Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ស្វែងយល់​អំពី​ក្រ​ឡោ ដែល​មាន​វត្តមាន​អុំ​ប្រណាំង​ជា​កិត្តិយស ក្នុង​ពិធី​ប្រណាំង​ទូក ង នៅ​ខេត្ត​សៀមរាប​

ដោយ Pothe Thun
26/11/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ការ​អុំ​ប្រណាំង ក្រ​ឡោ ដោយ​កុមារា កុមារី ចំនួន​៤​គូ គឺជា​ជ្រុង​មួយ​នៃ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ក្នុង​ពិធី​ប្រណាំងទូក ង នា​ដងស្ទឹង​សៀមរាប ឆ្នាំ​២០១៨ ដែល​ការ​អុំ​ប្រណាំង​ក្រឡោ​នេះ គឺជា​ការប្រណាំង​គូ​កិត្តិយស ហើយ​អនុគណៈកម្មការ​រៀបចំ​ការ​ប្រណាំងទូក ង ខេត្តសៀមរាប លើកឡើងថា នេះ​គឺជា​ការ​រំលឹក​នៃ​ការចងចាំ វត្តមាន ក្រ​ឡោ ដែល​ជា​ឧបករណ៍​បូរាណ​មាន​ប្រយោជន៍​ប្រើប្រាស់​ច្រើនយ៉ាង ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ នៃ​តំបន់​បឹង​ទន្លេសាប ខេត្តសៀមរាប ហើយ​ការ​អុំ​ប្រណាំង​ក្រឡោ​នេះ មាន​វត្តមាន​ជា​រៀងរាល់ឆ្នាំ ក្នុង​ពិធី​អបអរ ព្រះរាជ​ពិធី​បុណ្យ​អ៊ុទូក សំពះ​ព្រះ​ខែ និង​អកអំបុក​នៅ​ខេត្តសៀមរាប​

​មន្ត្រី​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប ដែល​បាន​លើកយក​ការ​អុំ​ប្រណាំង​ក្រឡោ​នេះ មក​ដាក់​ចូល​ជា​កិត្តិយស​ក្នុង​ពិធី​ប្រណាំងទូក ង ខេត្ត​សៀមរាប​នេះ ពុំ​បាន​បញ្ជាក់​ច្បាស់លាស់​ទេ អំពី​កាលសម័យ​នៃ​ការប្រើប្រាស់​ក្រឡោ​នោះ ប៉ុន្តែ​គាត់​បានឲ្យដឹងថា ក្នុង​សម័យកាល​យូរណាស់​មក​ហើយ​ដែរ នៅ​ចុង​ឃ្នៀស នៃ​តំបន់​បឹង​ទន្លេសាប ប្រជា​នេសាទ​បាន​ប្រើប្រាស់​ក្រឡោ​នេះ ជា​មធ្យ​បាយ​ធ្វើដំណើរ​ជិតៗ ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ ហើយ​កុមារា កុមារី ក៏​មាន​ប្រើ​ក្រឡោ​នោះ ជា​ជលយាន ធ្វើដំណើរ​ទៅកាន់​សាលារៀន​បណ្តែត​ទឹក​របស់​ពួកគេ​ផង​ដែរ ។

​ដែល​គេ​កំណត់​បាន​ថា ក្រ​ឡោ ជា​ឧបករណ៍​ប្រើប្រាស់​បាន​ច្រើនយ៉ាង ព្រោះថា ក្រ​ឡោ ក្រៅ​ពី​ជា​មធ្យោបាយ​ធ្វើដំណើរ ប្រជាជន​ជំនាន់​នោះ​គេ​យក​ក្រឡោ​នេះ ជា​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ប្រឡាក់ត្រី ឬ ធ្វើ​ប្រហុក ព្រោះ​ក្រឡោ​ធន់​នឹង​ជាតិ​ប្រៃ និង​គេ​ក៏​អាច​ប្រើ​ក្រឡោ​សម្រាប់​ដាក់​ស្រូវ​អង្ករ ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្រ​ឡោ គេ​ធ្វើ​អំពី​បន្ទះ​ឫស្សី ត្បាញ​ដោយ​ដៃ មាន​អង្កត់ផ្ចិត​ពី ១​ម៉ែត្រ ទៅ ១​ម៉ែត្រ​២​តឹក ក្រោយ​ពី​ត្បាញ​រួច គេ​ប្រើ​ជ័រ​ចុង និង ជ័រទឹក លាប​ទាំង​ខាងក្នុង​នឹង​ខាងក្រៅ ដើម្បី​កុំឲ្យ​ជ្រាប​ទឹក ។

​ដោយ​ការរីកចម្រើន​របស់​សង្គម ឧបករណ៍​ថ្មីៗ​ទំនើប​ទាន់សម័យ​ត្រូវបាន​ផលិត​ចេញ​មក​ទៅតាម​តម្រូវការ​ទីផ្សារ​ប្រើប្រាស់ ដូចជា​ចានដែក ចានជ័រ​ធំៗ​ជាដើម ដែល​បច្ចុប្បន្ន​នេះ ក្រ​ឡោ ត្រូវបាន​គេ​បំភ្លេច​ចោល​ដោយ​មិនដឹង​ខ្លួន ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ថ្វី​បើ​ហួសសម័យកាល​នៃ​ការប្រើប្រាស់​ក្រឡោ​ក៏ដោយ តែ​ក៏​មិនអាច​បំភ្លេច​បាន​គុណប្រយោជន៍​នៃ​ក្រ​ឡោ ដែល​ស្ថិតនៅ​ជាមួយ​ជីវភាព​រស់នៅ​របស់​ប្រជា​នេសាទ ក្នុងសម័យ​កាល​មុន​នោះឡើយ ។

​សូមបញ្ជាក់​ថា លោកតា កៅ ឆន និង លោកយាយ ប៉ាន់ ធូ រស់នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ជា​អ្នក​ត្បាញ​ផលិត ក្រ​ឡោ សម្រាប់​ការចូលរួម​ប្រណាំង​ទូក ង ខេត្តសៀមរាប ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​ក្រ​ឡោ​

Tags: ក្រ​ឡោព័ត៌មានខេត្តសៀមរាប​ពិធី​ប្រណាំង​ទូក ងមន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប រកឃើញ​មឹក​នាំចូល​មកពី​ប្រទេស​ថៃ​ដែល​ដាក់​លក់​នៅ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ មាន​ដាក់​សារធាតុ​គីមី ហើយ​បាន​ដកហូត​យក​ទៅ​កម្ទេចចោល​

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប រកឃើញ​មឹក​នាំចូល​មកពី​ប្រទេស​ថៃ​ដែល​ដាក់​លក់​នៅ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ មាន​ដាក់​សារធាតុ​គីមី ហើយ​បាន​ដកហូត​យក​ទៅ​កម្ទេចចោល​

ជនជាតិ​ឥណ្ឌា​ម្នាក់ ត្រូវ​នគរបាល​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​លួច​ស្នាក់​នៅ​ខេត្ត​សៀមរាប ដោយ​ខុសច្បាប់​

ជនជាតិ​ឥណ្ឌា​ម្នាក់ ត្រូវ​នគរបាល​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​លួច​ស្នាក់​នៅ​ខេត្ត​សៀមរាប ដោយ​ខុសច្បាប់​

ថ្ងៃនេះក្រុមប្រឹក្សា​ខេត្ត​សៀមរាបបើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​១

ថ្ងៃនេះក្រុមប្រឹក្សា​ខេត្ត​សៀមរាបបើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​១

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.