Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរ​ខេត្ត​សៀមរាប អំពាវនាវ​ឲ្យ​រួមគ្នា​សំអាត​បរិស្ថាន ដើម្បី​អបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

ដោយ Pothe Thun
20/11/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ដោយ​មាន​ការគាំទ្រ​ពី​អាជ្ញាធរ​ខេត្ត​សៀមរាប និង​អាជ្ញាធរ​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​បើក​យុទ្ធនាការ​សំអាត​បរិស្ថាន ដើម្បី​ចូលរួម​អបអរសាទរ​ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក នៅក្នុង​ខេត្ត​សៀមរាប ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​តាម​ដងស្ទឹង​សៀមរាប នា​ថ្ងៃ​ទី​២១ និង ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។​

​មានប្រសាសន៍​បើក​យុទ្ធនាការ​នេះ លោក ទៀ សីហា អភិបាលរង​ខេត្ត បានបង្ហាញ​ថា យុទ្ធនាការ​សម្អាត​បរិ​ស្ថាន​នាពេលនេះ មិន​ត្រឹមតែ​ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ឆ្លុះបញ្ចាំង និង​បង្ហាញឲ្យឃើញ ពី​ការស្រឡាញ់​បរិស្ថាន របស់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ក្នុង​ខេត្ត​សៀមរាប​ផងដែរ ព្រោះថា បរិស្ថាន​ស្អាត បាន​រួមចំណែក​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​ខេត្តសៀមរាប ហេតុ​នេះ​អាជ្ញាធរ បាន​នឹង​កំពុង​ពង្រឹង និង​ពង្រីក​វិសាលភាព នៃ​ការបម្រើ​សេវា​ទេសចរណ៍​នានា​ក្នុង​ខេត្ត ឱ្យស្រប​តាម​គោលនយោបាយ​ទេសចរណ៍ «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ​» ជាពិសេស ឱ្យ​សក្តិសម​ជា​ទីក្រុង​ទេសចរណ៍ វប្បធម៌​ប្រវត្តិសាស្ត្រ ដ៏​ល្បីល្បាញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​នៅក្នុង​ពិភពលោក​។​

​លោក ទៀ សីហា មានប្រសាសន៍​ទៀត​ថា វិស័យ​ទេសចរណ៍​នេះ គឺជា​កម្លាំងចលករ​ជំរុញ​ដល់​ការរីកចម្រើន នូវ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ជាច្រើន ដូចជា​អាកាសយានដ្ឋាន ប្រព័ន្ធ​គមនាគមន៍ បណ្តាញ​ផ្លូវទឹក កំពង់ផែ ប្រព័ន្ធ​គ្រប់ គ្រង​ទឹកស្អាត អគ្គិសនី បណ្តាញ​ទូរគមនាគមន៍ សន្តិសុខ សុខ​សុវត្ថិភាព សុខុមាលភាព​សង្គម​។​ល​។ ដូច្នេះ​នៅក្នុង​ឱកាស​នេះ សូម​អំពាវនាវ​ឱ្យ​បងប្អូន​ជា​ម្ចាស់​ស្តង់​លក់ទំនិញ ម្ចាស់​ទីតាំង​ប្រគុំ​តន្ត្រី និង​អ្នកលក់ដូរ​ចល័ត​ទាំងអស់ ដែល​នឹង​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នេះ ត្រូវ​មាន​ធុង ឬ​ថង់​សម្រាប់​ទុកដាក់​សំរាម របស់​បងប្អូន​ឱ្យ​បាន​ត្រឹមត្រូវ ជាពិសេស ចំពោះ​បងប្អូន​ដែល​ជា​កីឡាករ កីឡាការិនី​ប្រណាំងទូក និង​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​ចូលរួម​ទស្សនា​កំសាន្ត​ទាំងអស់ ក៏​សូម​មេត្តា​ជួយ​ថែរក្សា​អនាម័យ និង​បរិស្ថាន ដោយ​ត្រូវ​វេច​ខ្ចប់​ទុកដាក់​សំណល់​សំរាម​របស់ខ្លួន នៅ​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និង លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: បរិស្ថានព័ត៌មានខេត្តសៀមរាបព្រះរាជ​ពិធី​បុណ្យ​អុំទូកសំរាមអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មាន​ទូក​ចូលរួម​សរុប​ចំនួន​៣៣​ទូក សម្រាប់​ការ​ប្រណាំងទូក​-​ង នៅ​ខេត្ត​សៀមរាប​ក្នុង​ឆ្នាំ​២០១៨​នេះ​

មាន​ទូក​ចូលរួម​សរុប​ចំនួន​៣៣​ទូក សម្រាប់​ការ​ប្រណាំងទូក​-​ង នៅ​ខេត្ត​សៀមរាប​ក្នុង​ឆ្នាំ​២០១៨​នេះ​

តើ​ទូក​ឈ្មោះ​អ្វី ដែល​នឹង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ សម្រាប់​ការ​ប្រណាំងទូក​-​ង នៅ​ខេត្ត​សៀមរាប​ឆ្នាំ​២០១៨​នេះ

តើ​ទូក​ឈ្មោះ​អ្វី ដែល​នឹង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ សម្រាប់​ការ​ប្រណាំងទូក​-​ង នៅ​ខេត្ត​សៀមរាប​ឆ្នាំ​២០១៨​នេះ

ស្វែងយល់​អំពី​ក្រ​ឡោ ដែល​មាន​វត្តមាន​អុំ​ប្រណាំង​ជា​កិត្តិយស ក្នុង​ពិធី​ប្រណាំង​ទូក ង នៅ​ខេត្ត​សៀមរាប​

ស្វែងយល់​អំពី​ក្រ​ឡោ ដែល​មាន​វត្តមាន​អុំ​ប្រណាំង​ជា​កិត្តិយស ក្នុង​ពិធី​ប្រណាំង​ទូក ង នៅ​ខេត្ត​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.