Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

កម្ពុជាកូរ៉េ បើកសម្ភោធបណ្ណាល័យសម្រាប់កុមារក្នុងខេត្តសៀមរាប លើការអភិវឌ្ឍន៍វប្បធម៌ អប់រំ អំណាន ដើម្បីការអភិវឌ្ឍបៃតង

ដោយ Pothe Thun
22/11/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
កម្ពុជាកូរ៉េ បើកសម្ភោធបណ្ណាល័យសម្រាប់កុមារក្នុងខេត្តសៀមរាប លើការអភិវឌ្ឍន៍វប្បធម៌ អប់រំ អំណាន ដើម្បីការអភិវឌ្ឍបៃតង
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងបណ្ណាល័យកុមារ ផារ៉ុត ផារ៉ុត នៃប្រទេសកូរ៉េខាងត្បូង បានសហការជាមួយមជ្ឍមណ្ឌលយុវជនកម្ពុជា បើកសម្ភោធបណ្ណាល័យសម្រាប់កុមារ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍន៍វប្បធម៌ និងវិស័យអប់រំ ពិសេសអំណាន ដើម្បីការអភិវឌ្ឍបៃតងកុមារនៅកម្ពុជា ។ការបើកសម្ភោធបណ្ណាល័យនេះ ស្ថិតនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាបនាថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២២នេះ។

លោកស្រី គឹម យឺណា ជាអ្នកនិពន្ធ និងតំណាងគម្រោងបណ្ណាល័យកុមារ ផារ៉ុត ផារ៉ុត មានប្រសាសន៍ថា គម្រោងនេះ មានគោលបំណងអភិវឌ្ឍវប្បធម៌អប់រំ ពិសេសលើអំណាន ដើម្បីការអភិវឌ្ឍបៃតងប្រកបដោយចីរភាព។លោកស្រីបានលើកឡើងថាគម្រោងបណ្ណាល័យនេះ នឹងបន្តដំណើរការ១០០បណ្ណាល័យ ដែលចាប់ផ្ដើមពីខេត្តសៀមរាប និងបន្ដបន្ទាប់ទៀតដើម្បីជួយដល់កុមារនៅជនបទដែលមានជីវភាពខ្វះខាត មិនមានសៀវភៅអាន។លោកស្រីបន្ដថា នៅក្នុងបណ្ណាល័យមានសៀវភៅជាច្រើនភាសារ រួមមាន ភាសារខ្មែរ ភាសារអង់គ្លេស ភាសារកូរ៉េ ជាពិសេសទៅទៀត មានការបង្រៀនឱ្យកុមារចេះគូររូបភាព ខណៈដែលក្រុមការងារធ្វើការនៅបណ្ណាល័យសុទ្ធសឹងជាអ្នកនិពន្ធ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកស្រីបន្ថែមថា នៅក្នុងប្រទេសកូរ៉េ មានបណ្ណាល័យច្រើនដែលធ្វើឱ្យក្មេងៗនៅប្រទេសនេះចូលចិត្ដអានសៀវភៅបានច្រើន។លោកស្រីនិងក្រុមការងារបានសម្ដែងការសប្បាយចិត្ដខ្លាំង បន្ទាប់បានពីបើកបណ្ណាល័យសម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា ដែលសរុបមកដល់ពេលនេះមានចំនួនជាង២០បណ្ណាល័យហើយ ដែលបណ្ណាល័យនេះភាគច្រើននៅតាមជនបទ។លើសពីនេះទៅទៀត បណ្ណាល័យនេះថែមទាំងបានរៀបចំនូវសៀវភៅយ៉ាងល្អ ដើម្បីបង្កភាពងាយស្រួលដល់ការស្វែងរកសៀវភៅដែលកុមារចង់រកទៀតផង។

លោកបណ្ឌិត ស៊ាន ផល្លា នាយកមជ្ឈមណ្ឌលយុវជនកម្ពុជា មានប្រសាសន៍ថា បណ្ណាល័យនេះ នឹងជួយពង្រឹងសមត្ថភាពលើផ្នែកអំណាន និងបណ្ដុះវប្បធម៌រៀនសូត្រដល់កុមារកម្ពុជា។ ទាំងអំណាន និងវប្បធម៌រៀនសូត្រ នឹងរួមចំណែកការអភិវឌ្ឍធនធាននៅកម្ពុជា ព្រោះថាកុមារ និងយុវជនមានចំនួនច្រើនរហូតដល់ ២ភាគ៣ នៃប្រជាជនសរុប។លោកបន្ដថា ការយកចិត្តទុកដាក់លើកុមារ ជាការពង្រឹងមូលដ្ឋានគ្រឹះដល់ពួកគាត់ ដែលលោកជឿជាក់ថាកុមារកម្ពុជានឹងទទួលបានឱកាសអភិវឌ្ឍបន្ថែមទៀតយ៉ាងពិតប្រាកដ ដែលនេះនឹងគាំទ្រដល់ចុក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី

Tags: បណ្ណាល័យសម្រាប់កុមារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចតេជោ ហ៊ុន សែន បង្ហាញថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ

សម្តេចតេជោ ហ៊ុន សែន បង្ហាញថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា នៅខេត្តសៀមរាប

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា នៅខេត្តសៀមរាប

យុវជនមកពី២៥រាជធានីខេត្ត ចូលរួមប្រកួតប្រជែងស្នាដៃរបស់ខ្លួនក្រោមប្រធានបទ“STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន”

យុវជនមកពី២៥រាជធានីខេត្ត ចូលរួមប្រកួតប្រជែងស្នាដៃរបស់ខ្លួនក្រោមប្រធានបទ“STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.