Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងព័ត៌មាន សហការជាមួយក្រសួងសេដ្ឋកិច្ចរៀបចំសិក្ខាសាលាស្តីពីគោលនយោបាយគ្រប់គ្រងផ្ទៃក្នុង និងនីតិវិធីសវនកម្ម នៅខេត្តសៀមរាប

ដោយ Pothe Thun
24/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងព័ត៌មាន សហការជាមួយក្រសួងសេដ្ឋកិច្ចរៀបចំសិក្ខាសាលាស្តីពីគោលនយោបាយគ្រប់គ្រងផ្ទៃក្នុង និងនីតិវិធីសវនកម្ម នៅខេត្តសៀមរាប
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងព័ត៌មាន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពីពីគោលនយោបាយគ្រប់គ្រងផ្ទៃក្នុង និងនីតិវិធីសវនកម្ម ដើម្បីពង្រឹងសមត្ថភាព បន្ថែមជូនមន្ត្រីជំនាញនៅតាមអង្គភាពចំណុះក្រសួងព័ត៌មាន ក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារាឌី ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: នៃក្រសួងព័ត៌មាន ដោមានសិក្ខាកាមចូលរួមប្រមាណ៦០នាក់ ។

មានប្រសាសន៍បើកអង្គសិក្ខាសាលានេះ ឯកឧត្តម ថាច់ ផែន បញ្ជាក់ថា សិក្ខាសាលានេះនឹងផ្ដល់ឱកាស ក្នុងការពង្រឹងចំណេះដឹង និងលើកកម្ពស់ការយល់ដឹងបន្ថែមអំពីគោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង បច្ចេកវិទ្យាព័ត៌មាន និងគោលការណ៍ណែនាំសវនកម្មលើបច្ចេកវិទ្យាព័ត៌មានវិទ្យា សំដៅចូលរួម ចំណែកលើកកម្ពស់កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ហើយក៏ជាវេទិកាមួយ ដែលអាចឱ្យមន្ត្រីជំនាញទាំងអស់ ចែករំលែកចំណេះដឹង ការអនុវត្តល្អៗ និងបទពិសោធន៍ការងារ ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុសាធារណៈទៅវិញទៅមក។

ឯកឧត្តម បន្តថា មន្ត្រីជំនាញនៅតាមអង្គភាពចំណុះក្រសួងព័ត៌មាននីមួយៗ ត្រូវប្រឹងប្រែងស្វែងយល់លម្អិតអំពីគោលការណ៍ត្រួតពិនិត្យផ្ទៃក្នុងបច្ចេកវិទ្យាព័ត៌មាន និងគោលការណ៍ណែនាំសវនកម្មលើបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីឱ្យការអនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយការទទួលខុសត្រូវខ្ពស់របស់លោក លោកស្រីទាំងអស់គ្នានេះ គឺជាការរួមចំណែកដ៏ថ្លៃថ្លាដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ថាច់ ផែន ក៏បានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវតាមដានស្តាប់នូវបទបង្ហាញដែលនឹងឧទ្ទេសនាមជូន ដោយ លោក អ៊ុ យុត្ថារ៉ូ ប្រធានការិយាល័យសវនកម្មបច្ចេកវិទ្យាថ្នាក់មូលដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេសត្រូវលើកជាសំណួរ និងចម្ងល់ ដើម្បីទទួលនូវការបកស្រាយ និងបញ្ជាក់បន្ថែមពីវាគ្មិន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យយល់កាន់តែច្បាស់អំពីគោលនយោបាយគ្រប់គ្រងផ្ទៃក្នុង និងនីតិវិធីសវនកម្ម សម្រាប់ការចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធាណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

អត្ថបទ និង រូបថត ៖ លោក ធន់ ពូថេ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ក្រសួងព័ត៌មាននីតិវិធីសវនកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា វាយតម្លៃខ្ពស់ចំពោះភាពជោកជ័យរបស់កម្ពុជាក្នុងភាពជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា វាយតម្លៃខ្ពស់ចំពោះភាពជោកជ័យរបស់កម្ពុជាក្នុងភាពជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៩

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រៀបចំការប្រកួតផ្តាច់ព្រ័ត្រប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ពានរង្វាន់ (សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ) នៅខេត្តសៀមរាប !

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រៀបចំការប្រកួតផ្តាច់ព្រ័ត្រប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ពានរង្វាន់ (សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ) នៅខេត្តសៀមរាប !

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែប្រវែងជិត២គីឡូម៉ែត្រនៅឃុំស្វាយលើ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃ សម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែប្រវែងជិត២គីឡូម៉ែត្រនៅឃុំស្វាយលើ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃ សម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.