ធនធានមនុស្ស​ផ្នែក​នេះ​មាន​ប្រមាណ​៥​ភាគរយ​ប៉ុណ្ណោះ​

លោក​បណ្ឌិត ស៊ា​ម ង៉ុន បង្ហាញថា កម្ពុជា​កំពុង​មាន​តម្រូវការ​ធនធានមនុស្ស​ក្នុង​ការសិក្សា​ស្រាវជ្រាវ​គណិតវិទ្យា​អនុវត្តន៍ និង​ស្ថិតិ ខណៈ​បច្ចុប្បន្ន ធនធានមនុស្ស​ផ្នែក​នេះ​មាន​ប្រមាណ​៥​ភាគរយ​ប៉ុណ្ណោះ​

បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​ក្នុង​ក្រុង​សៀមរាប​ឡើងថ្លៃ​បន្ទប់ ដោយ​មូលហេតុ​ស្នាក់​នៅ​លើស​ចំនួន​កំណត់​

បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​ក្នុង​ក្រុង​សៀមរាប​ឡើងថ្លៃ​បន្ទប់ ដោយ​មូលហេតុ​ស្នាក់​នៅ​លើស​ចំនួន​កំណត់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,071)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,729)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (830)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.