Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​ក្នុង​ក្រុង​សៀមរាប​ឡើងថ្លៃ​បន្ទប់ ដោយ​មូលហេតុ​ស្នាក់​នៅ​លើស​ចំនួន​កំណត់​

ដោយ Pothe Thun
19/11/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
557
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ចាប់ពី​ថ្ងៃ​ទី​២០ ដល់ ២២​ខែ​វិច្ចិកា ឆ្នាំ​២០១៨​នេះ ខេត្តសៀមរាប នឹង​ក្លាយជា​គោលដៅ​ទេសចរ​ដ៏​ពេញនិយម សម្រាប់​ភ្ញៀវ​ទេសចរ ចូលរួម​កំសាន្ត​សប្បាយ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ ភាគច្រើន​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គ្រួសារ ទន្ទឹម​នឹង​នោះ​ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប នឹង​មាន​ការ​តម្លើង​ថ្លៃ​បន្ទប់​ស្នាក់​របស់​ខ្លួន​ផង​ដែរ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​សៀមរាប ក៏ដូចជា​មន្ទីរ​ទេសច​រណ៍​ខេត្តសៀមរាប បាន​អំពាវនាវ និង​មិន​អនុញ្ញាត​ឲ្យ​ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ តម្លើង​ថ្លៃ​បន្ទប់​ស្នាក់​នៅ​ពេល​មាន​ពិធីបុណ្យ​ធំៗ​នោះឡើយ​។ ប៉ុន្តែ​លោក ងូវ សេង​កាក់​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ទទួលស្គាល់​ថា​ការ​តម្លើងថ្លៃ​បន្តិចបន្តួច​ពិតជា​មាន​ខ្លះ​មែន​៖
(((​សម្ភាសន៍ លោក ងូវ សេង​កាក់ ))) (មាននៅក្នុងវីដេអូ)

​ជា​ការអះអាង របស់​ម្ចាស់​សណ្ឋាគារ​ខ្នាត​តូច ក្នុង​ក្រុង​សៀមរាប​មួយ​ចំនួន បញ្ជាក់ថា សណ្ឋាគារ​ពួកគាត់ ពុំ​បាន​ធ្វើការ​តម្លើងថ្លៃ​នោះទេ និង អនុញ្ញាត​ជូន​ភ្ញៀវទេសចរ​ជាតិ​ស្នាក់នៅ​ជា​លក្ខណៈ​គ្រួសារ​ដោយ​ពុំ​គិត​ថ្លៃ​ចំនួន​មនុស្ស​បន្ថែម​ឡើយ​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

28/09/2023
សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

28/09/2023

(((​សម្ភាសន៍​អ្នក​ចាត់ការ​ទូទៅ​))) (មាននៅក្នុងវីដេអូ)

​ដោយឡែក​ម្ចាស់​ផ្ទះសំណាក់​មួយ​ចំនួន នៅ​ជិត​បរិវេណ​កន្លែង​ប្រារព្ធ​ពិធីបុណ្យ អាច​តម្លើងថ្លៃ​បន្ទប់​របស់​ខ្លួន ចាប់​៧ ដល់ ១៣​ដុល្លារ​ក្នុង​មួយ​យប់ ពី​លើ​តម្លៃ​ថ្ងៃ​ធម្មតា សម្រាប់​បន្ទប់​ម៉ាស៊ីនត្រជាក់ គ្រែ​១ និង​គ្រែ​២ ប៉ុន្តែ​ភ្ញៀវ​អាច​ស្នាក់នៅ​បាន​ចាប់ពី ៤ ដល់ ៦​នាក់ ក្នុង​មួយ​បន្ទប់​។ មូលហេតុ​នៃ​កា​តម្លើង​ថ្លៃ​បន្ទប់​នេះ ពួកគាត់​លើកឡើងថា​៖ ភ្ញៀវ​មក​សម្រាក​ភាគច្រើន​ជា​លក្ខណៈ​គ្រួសារ អញ្ចឹង​ហើយ ម្ចាស់ផ្ទះ​សំណាក់​ត្រូវ​ចំណាយ​សម្ភារ​ប្រើប្រាស់ និង​ទឹក​ច្រើន​។​

