Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំ​ក្រសួង​ពាណិជ្ជកម្ម​នៃ​កម្ពុជា បង្ហាញថា កិច្ចសហប្រតិបត្តិការ​រវាង​អង្គភាព​កម្មសិទ្ធិបញ្ញា​អាស៊ាន ជាមួយ​ដៃគូ​អភិវឌ្ឍន៍ បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​របស់​បណ្តា​ប្រទេស​ជា​សមាជិក​

ដោយ Pothe Thun
27/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម មានប្រសាសន៍ថា ការដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ការងារ​កម្មសិទ្ធិបញ្ញារ​បស់​ថ្នាក់ដឹកនាំ​អង្គភាព​កម្ម​សិទ្ធ​បញ្ញា​អាស៊ាន ក្រោម​ការគាំទ្រ​ពី​សំណាក់​ដៃគូ​អភិវឌ្ឍ​នោះ បាន​ជំរុញ​ឲ្យមាន​ការអភិវឌ្ឍ​វិស័យក​ម្ម​សិទ្ធិបញ្ញា​ក្នុង​តំបន់​យ៉ាង​ទូលំទូលាយ ហើយ​ក្រោម​កិច្ចសហប្រតិបត្តិការ រវាង​អង្គភាព​កម្មសិទ្ធិបញ្ញា​អាស៊ាន​ជាមួយ​ដៃគូ​អភិវឌ្ឍ បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​របស់​បណ្តា​ប្រទេស​ជា​សមាជិក ព្រមទាំង​បាន​ជំរុញ​ឲ្យមាន​ការអនុវ​ត្ត​ច្បាប់​ក្នុង​តំបន់​កាន់តែ​ប្រសើរ​ឡើង ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​កម្មសិទ្ធិ​បញ្ញា​អាស៊ាន បាន​ទទួល​ផលប្រយោជន៍​ពី​គ្នា​ទៅវិញទៅមក ។​

​ឯកឧត្តម អ៊ុក ប្រជា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ ក្នុងឱកាស​បើក​កិច្ចប្រជុំ​របស់​ក្រុមការងារ​សហប្រតិបត្តិ​ការ​កម្មសិទ្ធិបញ្ញា​អាស៊ាន​លើ​ក​ទី​៥៧ នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ដែល​រៀបចំឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង លេខាធិការដ្ឋាន​អាស៊ាន ក្រោម​ការចូលរួម​ពិភាក្សាគ្នា​ដោយ​ប្រមុខ​អង្គភាព​កម្មសិទ្ធិបញ្ញា​អាស៊ាន និង ដៃគូ​អភិវឌ្ឍ​ក្នុង​វិស័យ​កម្មសិទ្ធិបញ្ញា រួម​មាន​អង្គភាព​ប្រកាសនីយបត្រ​តក្តកម្ម​ជប៉ុន កូរ៉េ អ៊ឺរ៉ុប និង ចក្រភព​អង់គ្លេស ។​

​សូមបញ្ជាក់​ថា នេះ​គឺជា​លើក​ទី​៤​ហើយ ដែល​កម្ពុជា​មាន​កាតព្វកិច្ច​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នេះ ហើយ​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​នោះ កិច្ចប្រជុំ​នេះ​នឹងត្រូវ​ដំណើរការ​រហូត​ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​លើកយក​មក​ពិភាក្សា​លម្អិត​បន្ថែម លើ​ផែនការ​សកម្មភាព​ការងារ​កម្មសិទ្ធិបញ្ញា​អាស៊ាន ២០១៦-២០២៥ ដើម្បី​ស្វែរក​គោលដៅ​រួម​មួយ សម្រាប់​ការអនុវត្ត​ក្នុង​តំបន់ និង​មាន​តម្លៃ​ជា​សាកល​លើ​ពិភពលោក ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​នៅក្នុង​កិច្ចប្រជុំ​លើក​នេះ​ដែរ ក៏​បាន​ភ្ជាប់​ដោយ​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយចំនួន ដោយ​មាន​ជំនួប​ពិភាក្សាគ្នា ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កម្មសិទ្ធិបញ្ញា ឲ្យបាន​កាន់តែ​ទូលំទូលាយ​ថែម​ទៀត ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កម្មសិទ្ធិបញ្ញា​អាស៊ាន​​ក្រសួង​ពាណិជ្ជកម្មពាណិជ្ជកម្ម​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្នងការ​នគរបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ការរក្សាសន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​តំបន់​ផាប់​ស្ទ្រីត​

ស្នងការ​នគរបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ការរក្សាសន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​តំបន់​ផាប់​ស្ទ្រីត​

ម្សិលមិញ​នេះមន្ត្រីជលផល​ខេត្តសៀមរាបសហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ព៌ណ ចុះ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក​

ម្សិលមិញ​នេះមន្ត្រីជលផល​ខេត្តសៀមរាបសហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​កែវ​ព៌ណ ចុះ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក​

ស្ត្រី​ម្នាក់​រស់នៅ​ក្នុង​សង្កាត់​ស្វាយដង្គំ សម្រចចិត្ត​ធ្វើ​អត្តឃាត ដោយសារ​វិបត្តិ​ផ្លូវចិត្ត​

ស្ត្រី​ម្នាក់​រស់នៅ​ក្នុង​សង្កាត់​ស្វាយដង្គំ សម្រចចិត្ត​ធ្វើ​អត្តឃាត ដោយសារ​វិបត្តិ​ផ្លូវចិត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.