Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ទិវាអនាម័យជាតិបរិស្ថាន ២៣ វិច្ឆិកា ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង” នៅខេត្តសៀមរាប 

ដោយ Pothe Thun
25/11/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានសហការជាមួយមន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលក្រុងសៀមរាប ប្រារព្ធទិវាអនាម័យជាតិបរិស្ថាន ២៣ វិច្ឆិកា ក្រោមប្រធានបទ “មាតុភូមិយើងកាតព្វកិច្ចយើង ស្អាត និងបៃតង” និង “ទិវាសម្អាតបរិស្ថានអនាម័យបរិស្ថាន” ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទូទៅចូលរួមថែរក្សាអនាម័យ និងបរិស្ថាន ក្នុងសហគមន៍ ចៀសផុតពីការចោលសំរាមគ្មានសណ្ដាប់ធ្នាប់។ ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្ត ដោយយមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ-អង្គភាពនានាក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនឯកជន អាជ្ញាធរក្រុង ស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស រួមនឹងប្រជាពលរដ្ឋជាច្រើនរូប។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ពិន ប្រាកដ បានជំរុញដល់បណ្ដាស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមនឹងប្រជាពលរដ្ឋ ត្រូវចូលរួមទាំងអស់គ្នា ក្នុងការធ្វើអនាម័យ និងថែរក្សាបរិស្ថានជាប្រចាំនៅតាមមូលដ្ឋានរបស់ខ្លួន។ ជាពិសេសស្នើឲ្យអាជ្ញាធរមូលដ្ឋាន ជាមួយអ្នកពាក់ព័ន្ធ បន្តធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីការគ្រប់គ្រងទុកដាក់សំរាម និងសំណល់រឹងឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ហើយសម្រាប់ការប្រារព្ធទិវានាពេលនេះដែរ វាក៏ជាចរន្តចលករមួយ ដែលជំរុញអោយមានការផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ ឲ្យចេះទទួលខុសត្រូវ ក្នុងការទុកដាក់សំរាម សំណល់រឹង ដោយមិនបោះចោលពាសវាលពាសកាលនៅតាមទីសាធារណ: ជាហេតុធ្វើអោយប៉ះពាល់ដល់សុខភាព និងសោភ័ណភាពទីក្រុង ដែលពោរពេញដោយសម្រស់ធម្មជាតិមួយនេះ ជាពិសេសគឺសេចក្តីថ្លៃថ្នូរបស់ខ្លួនឯងផ្ទាល់។

ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្ត ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀតដល់សាធារណ:ជនទូទៅ រួមនឹងអ្នកពាក់ព័ន្ធ ក្នុងការថែរក្សាបរិស្ថានរបស់យើងទាំងអស់គ្នា ក្នុងនោះរួមមាន៖ ការធ្វើអនាម័យខ្លួនឯងជាប្រចាំ, ទុកដាក់នឹងញែកសំរាមអោយត្រឹមត្រូវដាក់ក្នុងធុង, ស្រលាញ់ការពារសត្វព្រៃ និងដាំដើមឈើ ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រផងដែរ។ ដោយឡែកបច្ចុប្បន្ននេះ ដោយសារកំណើនប្រជាជនយើងបានជួបប្រទះនូវបញ្ហាមួយចំនួន ក្នុងនោះរួមមាន៖ បញ្ហាសំរាម សំណល់រឹង រាវ នៅតាមទីប្រជុំជន ដែលមានការកើនឡើងយ៉ាងខ្លាំង គួបផ្សំនឹងប្រព័ន្ធគ្រប់គ្រងសំរាមនៅពេលបច្ចុប្បន្ននៅមានកម្រិតនៅឡើយ។ ក្នុងនោះសំណល់សំរាមមួយចំនួន ជាពិសេសសំណល់ប្លាស្ទិក ត្រូវបានប្រជាពលរដ្ឋខ្លះដុត និងខ្លះបានបោះចូលទៅក្នុងទឹក និងទីសាធារណ:បង្កគ្រោះថ្នាក់ដល់ជីវ:ចម្រុះ ដែលមនុស្សគ្រប់ៗគ្នា បាននឹងកំពុងយកចិត្តទុកដាក់។ ទន្ទឹមនឹងនេះការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការលើកកម្ពស់អនាម័យ និងគុណភាពបរិស្ថាន គឺជាការចាំបាច់ និងជាវិភាគទានដ៏សំខាន់បំផុត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះសំដៅការរស់នៅប្រកបដោយសុខុមាលភាព និងជីវភាពរបស់ប្រជាជនយើងនៅក្នុងខេត្តដ៏មានសក្តានុពលមួយនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកថា ក្នុងឱកាសទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំការដើរសំអាតអនាម័យបរិស្ថានតាមសងខាងដងស្ទឹងសៀមរាប និងនៅតាមដងផ្លូវមួយចំនួនទៀត ក្នុងក្រុងសៀមរាប ដែលជាសារមួយបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋអំពីកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងទុកដាក់សំណល់ដោយការទទួលខុសត្រូវ និងជួយពញ្ញាក់ស្មារតី ឲ្យមានការចូលរួមពីកម្លាំងពីគ្រប់ស្រទាប់វណ្ណ: ក្នុងការចូលរួមអនាម័យតាមលំនៅដ្ឋាន និងតាមទីសាធារណ: ដោយចេះទុកដាក់សំណល់ក្នុងធុងសំរាម ឲ្យបានត្រឹមត្រូវ និងការដាំដើមឈើ ដើម្បីឲ្យមានភាពបៃតងស្រស់ជាពិសេសចូលរួមកាត់បន្ថយប្លាស្ទិក ដើម្បីរួមគ្នាលើកស្ទួយសោភណ័ភាពទីក្រុង ទីប្រជុំជនឲ្យមានបរិស្ថានល្អខ្យល់អាកាសបរិសុទ្ធ ទេសភាពស្រស់ត្រកាល៕

 

អត្ថបទ និងរូបភាព: លោកអ៊ុន ណារាជ្យ កែសម្រួលដោយ លីវ សុខុន!!!

Tags: ទិវាអនាម័យជាតិបរិស្ថាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងការដាក់លូកាត់ផ្លូវចំនួន៦កន្លែង នៅឃុំខ្ចាស់ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃ សម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ

គម្រោងការដាក់លូកាត់ផ្លូវចំនួន៦កន្លែង នៅឃុំខ្ចាស់ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃ សម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ

ខេត្តកែប ឈ្នះមេដាយមាសមុនគេ លើវិញ្ញាកង់គួកបុរស នៃកីឡាជាតិ នៅខេត្តសៀមរាប

ខេត្តកែប ឈ្នះមេដាយមាសមុនគេ លើវិញ្ញាកង់គួកបុរស នៃកីឡាជាតិ នៅខេត្តសៀមរាប

វេទិកាថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច 

វេទិកាថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.