Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប រកឃើញ​មឹក​នាំចូល​មកពី​ប្រទេស​ថៃ​ដែល​ដាក់​លក់​នៅ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ មាន​ដាក់​សារធាតុ​គីមី ហើយ​បាន​ដកហូត​យក​ទៅ​កម្ទេចចោល​

ដោយ Pothe Thun
27/11/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
135
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​ដែល​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តសៀមរាប សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ម្ហូប​ចំណីអាហារ​ចំនួន​១៤​មុខ នៅ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ ក្នុង​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​គុណភាព​ចំណីអាហារ​សម្រាប់​អ្នក​ទទួល​ទាន​នោះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត បាន​រក​ឃើញ​ក្នុង​ចំណោម​ម្ហូបចំណី​ទាំង​១៤​មុខ​នោះ គឺមាន​០១​មុខ បានដាក់​សារធាតុ​គីមី​នៅក្នុង​មឹក​ដែល​ជា​ប្រភេទ​អាហារ​សមុទ្រ​នាំចូល​មកពី​ប្រទេស​ថៃ មាន​ទម្ងន់​ចំនួន​៣,៥០ គីឡូក្រាម ហើយ បានធ្វើ​កំណត់ហេតុ​ដកហូត​មឹក ដើម្បី​យក​ទៅ​កម្ទេចចោល ចំណែក​ម្ចាស់​អ្នកលក់ បាន​ធ្វើ​កិច្ចសន្យា​ថា មិនឲ្យ​មាន​ជា​លើក​ទី​ពីរ​ទៀត​ឡើយ​។​

​ជាមួយគ្នានេះដែរ ក្រុម​មន្ត្រី​ជំនាញ ក៏​បាន​ធ្វើ​ការណែនាំ​ដល់​អាជីវក​ទាំងអស់ នៅ​ពេល​ដាក់​លក់​ផលិតផល​ផ្សេងៗ ត្រូវ​ពិនិត្យមើល​កាលបរិច្ឆេទ​កំណត់​ប្រើប្រាស់​ឱ្យបាន​ត្រឹមត្រូវ ជៀសវាង​ការដាក់​លក់​ផលិតផល​ខូច​គុណភាព ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​។​

​លោក ព្រៅ ខេមរិន្ទ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប បានឲ្យដឹងថា ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព និង​គុណភាព​ចំណីអាហារ​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ជា​អ្នក​បរិភោគ កន្លង​មក​មន្ត្រី​ជំនាញ​របស់​លោក​តែងតែ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​រកសារ​ធាតុគីមី​ដែល​ត្រូវ​ហាមឃាត់​ដាក់​នៅក្នុង​បន្លែ​សាច់ និង​ចំណីអាហារ​ផ្សេងៗ និង​គ្រឿង​កំប៉ុង ឬក៏​ដប​គ្រប់​ប្រភេទ​នៅតាម​បណ្តា​ផ្សារ​នានា នៅ​ទូទាំង​ខេត្ត​ជា​ច្រើនលើក​ច្រើនសារ​រួចមកហើយ ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ដ​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​កាំកុងត្រូល​

Tags: កាំកុងត្រូលផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ព័ត៌មានខេត្តសៀមរាបសារធាតុ​គីមី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនជាតិ​ឥណ្ឌា​ម្នាក់ ត្រូវ​នគរបាល​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​លួច​ស្នាក់​នៅ​ខេត្ត​សៀមរាប ដោយ​ខុសច្បាប់​

ជនជាតិ​ឥណ្ឌា​ម្នាក់ ត្រូវ​នគរបាល​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​លួច​ស្នាក់​នៅ​ខេត្ត​សៀមរាប ដោយ​ខុសច្បាប់​

ថ្ងៃនេះក្រុមប្រឹក្សា​ខេត្ត​សៀមរាបបើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​១

ថ្ងៃនេះក្រុមប្រឹក្សា​ខេត្ត​សៀមរាបបើក​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នៅ​គោលដៅ​ទី​១

ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម​នៃ​កម្ពុជា បង្ហាញថា កិច្ចសហប្រតិបត្តិការ​រវាង​អង្គភាព​កម្មសិទ្ធិបញ្ញា​អាស៊ាន ជាមួយ​ដៃគូ​អភិវឌ្ឍន៍ បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​របស់​បណ្តា​ប្រទេស​ជា​សមាជិក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.