Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែប្រវែងជិត២គីឡូម៉ែត្រនៅឃុំស្វាយលើ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃ សម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

ដោយ Pothe Thun
25/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែប្រវែងជិត២គីឡូម៉ែត្រនៅឃុំស្វាយលើ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃ សម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលាឃុំស្វាយលើ ក្នុងស្រុកស្វាយលើ មានរៀបចំពិធីប្រកាសដាក់ឲ្យដេញថ្លៃ គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង១.៧០០ម៉ែត្រ មានទទឹងប្រវែង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និង លូកាត់ផ្លូវចំនួន៦កន្លែង ក្រោមការដឹកនាំរបស់លោក ខន ឃាន់ មេឃុំស្វាយលើស្ដីទី ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាមន្ត្រីគណៈកម្មការលទ្ធកម្មឃុំ មន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប និង អ្នកម៉ៅការជាច្រើនរូបទៀត ។

បើតាមប្រសាសន៍របស់លោក ប៊ិន រដ្ឋ មន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប បានឲ្យដឹងថា យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងសៀវភៅ ណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ បានកំណត់ឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ ធ្វើការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនតាមរយៈថវិកាមូលនិធិឃុំ សង្កាត់ ដែលបានវិភាជន៍ពីរាជរដ្ឋាភិបាលជារៀងរាល់ឆ្នាំតាមរយៈកិច្ចលទ្ធកម្មជាសាធារណៈ ហើយដែលនីតិវិធីនៃការអនុវត្តកិច្ច លទ្ធកម្មនេះ គឺបានកំណត់នៅក្នុងសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដែលត្រូវបានចុះហត្ថលេខាឱ្យប្រើប្រាស់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៩ ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

លោកបន្តថា សម្រាប់រដ្ឋបាលឃុំ សង្កាត់ ទាំង១០០ របស់ខេត្តសៀមរាប ក៏បានអនុវត្តកិច្ចលទ្ធកម្មគម្រោងមូលនិធិឃុំ សង្កាត់ ទៅតាមនីតិវិធីដូចបានកំណត់នៅក្នុងសៀវភៅណែនាំខាងលើជារៀងរាល់ឆ្នាំផងដែរ ហើយថ្ងៃនេះគឺជាការដេញមូលនិធិឆ្នាំ២០២២របស់ឃុំស្វាយលើ ដូច្នេះក្នុងឱកាសនេះ សូមណែនាំដល់អ្នកម៉ៅការចូលរួមដេញថ្លៃទាំងអស់ ត្រូវគោរពក្រមសីលធម៌ដែលមានចែង និង ដាក់ក្នុងសំណើដាក់ឲ្យដេញថ្លៃ ពិសេស ត្រូវអនុវត្តតាមសំណើរបស់ឃុំដែលជាម្ចាស់គម្រោង ប៉ុន្តែប្រសិនបើអ្នកម៉ៅការចូលរួមដេញថ្លៃរូបណា ដែលមិនអនុវត្តតាមក្រមសីលធម៌នេះទេ ម្ចាស់គម្រោងនឹងស្នើសុំគោលការណ៍លុបលទ្ធផលគម្រោងដេញថ្ងៃនេះ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ខន ឃាន់ មេឃុំស្វាយលើស្ដីទី បានឲ្យដឹងថា គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែ ប្រវែង១.៧០០ម៉ែត្រ និង លូកាត់ផ្លូវចំនួន៦កន្លែងនេះ ក្នុងតម្លៃប៉ាន់ស្មានចំនួន ១៥៧.៨៩១.៨៦៩រៀល ដែលនៅពេលនេះមានក្រុមហ៊ុនចំនួន៨ បានចូលរួមដេញថ្លៃ រួមមាន ៖ ១. ក្រុមហ៊ុន អំ ឡូ , រស់ ចំរើន , ម៉ូវ សៀកផៃ , ELHS , រ៉ម ចំរើន , AMRL , ហ៊ួរ ឆូយ និង ក្រុមហ៊ុន GSB ។
លោក ខន ឃាន់ បន្តថា អ្នកដេញថ្លៃដែលឈ្នះត្រូវអនុវត្តឱ្យបានត្រឹមត្រូវទៅតាមគំនូសប្លង់បច្ចេកទេស ការបរិយាយ លម្អិតលក្ខណៈបច្ចេកទេស និងល័ក្ខខ័ណ្ឌនៃកិច្ចសន្យា ហើយក្នុងករណីកិច្ចសន្យាត្រូវបានបញ្ឈប់មុនកាលកំណត់ ដោយសារតែអ្នកទទួលការ មិនអនុវត្តតាមល័ក្ខខ័ណ្ឌនៃកិច្ចសន្យានោះ អ្នកទទួលការ នឹងមិនទទួលបានការទូទាត់ឡើយ ហើយប្រាក់កក់ធានាការអនុវត្តនឹងត្រូវបានរឹបអូសផ្ទេរបង្វែរបង់ចូលថវិការដ្ឋ ដោយបង់ជាចំណូលថវិការដ្ឋបាលឃុំ សង្កាត់ខណៈដែលចំពោះកិច្ចសន្យាសំណង់ អ្នកទទួលការមានកាតព្វកិច្ចថែទាំលទ្ធផលកិច្ចសន្យាក្នុងរយៈពេល៦ខែ បន្ទាប់ពីបញ្ចប់ការសាងសង់ បើមិនដូច្នេះទេ ថវិកា១០%សម្រាប់ការទូទាត់ចុងក្រោយនឹងមិនត្រូវបានទូទាត់ឡើយ ។

