Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្តដំណាក់ទទួលបានចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងពានរង្វាន់អារាមមេត្រីបរិស្ថាន ពីក្រសួងបរិស្ថាន វត្តដំណាក់ ស្ថិតក្នុងក្រុងសៀមរាប

ដោយ Pothe Thun
23/11/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សាសនា និង មនុស្សធម៌
វត្តដំណាក់ទទួលបានចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងពានរង្វាន់អារាមមេត្រីបរិស្ថាន ពីក្រសួងបរិស្ថាន វត្តដំណាក់ ស្ថិតក្នុងក្រុងសៀមរាប
67
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ត្រូវបានជាប់ចំណាត់ថ្នាក់លេខ២ ជាអារាមមេត្រីបរិស្ថាន ក្នុងចំណោមវត្តទាំង ៣៨វត្ត នៅទូទាំងប្រទេសពីក្រសួងបរិស្ថាន បន្ទាប់ពីបានដាក់បេក្ខភាពប្រកួតប្រជែងកន្លងមក ខណៈពេលថ្មីៗនេះ ព្រះគ្រូចៅអធិការវត្តដំណាក់ បានដឹកនាំក្រុមការងារវត្ត និងព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូចៅអធិការវត្តមួយចំនួនក្នុងក្រុង ព្រមទាំងមន្ត្រីសង្ឃជាច្រើនអង្គក្នុងខេត្តសៀមរាប ដើម្បីនិមន្តទៅទទួលមេដាយប្រាក់ និងពានរង្វាន់អារាមមេត្រីបរិស្ថាននៅក្រសួងបរិស្ថាន ។

ព្រះធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តដំណាក់ មានសង្ឃដីកាថា ក្នុងនាមវត្តដំណាក់ ព្រះអង្គមានព្រះទ័យត្រេកអរជាខ្លាំង និងសូមអរព្រះគុណ ចំពោះព្រះសង្ឃក្នុងក្រុងសៀមរាប ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិមន្តចូលរួមអបអរសាទរដែលវត្តដំណាក់បានទទួលពានរង្វាន់មេត្រីបរិស្ថាន នឹងសូមអរគុណដល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង សហការី ដែលបានផ្ដល់កិត្តិយស និងលើកទឹកចិត្តដល់ព្រះអង្គ ព្រមទាំងអរព្រះគុណ នឹងអរគុណដល់ក្រុមការងារវត្តគ្រប់រូប ដែលបានចូលរួមខ្នះខ្នែងក្នុងការសម្អាត នឹងញែកសម្រាម់ដាក់ឲ្យដាច់ដោយឡែក ពាក់ព័ន្ធអនាម័យបរិស្ថានក្នុងទីអារាមវត្តនេះ ប៉ុន្តែសមិទ្ធផលទាំងនេះ គឺមិនមែនជារបស់ឯកជនដាច់មុខឡើយ ជាសមិទ្ធផលរួម និងជាកិត្តិយសសម្រាប់វត្តដំណាក់ និងពុទ្ធបរិស័ទ ក៏ដូចជាមុខមាត់ខេត្តសៀមរាបទាំងមូលផងដែរ ។

គួរបញ្ជាក់ផងដែរថា ការប្រកាសជ័យលាភីនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសជ័យលាភីអារាមមេត្រីបរិស្ថានឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃទាំងពីរគណៈ ព្រះគ្រូចៅធិការវត្តនានា ឯកឧត្តមអគ្គនាយក តំណាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ឯកឧត្តមថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងសាសនិកឥស្លាម ជាច្រើនរូបទៀត ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ការប្រកាសជ័យលាភីនេះ មានគោលបំណងផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីអារាមមេត្រីបរិស្ថាន ដែលក្រសួងបរិស្ថាន ក្រសួងធម្មការ និងសាសនា បានដាក់អនុវត្តតាំងពីឆ្នាំ២០២១ និងប្រកាសទទួលស្គាល់អារាមដែលបានជាប់ជ័យលាភីអារាមមេត្រីបរិស្ថាននៅឆ្នាំ២០២២នេះតែម្តង ហើយឆ្នាំ២០២២នេះ គឺជាឆ្នាំដំបូងដែលក្រសួងបរិស្ថាន បានសហការជាមួយក្រសួងធម្មការ និងសាសនា ដើម្បីរៀបចំចលនាប្រឡងប្រណាំង ជ្រើសរើសវត្តអារាមដែលបានអនុវត្តល្អប្រសើរលើការងារបរិស្ថាន សំដៅដល់ការប្រតិបត្តិមេត្រីភាពបរិស្ថាន និងការអប់រំផ្សព្វផ្សាយចំណេះដឹងបរិស្ថាននៅតាមសហគមន៍នានា។

សម្រាប់ការវាយតម្លៃជ័យលាភីអារាមមេត្រីបរិស្ថានឆ្នាំនេះ ក្រសួងបរិស្ថាន និងក្រសួងធម្មការ និងសាសនា បានជ្រើសរើសទីអារាមវត្តចំនួន ០៣ គឺមានវត្តស្រះកណ្តាលខ្ចាស់ ខេត្តបន្ទាយមានជ័យ ជាប់ជ័យលាភីលេខ១ , វត្តដំណាក់ខេត្តសៀមរាប ជាប់ជ័យលាភីលេខ២ និង វត្តព្រះវិហារធំ សសរ១០០ ខេត្តក្រចេះ ជាប់ជ័យលាភីលេខ៣៕

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: វត្ត​ដំណាក់​អារាមមេត្រីបរិស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងព័ត៌មាន សហការជាមួយក្រសួងសេដ្ឋកិច្ចរៀបចំសិក្ខាសាលាស្តីពីគោលនយោបាយគ្រប់គ្រងផ្ទៃក្នុង និងនីតិវិធីសវនកម្ម នៅខេត្តសៀមរាប

ក្រសួងព័ត៌មាន សហការជាមួយក្រសួងសេដ្ឋកិច្ចរៀបចំសិក្ខាសាលាស្តីពីគោលនយោបាយគ្រប់គ្រងផ្ទៃក្នុង និងនីតិវិធីសវនកម្ម នៅខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា វាយតម្លៃខ្ពស់ចំពោះភាពជោកជ័យរបស់កម្ពុជាក្នុងភាពជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា វាយតម្លៃខ្ពស់ចំពោះភាពជោកជ័យរបស់កម្ពុជាក្នុងភាពជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រៀបចំការប្រកួតផ្តាច់ព្រ័ត្រប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ពានរង្វាន់ (សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ) នៅខេត្តសៀមរាប !

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រៀបចំការប្រកួតផ្តាច់ព្រ័ត្រប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ពានរង្វាន់ (សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ) នៅខេត្តសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.