Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

តើ​ទូក​ឈ្មោះ​អ្វី ដែល​នឹង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ សម្រាប់​ការ​ប្រណាំងទូក​-​ង នៅ​ខេត្ត​សៀមរាប​ឆ្នាំ​២០១៨​នេះ

ដោយ Pothe Thun
26/11/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បើ​តាម​ការបញ្ជាក់​របស់​អនុគណៈកម្មកា​រ​បច្ចេក​ទេស​រៀបចំ​ព្រះរាជ​ពិធី​ប្រណាំង​ទូក បានឲ្យដឹងថា ក្នុងឱកាស​នៃ​ការអបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង សំពះ​ព្រះ​ខែ អក​អំបុក នៅក្នុង​ខេត្ត​សៀមរាប ហើយ​ឆ្លងកាត់ ការប្រកួតប្រជែង នៅ​វេលា​ល្ងាច​ថ្ងៃទី​២១ និង វេលា​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៨​មកនេះ បាន​រកឃើញ​ទូក​ផ្នែក​នារី​ចំនួន​៤​ទូក សម្រាប់​ប្រកួត​យក​ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម​ទូក​ចូលរួម​សរុប​ចំនួន​៥​ទូក និង ទូក​ផ្នែក​បុរស​ចំនួន​៤​ទូក សម្រាប់​ប្រកួត​យក​ចំណាត់ថ្នាក់​លេខ​១ ក្នុងចំណោម​ទូក​ចូលរួម​សរុប​ចំនួន​២៨​ទូក ដែល​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​វេលា​រសៀល ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។

​ឈ្មោះ​ទូក​ផ្នែក​នារី ដែល​នឹង​ប្រកួត​យក​ចំណាត់ថ្នាក់​លេខ​១ រួមមាន ៖
១. អង្គរជុំ​សែន​ជ័យ ជា​ទូក​អុំ​ផ្នែក​នារី គាំទ្រ​ដោយ​រដ្ឋបាល​ស្រុក​អង្គរជុំ ,
២.​ទូក​ឈ្មោះ គង់​ជ័យ​បារមី​ស្រី​ខ្ទុម ជា​ទូក​អុំ​ផ្នែក​នារី គាំទ្រ​ដោយ​រដ្ឋបាល​ស្រុក​ជីក្រែង ,
៣. ទូក​ឈ្មោះ យាយ​ទេព​សំដែង​រឹទ្ធិ ជា​ទូក​អុំ​ផ្នែក​នារី គាំទ្រ​ដោយ​សាលាក្រុង​សៀមរាប និង​
៤. ទូក​ឈ្មោះ ហង្ស​ច័ន្ទ​មានជ័យ​បារមី​មហា​នគរ ជា​ទូក​អុំ​ផ្នែក​នារី គាំទ្រ​ដោយ​សាខា​ពន្ធដា​ខេត្តសៀមរាប ។​

​ឈ្មោះ​ទូក​ផ្នែក​បុរស​ដែល​នឹង​ប្រកួត​យក​ចំណាត់ថ្នាក់​លេខ​១ រួមមាន ៖
១. ទូក​ឈ្មោះ ពាម​សាមគ្គី​សែន​ជ័យ ជា​ទូក​អុំ​ផ្នែក​បុរស គាំទ្រ​ដោយ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត និង មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ,
២.​ទូក​ឈ្មោះ មហា​កោសា ជា​ទូក​អុំ​ផ្នែក​បុរស គាំទ្រ​ដោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត វត្ត​ព្រះ​ឥ​ន្ធ​កោសា ប្រជាពលរដ្ឋ​ភូមិ​បឹង​ដូន​ប៉ា និង សាកលវិទ្យាល័យ​យូ​ស៊ី ,
៣. ទូក​ឈ្មោះ សូទ្រនិគម​សែន​ជ័យ​បារមី​តា​ពេជ្យ ជា​ទូក​អុំ​ផ្នែក​បុរស គាំទ្រ​ដោយ​រដ្ឋបាល​ស្រុក​សូទ្រនិគម និង រដ្ឋបាល​ស្រុក​អង្គរ​ធំ និង
៤. ទូក​ឈ្មោះ គ្រុឌ​មាស​តេជោ​សែនជ័យ ជា​ទូក​អុំ​ផ្នែក​បុរស គាំទ្រ​ដោយ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