បន្ទាប់មកគណៈកម្មការលទ្ធកម្មឃុំ បានធ្វើការបើកកញ្ចប់ឯកសាររបស់អ្នកទទួលការដេញថ្លៃ ដោយធ្វើការពិនិត្យ និង ពិភាក្សាទៅលើឯកសារទាំងអស់ ព្រមទាំងឲ្យធ្វើការកែតម្រូវឯកសារណាដែលខុស ឲ្យត្រឹមត្រូវតាមគតិយុត្តិ ។
ក្រោយពីពិនិត្យ និង ពិភាក្សារួច គណៈកម្មការលទ្ធកម្មឃុំ បានរកឃើញថា ក្រុមហ៊ុន ហ៊ួរ ឆូយ ទទួលបានតម្លៃទាបទី១ ក្នុងទឹកប្រាក់ចំនួន ៩៤.៣៥០.៦០០រៀល , ក្រុមហ៊ុន រស់ ចំរើន ទទួលបានតម្លៃទាបទី២ ក្នុងទឹកប្រាក់ចំនួន ៩៩.០៦០.០០០រៀល និង ក្រុមហ៊ុន ម៉ូវ សៀកផៃ ទទួលបានតម្លៃទាបទី៣ ក្នុងទឹកប្រាក់ចំនួន ១០៨.២៩០.៦០០រៀល ។
ក្នុងឱកាសនោះដែរ លោក សេង សួរ តំណាងក្រុមហ៊ុន ហ៊ួរ ឆូយ ដែលទទួលបានតម្លៃទាបទី១នោះ បានធ្វើការប្ដេជ្ញាចិត្ត ដោយសន្យាឲ្យបានត្រឹមត្រូវតាមក្បួនច្បាប់បច្ចេកទេស ដូចមានចែងក្នុងកិច្ចសន្យាស្រាប់ ៕


អត្ថបទ ៖ លោក លីវ សាន្ត

Tags: ឃុំ​ស្វាយ​លើមូលនិធិឃុំ-សង្កាត់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទិវាអនាម័យជាតិបរិស្ថាន ២៣ វិច្ឆិកា ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង” នៅខេត្តសៀមរាប 

ទិវាអនាម័យជាតិបរិស្ថាន ២៣ វិច្ឆិកា ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង” នៅខេត្តសៀមរាប 

គម្រោងការដាក់លូកាត់ផ្លូវចំនួន៦កន្លែង នៅឃុំខ្ចាស់ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃ សម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ

គម្រោងការដាក់លូកាត់ផ្លូវចំនួន៦កន្លែង នៅឃុំខ្ចាស់ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃ សម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ

ខេត្តកែប ឈ្នះមេដាយមាសមុនគេ លើវិញ្ញាកង់គួកបុរស នៃកីឡាជាតិ នៅខេត្តសៀមរាប

ខេត្តកែប ឈ្នះមេដាយមាសមុនគេ លើវិញ្ញាកង់គួកបុរស នៃកីឡាជាតិ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.