Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប នឹង​សហការ​ជាមួយ​អង្គការ​មនុស្សធម៌​ដើម្បី​កុមារ​និង​ស្ត្រី នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​ដើម្បី​កុមារ លើក​ទី​១៣ នៅ​ដើម​ខែ​ធ្នូ​នេះ​

ដោយ Pothe Thun
19/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្ដីពី​កម្មវិធី ជិះ​កង់​ដើម្បី​កុមារ លើក​ទី​១៣ លោកស្រី ម៉ន​នី រង្សី អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ឆ្នាំនេះ​ជា​លើក​ទី​២​ហើយ ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​សហការ​ជាមួយ​អង្គការ​មនុស្សធម៌​ដើម្បី​កុមារ​និង​ស្ត្រី រៀបចំ​កម្មវិធី​ជិះ​កង់​ដើម្បី​កុមារ លើក​ទី​១៣ នៅលើ​ទឹកដី​អង្គរ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ ហើយ​រយៈ​ចម្ងាយ​នៃ​ការ​ជិះ​កង់​នេះ​មាន​៣​ប្រភេទ គឺ​៖ ១. កា​ជិះ​កង់​រយៈ​ចម្ងាយ ១៧​គីឡូម៉ែត្រ ជា​លក្ខណៈ​កម្សាន្ត , ២. ការ​ជិះ​កង់​រយៈ​ចម្ងាយ ៣៧​គីឡូម៉ែត្រ ជាការ​ជិះ​កង់​មាន​លក្ខណៈ​ប្រកួតប្រជែង​ដោយ​ប្រើប្រាស់​កង់​ភ្នំ និង ៣. ការ​ជិះ​កង់​រយៈ​ចម្ងាយ ១១៧​គីឡូម៉ែត្រ ជាការ​ជិះ​កង់​មាន​លក្ខណៈ​ប្រកួតប្រជែង​ដោយ​ប្រើប្រាស់​កង់​គួក ។​

​លោកស្រី ម៉ន​នី រង្សី បាន​បញ្ជាក់ទៀតថា គិត​មកដល់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ គឺ​ទទួល​អ្នក​ចុះឈ្មោះ បាន​ចំនួន ២៦៨​នាក់​ហើយ ក្នុងនោះ​មាន​បរទេស ៩១​នាក់ ដូច្នេះ​តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​ប្អូនៗ​យុវជន សូម​អញ្ជើញ​ចូលរួម​ឲ្យបាន​ច្រើន​កុះករ ក្នុងន័យ​គាំទ្រ​វិស័យ​កីឡា​កម្ពុជា និង​ការងារ​សប្បុរស់ធម៌ ដែល​បងប្អូន​អាច​ចុះ​ឈ្មោះ​ចូលរួម​បាន​តាម​ប្រព័ន្ធ Online ឬ​ចុះ​ឈ្មោះ​នៅ​ទីតាំង​ផ្ទាល់ ហើយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប នឹង​ព្យាយាម​សហការ​ជាមួយ​អង្គភាព​ជំនាញ​ទាំងអស់ ក្នុង​ការរៀបចំ​កម្មវិធី​ជិះ​កង់​ដើម្បី​កុមារ នាពេល​ខាងមុខ​នេះ​នឹង​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ជោគជ័យ ។​

​លោកស្រី ម៉ន​នី រង្សី បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅ គឺ​មាន​អ្នកចូលរួម​សរុប ៥៥៤​នាក់ ក្នុងនោះ​មាន​បរទេស ចំនួន ២៣១​នាក់ ហើយ​ថវិកា​ដែល​នៅ​សល់​ពី​ការរៀបចំ​កម្មវិធី​ក្នុង​ឆ្នាំ​២០១៧ បាន​ទិញ​កង់​ជួយឧត្ថម្ភ ចំនួន ៥០​កង់ ដល់​សិស្សានុសិស្ស​ក្រីក្រ​នៅ​សាលាបឋមសិក្សា​ព្រៃទទឹង ក្នុង​ខេត្ត​សៀមរាប និង​កង់​មួយ​ចំនួន​ទៀត​ដល់​សិស្សានុសិស្ស នៅក្នុង​ខេត្ត​ព្រៃវែង ក្នុងនោះឧ​ត្ថ​ម្ភ​ថវិកា​ទៅ​ដល់​អង្គការ IL NODO ដែលជា​អង្គការ​ក្នុងស្រុក​មួយ​ដែល​ធ្វើការ​ជួយ​ទៅ​ដល់​កុមារ ដែល​រស់នៅ​ក្នុង​ពន្ធនាគា​ជាមួយ​ម្ដាយ និង​ស្ត្រី​ដែល​រស់នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​ម្ដាយ និង​ស្ដ្រី​ដែល​រស់នៅ​ក្នុង​ពន្ធនាគារ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