​មានប្រសាសន៍​ក្នុងឱកាស​បើក​ពិធី​ប្រណាំង​ទូក​-​ង​នេះ លោក ពៅ ពិសិដ្ឋ ប្រធាន​អនុគណៈកម្មការ​បច្ចេក​ទេស​រៀបចំ​ការប្រណាំង​ទូក​-​ង ខេត្តសៀមរាប បានឲ្យដឹងថា គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ខេត្តសៀមរាប នឹង​ផ្ដល់​រង្វាន់​ជ័យលាភី ជូន​ទូក​ដែល​ទទួលបាន​ចំណាត់ថ្នាក់ ក្នុងនោះ​ទូក​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ថវិកា​ចំនួន ៨ លាន​រៀល , ទូក​ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​ថវិកា​ចំនួន ៥​លាន​រៀល , ទូក​ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​ថវិកា​ចំនួន ៣​លាន​រៀល និង ទូក​ចំណាត់ថ្នាក់​លេខ​៤ ទទួលបាន​ថវិកា​ចំនួន ២​លាន​រៀល រីឯ​ទូក​បុរស និង​ទូក​នារី មិន​បាន​ទទួល​ចំណាត់ថ្នាក់ នឹង​ទទួលបាន​ថវិកា​ចំនួន ៥០​ម៉ឺន​រៀល ក្នុង​មួយ​ទូកៗ ។​

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​ទៀត​ថា សរុប​ទូក ង ទាំងអស់ ដែល​បាន​ចូលរួម​ប្រណាំង​អបអរសាទរ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ នា​ឆ្នាំ​២០១៨ នេះ មាន​ចំនួន​៣៣​ទូក ត្រូវបាន​បែងចែក​ជា​២​ផ្នែក គឺ​ទូក​ផ្នែក​នារី មាន​ចំនួន ០៥ ទូក ដែល​មាន​ចំណុះ​២២​នាក់ និង ទូក​ផ្នែក​បុរស មាន​ចំនួន ២៨ ទូក មាន​ចំណុះ​២២​នាក់ មាន​កីឡាករ កីឡា​ការិនី ប្រណាំងទូក​សរុប​ចំនួន ៦១៦​នាក់ ក្នុងនោះ​នារី​មាន​ចំនួន​១១០​នាក់ ព្រមទាំង​មាន​កីឡាករ កីឡា​ការិនី បំរុង​សរុប​ចំនួន ១៨៦​នាក់ ដែល​មាន​អ្នកដឹកនាំ​ទូក​ចំនួន ៦២​នាក់ ហើយ​ចំពោះ​ទូក​-​ង ណា​ដែល​មាន​ចំណុះ​អ្នក​អុំ​លាយ​គ្នា​បុរស និង​នារី ក៏​ត្រូវបាន​ចាត់ទុក​ជា​ទូក​បុរស​ដែរ ព្រម​ជាមួយ​គ្នា​នៅក្នុង​ឱកាស​នេះដែរ គណៈកម្មការ​បច្ចេកទេស ក៏​បាន​រៀបចំ​កឡោបិ៍ ចំនួន ១២​កឡោបិ៍ ស្មើនឹង​០៦​គូ និង​ទូក​ខ្នាត​តូច​ចំនួន​០៤​ទូក ស្មើនឹង​០២​គូ ដែល​ជា​កេរ្ដិ៍ដំណែល​សម្បត្តិ​វប្បធម៌​ប្រពៃណី​ខ្មែរ ជា​ពិសេស​ខេត្ត​សៀមរាប​យើង ដើម្បី​អុំ​ប្រណាំង​ជូន​ទស្សនា​កំសាន្ដ​ផងដែរ ៕

​អត្ថបទ និង រូបថត ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​អុំទូក​

Tags: ព័ត៌មានខេត្តសៀមរាបព្រះរាជ​ពិធី​ប្រណាំង​ទូក​អុំទូក​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្វែងយល់​អំពី​ក្រ​ឡោ ដែល​មាន​វត្តមាន​អុំ​ប្រណាំង​ជា​កិត្តិយស ក្នុង​ពិធី​ប្រណាំង​ទូក ង នៅ​ខេត្ត​សៀមរាប​

ស្វែងយល់​អំពី​ក្រ​ឡោ ដែល​មាន​វត្តមាន​អុំ​ប្រណាំង​ជា​កិត្តិយស ក្នុង​ពិធី​ប្រណាំង​ទូក ង នៅ​ខេត្ត​សៀមរាប​

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប រកឃើញ​មឹក​នាំចូល​មកពី​ប្រទេស​ថៃ​ដែល​ដាក់​លក់​នៅ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ មាន​ដាក់​សារធាតុ​គីមី ហើយ​បាន​ដកហូត​យក​ទៅ​កម្ទេចចោល​

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប រកឃើញ​មឹក​នាំចូល​មកពី​ប្រទេស​ថៃ​ដែល​ដាក់​លក់​នៅ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ មាន​ដាក់​សារធាតុ​គីមី ហើយ​បាន​ដកហូត​យក​ទៅ​កម្ទេចចោល​

ជនជាតិ​ឥណ្ឌា​ម្នាក់ ត្រូវ​នគរបាល​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​លួច​ស្នាក់​នៅ​ខេត្ត​សៀមរាប ដោយ​ខុសច្បាប់​

ជនជាតិ​ឥណ្ឌា​ម្នាក់ ត្រូវ​នគរបាល​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​លួច​ស្នាក់​នៅ​ខេត្ត​សៀមរាប ដោយ​ខុសច្បាប់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.