Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា រៀបចំ​ទិវា​សប្តាហ៍​សហគ្រិនភាព​ពិភពលោក ក្រោម​ប្រធានបទ ស្ត្រី និង​យុវជន ក្នុង​សហគ្រិនភាព និង​សេដ្ឋកិច្ច​ឌីជីថល​

ដោយ Pothe Thun
16/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
62
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​សណ្ឋាគារ​អង្គរ​អេរ៉ា ក្រុង​សៀមរាប សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​សហការ​ជាមួយ​បណ្តាញ​សហគ្រិនភាព​សកល​កម្ពុ​ជា រៀបចំ​ទិវា​សប្តាហ៍​សហគ្រិនភាព​ពិភពលោក ក្រោម​ប្រធានបទ ស្ត្រី និង​យុវជន ក្នុង​សហគ្រិនភាព និង​សេដ្ឋកិច្ច​ឌីជីថល ក្នុង​គោលបំណង​លើកទឹកចិត្ត និង​ផ្តល់​ចំណេះដឹង​ដល់​ស្ត្រី និង​យុវជន​ដែល​មាន​បំណង​បើក​អាជីវកម្ម ឬ​កំពុង​ធ្វើ​អាជីវកម្ម​។

​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា លោក​ឧកញ៉ា​គួច ផេង បាន​មានប្រសាសន៍ថា ដោយ​សង្កេតឃើញ​ថា នៅក្នុង​ប្រទេស​កម្ពុជា មាន​ការកើនឡើង​ចំនួន​យុវជន និង​ស្ត្រី​នៅក្នុង​សហគ្រាស​តូចៗ ដែល​ជា​ប្រភេទ​មីក្រូ តូច​និង​មធ្យម ព្រមទាំង​ពិភពលោក​មាន​ការអភិវឌ្ឍ​ក្នុង​វិស័យ​ឌីជីថល​ផង​នោះ នៅក្នុង​វេទិការ​នេះ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​សម្រេច​ជ្រើសរើស​ប្រធានបទ​មួយ​ចំនួន ដូចជា​៖ ប្រព័ន្ធ​អេកូ​សម្រាប់​ស្ត្រី និង​យុវជន​ក្នុង​សហគ្រិនភាព​, អាជីវកម្ម​បែប​ឌីជីថល និង​សេដ្ឋកិច្ច​បែប​ឌីជីថល ជាដើម មក​ធ្វើ​ការជជែក​ពិភាគ្សាគ្នា​។

​លោក​ឧកញ៉ា​បន្តថា វិទិកា​រនេះក៏​នឹង​នាំ​ស្ត្រី និង​យុវជន​កម្ពុជា ឲ្យ​ពួកគាត់​បាន​យល់​កាន់តែ​ច្បាស់ ពី​សហគ្រិនភាព ហើយ​ពួកគាត់​ក៏​នឹង​មានឧិកាស​បាន​ជួប​ជជែក សិក្សា​ស្វែងយល់​បន្ថែម​ពី​វាគ្មិន ដែល​ជា​សហគ្រិន​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​អាជីវកម្ម និង​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ផ្នែក​ធុរៈកិច្ច ក៏ដូចជា​ក្រសួង​ស្ថាប័ន​នានា​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម​កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា សហគ្រិនភាព​បាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការធ្វើ​អាជីវកម្ម ។ នៅពេលដែល​យើង​មាន​ជំនាញ​ច្បាស់លាស់ មាន​លុយ មាន​កម្លាំង ប៉ុន្តែ​យើង​ខ្វះ​សហគ្រិនភាព អាជីវកម្ម​របស់​យើង​មិន​ទទួលបាន​ជោគជ័យ​ទេ​។ ឯកឧត្តម​បន្តថា នៅក្នុង​អណត្តិ​ទី​៦​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាង​សំខាន់​ទៅ​ភាព​ជា​សហគ្រិន​របស់​ស្ត្រី និង​យុវជន​កម្ពុជា ដោយ​បាន​រៀបចំ​ជា​យុទ្ធសាស្ត្រ​គៀងគរ ផ្តល់​កម្លាំងចិត្ត​ដល់​ពួកគាត់ ឲ្យ​ពួក​គាត់​ទទួលបាន​នូវ​គំនិត ការតភ្ជាប់ ការណែនាំ ដែល​នាំឲ្យ​ពួក​គាត់​ទទួលបាន​ជោគជ័យ​នៅក្នុង​វិស័យ​ធុរៈកិច្ច​។

