Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វេទិកាថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច 

ដោយ Pothe Thun
28/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វេទិកាថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច 
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានរៀបចំវេទិកាថ្នាក់តំបន់លើកទី៤ របស់មជ្ឈមណ្ឌលសហប្រតិបត្តិការ នៃអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច រយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ និង២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាខេត្តសៀមរាប តាមរយ:ការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធតំណរភ្ជាប់វីដេអូ ក្រោមអធិតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងវត្តមានលោកពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ព្រមទាំង មន្ត្រីទទួលបន្ទុកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រសួងសុខាភិបាល និងមន្ត្រីពាក់ព័ន្ធមកពីបណ្តាប្រទេសក្នុងតំបន់ជាច្រើនផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង មានប្រសាសន៍ថា៖ យើងមានមោទនភាពក្រៃលែងដែលកម្ពុជា ជាប្រទេសគំរូសម្រាប់ប្រទេសមានធនធានតិច និងប្រទេស ដែលទើបជៀសផុតពីសង្គ្រាមអាចសម្រេចគោលដៅសុខភាព បានយ៉ាងឆាប់រហ័ស។ វឌ្ឍនភាព និងគំនិតច្នៃប្រឌិតក្នុងការផ្តល់ហិរញ្ញប្បទានសុខាភិបាល និងការផ្តល់សេវា បានចូលរួមចំណែកដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សផ្នែកសុខាភិបាល ដែលធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួនតូច នៅលើពិភពលោកដែលសម្រេចបាននូវសមិទ្ធផលនេះ ដោយមានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើឱ្យប្រសើរឡើងយ៉ាង ឆាប់រហ័សនូវហេដ្ឋារចនាសម្ព័ន្ធ បន្តការខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល ការដាក់បញ្ចូលកម្មវិធីការផ្តល់ហិរញ្ញប្បទានផ្អែកលើលទ្ធផលការងារ និងការខិតខំពង្រឹងបទប្បញ្ញត្តិនានា។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា៖ ការិយាល័យតំណាងរបស់ WHO ប្រចាំកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ក្នុងការគាំពារលើវិស័យសុខាភិបាលនេះ។ ចាប់តាំងពី ពេលនោះមក WHO បាននឹងកំពុងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ដោយគាំទ្រដល់ការអភិវឌ្ឍន៍ និងការអនុវត្តគោលនយោបាយសុខភាពយ៉ាងមាំ និងផ្តល់ប្រឹក្សាបច្ចេកទេសក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណ: និងការផ្ដល់សេវាសុខភាព ប្រកបដោយគុណភាព សមធម៌ និងចីរភាព។ យុទ្ធសាស្ត្រសហប្រតិបត្តិការសម្រាប់ប្រទេស របស់ WHO ត្រូវបានធ្វើឱ្យមានសង្គត្តិភាពជាមួយផែនការយុទ្ធសាស្ត្រសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល។

 

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ផងដែរថា៖អង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា បាននឹងកំពុងជួយឧបត្ថម្ភ គាំទ្រវិស័យសុខាភិបាលនៅកម្ពុជា ទាំងបច្ចេកទេស និងថវិកា ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតដោយជំងឺកូវីដ-១៩ WHO បានផ្ដល់នូវការគាំទ្រ ទាំងការពង្រឹងសមត្ថភាពធនធានមនុស្ស ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្គត់ផ្គង់ ដូចជា ៖ ការត្រៀមរៀបចំ និងឆ្លើយតបចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងការពង្រឹងសមត្ថភាពស្នូលសម្រាប់គ្រប់គ្រងគ្រោះអាសន្ន និងការគំរាមកំហែងសន្តិសុខសុខភាព ការធានាសេវាសុខភាពជាសារវ័ន្ត អំឡុងពេលរាតត្បាតជំងឺជាសកល ដូចជាការលុបបំបាត់ជំងឺគ្រុនចាញ់ជំហានចុងក្រោយ ជំងឺរបេង ជំងឺអេដស៍ និងជំងឺរលាកថ្លើម ជំងឺដែលអាចបង្ការបានដោយវ៉ាក់សាំង ជំងឺមិនឆ្លង និងការលើកកម្ពស់សុខភាព ការគ្របដណ្ដប់សុខភាពជាសកល តាមរយ:ការផ្តោតឡើងវិញទៅលើការថែទាំសុខភាពបឋម។ បន្ថែមពីនេះ មជ្ឈមណ្ឌលសហប្រតិបត្តិការរបស់អង្គការសុខភាពពិភពលោក បានផ្ដល់ការគាំទ្រទាំងដោយផ្ទាល់ និងដោយប្រយោលដល់ប្រទេសជាច្រើន ក្នុងតំបន់ និងបានរួមចំណែកដល់ការងារសំខាន់ៗ របស់អង្គការសុខភាពពិភពលោកនៅក្នុងតំបន់របស់យើង និងនៅទូទាំងពិភពលោក ដូចជាមជ្ឈមណ្ឌលសហប្រតិបត្តិការរបស់អង្គការសុខភាពពិភពលោកសម្រាប់ការស្រាវជ្រាវ និងបង្អែក (WHO Collaborating Centre for Reference and Research) នៅប្រទេសអូស្ត្រាលី បានផ្ដល់ការបណ្តុះបណ្តាល អំពីផ្តាសាយធំទៅដល់បុគ្គលិកមន្ទីរពិសោធន៍កម្ពុជា។ WCC នៅប្រទេសជប៉ុន បានផ្ដល់ជំនួយផ្នែកបច្ចេកទេសដល់មន្ទីរពិសោធន៍បង្អែកសកល សម្រាប់ជំងឺគ្រុនស្វិតដៃជើង និងការធ្វើតេស្តរោគវិនិច្ឆ័យ សម្រាប់ប្រទេសនានារួមទាំងប្រទេសកម្ពុជាផងដែរ៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: អង្គការសុខភាពពិភពលោក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កងកម្លាំងនគរបាលចរាចរណ៍ កងរាជអាវុធហត្ថនិងមន្រ្តីពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ ទទួលការបណ្ដុះបណ្ដាលបច្ចេកទេសសង្គ្រោះជនរងគ្រោះ ពេលជួបគ្រោះថ្នាក់ចរាចរណ៍

កងកម្លាំងនគរបាលចរាចរណ៍ កងរាជអាវុធហត្ថនិងមន្រ្តីពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ ទទួលការបណ្ដុះបណ្ដាលបច្ចេកទេសសង្គ្រោះជនរងគ្រោះ ពេលជួបគ្រោះថ្នាក់ចរាចរណ៍

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប !

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប !

ការប្រកាសបើកដាក់ឲ្យដេញថ្លៃផ្លូវចំនួន៤ខ្សែ របស់រដ្ឋបាលឃុំត្រីញ័រ ឃុំរើល ឃុំល្វា និងឃុំខ្នាត ក្នុងស្រុកពួកខេត្តសៀមរាប ប្រកបដោយតម្លាភាព !

ការប្រកាសបើកដាក់ឲ្យដេញថ្លៃផ្លូវចំនួន៤ខ្សែ របស់រដ្ឋបាលឃុំត្រីញ័រ ឃុំរើល ឃុំល្វា និងឃុំខ្នាត ក្នុងស្រុកពួកខេត្តសៀមរាប ប្រកបដោយតម្លាភាព !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.