Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា នៅខេត្តសៀមរាប

ដោយ Pothe Thun
23/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា នៅខេត្តសៀមរាប
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពនៃសហប្រធាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ និងឯកឧត្តម ស៊្រី រ៉ាចណាត ស៊ីង រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានដឹកនាំបើកកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃបណ្តាប្រទេសចំនួន៩ និងអគ្គលេខាធិការអាស៊ាន។

សម្តេចសម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា វត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិឥណ្ឌា និងឯកឧត្តម រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌានាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាព រវាងអាស៊ាននិងឥណ្ឌា ក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិសម្រាប់តំបន់យើងប្រកបដោយស្ថេរភាព និងវិបុលភាព។ ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា មានការរីកចម្រើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ ក្នុងវិស័យការពារជាតិ សន្តិសុខ និងកិច្ចសហប្រតិបត្តិការរបស់យើង បានបម្រើផល ប្រយោជន៍គ្នាទៅវិញទៅមក និងបាន រួម ចំណែកយ៉ាងសំខាន់ក្នុងពង្រឹងសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ អាស៊ីប៉ាស៊ីភិកទាំងមូល។

សម្តេចពិជ័យសេនា បានបង្ហាញ់នូវក្តីរីករារយដែលបានរៀបចំកិច្ចរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ កាលពីខែមិថុនា សំណើរលំហាត់លម្ហសមុទ្រអាស៊ានឥណ្ឌាត្រូវបានឯកភាព គ្រោងនឹងរៀបចំនៅឆ្នាំក្រោយនេះ ដោយបញ្ចូលជាមួយនឹងលំហាត់កងទ័ពជើងទឹកពហុសាសន៍អាស៊ាន នាឆ្នាំ២០២៣។ កម្ពុជាគាំទ្រ ហើយនិងចូលរួមលំហាត់លម្ហសមុទ្រអាស៊ានឥណ្ឌា ក៏ដូចជាលំហាត់ផ្នែកបច្ចេកទេសនៃក្រុមការងាជំនាញ ADMM បូក ស្តីពីជំនួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយ ឆ្នាំ២០២៣ ដែលឥណ្ឌាជាសហប្រធាន ជាមួយនឹង ឥណ្ឌូនេស៊ី។ ជាមួយគ្នានេះ អាស៊ាននិងឥណ្ឌា បានប្តេជ្ញាចិត្តក្នុងពង្រឹងសន្តិសុខ និងសន្ទុះ ជាវិជ្ជមាននៃការរួមចំណែកសកម្មរបស់អាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការ ក្របខណ្ឌរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការបញ្ចូលរបៀវារៈស្តីពី ស្ត្រី និង សន្តិភាព សន្តិសុខ នៅក្នុងការងារ ADMM។ កាលពីថ្មីៗនេះ ADMM បានអនុម័តឯកសារទស្សនទានចំនួនពីរ ការលើកកម្ពស់យន្តការគាំទ្រកងកម្លាំងរក្សាសន្តិភាពជាស្ត្រីអាស៊ាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចពិជ័យសេនា ក៏បានលើកទឹកចិត្តចំពោះឥណ្ឌា ក្នុងការគាំទ្រ និងបង្កើនការចូលរួមជាមួយនឹងអាស៊ាននៅក្នុងវិស័យនេះ នៅពេលដែលគំនិតផ្តួចផ្តើមថ្មីនេះ ត្រូវបានអនុវត្ត។ សម្តេចពិជ័យសេនា ក៏បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងឥណ្ឌា និងកម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខ ជាពិសេសក្នុវិស័យរក្សាសន្តិភាព និងសកម្មភាពកម្ចាត់មីន។ មានក្តីសោមនស្សរីករាយ ក្នុងការលើកទឹកចិត្ត និងការចូលរួមឲ្យកាន់តែស៊ីជម្រៅ របស់ឥណ្ឌា ជាមួយនឹងអាស៊ាន ក្នុងវិស័យកិច្ចសហប្រតិបត្តិការដទៃទៀតទ្វេភាគី តាមរយៈក្រុមការងារជំនាញ ADMM បូក។ សម្តេចពិជ័យសេនា ទៀបាញ់ បានបញ្ជាក់ថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនក្រុមគ្រូបង្វឹក ដើម្បីជួយបណ្តុះបណ្តាលកងបោសសំអាតគ្រាប់មីន និងបំផ្លាញយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់ប្រទេសអ៊ុយក្រែន ហើយការបណ្តុះបណ្តាលនេះ នឹងធ្វើនៅប្រទេសប៉ូឡូញ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជនមកពី២៥រាជធានីខេត្ត ចូលរួមប្រកួតប្រជែងស្នាដៃរបស់ខ្លួនក្រោមប្រធានបទ“STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន”

យុវជនមកពី២៥រាជធានីខេត្ត ចូលរួមប្រកួតប្រជែងស្នាដៃរបស់ខ្លួនក្រោមប្រធានបទ“STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន”

វត្តដំណាក់ទទួលបានចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងពានរង្វាន់អារាមមេត្រីបរិស្ថាន ពីក្រសួងបរិស្ថាន វត្តដំណាក់ ស្ថិតក្នុងក្រុងសៀមរាប

វត្តដំណាក់ទទួលបានចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងពានរង្វាន់អារាមមេត្រីបរិស្ថាន ពីក្រសួងបរិស្ថាន វត្តដំណាក់ ស្ថិតក្នុងក្រុងសៀមរាប

ក្រសួងព័ត៌មាន សហការជាមួយក្រសួងសេដ្ឋកិច្ចរៀបចំសិក្ខាសាលាស្តីពីគោលនយោបាយគ្រប់គ្រងផ្ទៃក្នុង និងនីតិវិធីសវនកម្ម នៅខេត្តសៀមរាប

ក្រសួងព័ត៌មាន សហការជាមួយក្រសួងសេដ្ឋកិច្ចរៀបចំសិក្ខាសាលាស្តីពីគោលនយោបាយគ្រប់គ្រងផ្ទៃក្នុង និងនីតិវិធីសវនកម្ម នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.