​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប កាលពី​ឆ្នាំ​២០១៧ ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ បាន​មក​ចូលរួម​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក សរុប​ប្រមាណ​២៥​ម៉ឺន​នាក់ ក្នុងនោះ​ទេសចរ​អន្តរ​ជាតិ ជាង​២២,០០០​នាក់ និង​ទេសចរ​ជាតិ​ប្រមាណ​ជាង​២៣០,០០០​។ តាមរយៈ​សន្ទុះ នៃ​ការ​រ​រីកចម្រើន​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត បច្ចុប្បន្ន​ចំនួន​បន្ទប់​សណ្ឋាគារ ក្នុង​ខេត្ត​សៀមរាប ប្រមាណ​ជិត​១៥,០០០​បន្ទប់ បន្ទប់​ផ្ទះសំណាក់​មាន​ចំនួន​ជិត ៦​ពាន់​បន្ទប់ ដូច្នេះ ចំនួន​នេះ​ពុំ​មាន​ជួប​បញ្ហា​ខ្វះ​បន្ទប់​ស្នាក់នៅ ដែល​ជាហេតុ​នាំឲ្យ​មាន​ការ​តម្លើងថ្លៃ​បន្ទប់​ស្នាក់​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ខ្ពស់​ហួសហេតុ​នោះឡើយ​។

​តាម​ស្ថិតិ​នេះ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប រំពឹងថា​នឹង​មាន​ភ្ញៀវទេសចរ​ជាតិ​កើន​ឡើង​ជាង​ឆ្នាំ​២០១៧ ព្រោះ​ទម្លាប់​ប្រជាជន​កម្ពុជា តែង​ធ្វើ​ដំណើរ​កំសាន្ត​ជា​លក្ខណៈ​គ្រួសារ និង​ច្រើន​ខេត្ត ដូច្នេះ​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រៀបចំ​កម្មវិធី​សាសនា ប្រពៃណី និង​កំសាន្ត​ជាច្រើន សម្រាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ កំសាន្ត​សប្បាយ​។​

​ជាមួយគ្នានេះ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត សំណូមពរ​ដល់​ប្រតិ​ប​ត្ត​ក​រ សេវាករ​ទេសចរណ៍​ទាំងអស់ សូម​ពង្រឹងគុណភាព​សេវាកម្ម ជំនាញ​បដិសណ្ឋាកិច្ច និង​តម្លៃ​សេវាកម្ម​សមរម្យ ចៀស​វា​ធ្វើឲ្យ​សក្ដានុពល​ទេសចរណ៍​ក្នុង​ខេត្ត​មួយ​នេះ​ធ្លាក់ចុះ​។​
(((​សម្ភាសន៍ លោក ងូវ សេង​កាក់ សំណូមពរ​)))​ (មាននៅក្នុងវីដេអូ)

Tags: ​ផ្ទះសំណាក់ព័ត៌មានខេត្តសៀមរាបសណ្ឋាគារឡើងថ្លៃ​បន្ទប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្ត​សៀមរាប​ត្រៀម​ធុងសំរាម​ជិត​១​ពាន់ ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

អាជ្ញាធរ​ខេត្ត​សៀមរាប​ត្រៀម​ធុងសំរាម​ជិត​១​ពាន់ ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បង្ហាញ​កម្ម​វី​ធី​កំសាន្ត​មួយចំនួន ក្នុងឱកាស​អបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បង្ហាញ​កម្ម​វី​ធី​កំសាន្ត​មួយចំនួន ក្នុងឱកាស​អបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

អាជ្ញាធរ​ខេត្ត​សៀមរាប អំពាវនាវ​ឲ្យ​រួមគ្នា​សំអាត​បរិស្ថាន ដើម្បី​អបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

អាជ្ញាធរ​ខេត្ត​សៀមរាប អំពាវនាវ​ឲ្យ​រួមគ្នា​សំអាត​បរិស្ថាន ដើម្បី​អបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    181 shares
    Share 72 Tweet 45
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,984)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (810)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.