​ទិវា​សប្តាហ៍​សហគ្រិនភាព​ពិភពលោក បាន​កើតឡើង​កាលពី​ឆ្នាំ​២០០៨ ក្រោម​ការផ្តួចផ្តើម​រប​ស់លោក Carl Schramm អគ្គនាយក​ក្រុមហ៊ុន​Kauffman Foundation និង​លោក​Gordon Brown អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​។ ទិវា​នេះ តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​សប្តាហ៍​ទី​៣​នៃ​ខែ​វិច្ឆិកា​រៀងរាល់ឆ្នាំ នៅក្នុង​ប្រទេស​១៧០៕
​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​

Tags: ​ទិវា​សប្តាហ៍​សហគ្រិនភាព​ពិភពលោកប្រធានបទ ស្ត្រី និង​យុវជន ក្នុង​សហគ្រិនភាព និង​សេដ្ឋកិច្ច​ឌីជីថល​ព័ត៌មានខេត្តសៀមរាបសមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្បាលដី​ចំនួន​៦.៨៥៦ ស្ថិតនៅក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ត្រូវបាន​អាជ្ញាធរ​ខេត្ត​សៀមរាប ចែក​ជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​

ក្បាលដី​ចំនួន​៦.៨៥៦ ស្ថិតនៅក្នុង​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ត្រូវបាន​អាជ្ញាធរ​ខេត្ត​សៀមរាប ចែក​ជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប នឹង​សហការ​ជាមួយ​អង្គការ​មនុស្សធម៌​ដើម្បី​កុមារ​និង​ស្ត្រី នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​ដើម្បី​កុមារ លើក​ទី​១៣ នៅ​ដើម​ខែ​ធ្នូ​នេះ​

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប នឹង​សហការ​ជាមួយ​អង្គការ​មនុស្សធម៌​ដើម្បី​កុមារ​និង​ស្ត្រី នឹង​រៀបចំ​កម្មវិធី​ជិះ​កង់​ដើម្បី​កុមារ លើក​ទី​១៣ នៅ​ដើម​ខែ​ធ្នូ​នេះ​

លោក​បណ្ឌិត ស៊ា​ម ង៉ុន បង្ហាញថា កម្ពុជា​កំពុង​មាន​តម្រូវការ​ធនធានមនុស្ស​ក្នុង​ការសិក្សា​ស្រាវជ្រាវ​គណិតវិទ្យា​អនុវត្តន៍ និង​ស្ថិតិ ខណៈ​បច្ចុប្បន្ន ធនធានមនុស្ស​ផ្នែក​នេះ​មាន​ប្រមាណ​៥​ភាគរយ​ប៉ុណ្ណោះ​

លោក​បណ្ឌិត ស៊ា​ម ង៉ុន បង្ហាញថា កម្ពុជា​កំពុង​មាន​តម្រូវការ​ធនធានមនុស្ស​ក្នុង​ការសិក្សា​ស្រាវជ្រាវ​គណិតវិទ្យា​អនុវត្តន៍ និង​ស្ថិតិ ខណៈ​បច្ចុប្បន្ន ធនធានមនុស្ស​ផ្នែក​នេះ​មាន​ប្រមាណ​៥​ភាគរយ​ប៉ុណ្ណោះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.