28/09/2023
សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

28/09/2023

​គួរ​រំលឹក​ផងដែរ​ថា កម្មវិធី​នេះ​នឹង​បើក​ឱកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ប្អូនៗ​យុវជន ក្នុង​ខេត្ត​សៀមរាប បាន​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​កម្ពុជា តាមរយៈ​ការ​ជិះ​កង់​ជា​លក្ខណៈ​មិត្តភាព និង​ដើម្បី​ប្រមូល​ថវិកា ដែល​នៅ​សល់​ពី​ការចំណាយ​ក្នុង​កម្មវិធី ទៅ​ជួយ​កុមារ និង​ស្ដ្រី​ដែល​រស់នៅ​ក្នុង​ពន្ធនាគារ និង​ចែក​កង់ សម្ភារៈ​សិក្សា ជូន​ប្អូនៗ​សិស្សានុសិស្ស ដែល​មាន​បំណង​ចង់​បន្ត​ការសិក្សា តែ​ខ្វះ​មធ្យោបាយ ដែល​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​លើកកម្ពស់ និង​ជម្រុញ​ការសិក្សា​របស់​កុមារ ដែល​មាន​ជីវភាព​ខ្វះ​ខាត់ មានឱកាស​សិក្សា ដូច​កុមារ​ទូទៅ ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ និង លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​

Tags: កម្មវិធី​ជិះ​កង់​ដើម្បី​កុមារ លើក​ទី​១៣​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក​បណ្ឌិត ស៊ា​ម ង៉ុន បង្ហាញថា កម្ពុជា​កំពុង​មាន​តម្រូវការ​ធនធានមនុស្ស​ក្នុង​ការសិក្សា​ស្រាវជ្រាវ​គណិតវិទ្យា​អនុវត្តន៍ និង​ស្ថិតិ ខណៈ​បច្ចុប្បន្ន ធនធានមនុស្ស​ផ្នែក​នេះ​មាន​ប្រមាណ​៥​ភាគរយ​ប៉ុណ្ណោះ​

លោក​បណ្ឌិត ស៊ា​ម ង៉ុន បង្ហាញថា កម្ពុជា​កំពុង​មាន​តម្រូវការ​ធនធានមនុស្ស​ក្នុង​ការសិក្សា​ស្រាវជ្រាវ​គណិតវិទ្យា​អនុវត្តន៍ និង​ស្ថិតិ ខណៈ​បច្ចុប្បន្ន ធនធានមនុស្ស​ផ្នែក​នេះ​មាន​ប្រមាណ​៥​ភាគរយ​ប៉ុណ្ណោះ​

បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​ក្នុង​ក្រុង​សៀមរាប​ឡើងថ្លៃ​បន្ទប់ ដោយ​មូលហេតុ​ស្នាក់​នៅ​លើស​ចំនួន​កំណត់​

បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​ក្នុង​ក្រុង​សៀមរាប​ឡើងថ្លៃ​បន្ទប់ ដោយ​មូលហេតុ​ស្នាក់​នៅ​លើស​ចំនួន​កំណត់​

អាជ្ញាធរ​ខេត្ត​សៀមរាប​ត្រៀម​ធុងសំរាម​ជិត​១​ពាន់ ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

អាជ្ញាធរ​ខេត្ត​សៀមរាប​ត្រៀម​ធុងសំរាម​ជិត​១​ពាន់ ក្នុង​ថ្ងៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    180 shares
    Share 72 Tweet 45
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,984)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (810)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.