Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប !

ដោយ Pothe Thun
28/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប !
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារ: ប្រធាននាយកដ្ឋានកណ្តាលសណ្ដាប់ធ្នាប់សាធារណ:តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង លោកវរសេនីយ៍ទោ ទី សុខឡែន ជាប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ជំនួសលោកវរសេនីយ៍ឯក សួង សេងគីម ដែលត្រូវផ្លាស់ប្តូរទៅកាន់តួនាទីថ្មី។ ពិធីនេះក៏មានការអញ្ជើញជាអធិបតីដោយលោក សុខ ថុល អភិបាលរងខេត្ត រួមនឹងវត្តមានប្រតិភូនគរបាលជាតិ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ អភិបាល អភិបាលរង ក្រុង ស្រុក រួមនឹងមន្ត្រីនគរបាលទេសចរណ៍ជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោក សុខ ថុល អភិបាលរងខេត្ត បានសម្ដែងនូវការអបអរសាទរ ចំពោះលោកប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប ដែលទទួលបានមុខតំណែង និងតួនាទីភារកិច្ចថ្មី ដែលកន្លងមក អង្គភាពនេះបានខិតខំក្នុងការបំពេញការងារដោយយកចិត្តទុកដាក់ រហូតថ្នាក់ដឹកនាំមានទំនុកចិត្តផ្ដល់តួនាទីបន្ថែមនាពេលនេះ។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃអង្គភាពនគរបាលទេសចរណ៍ខេត្តសៀមរាប ត្រូវបន្តពង្រឹង និង សហការផ្តល់សេវា និងអនុវត្តការងារសន្តិសុខដល់ភ្ញៀវទេសចរ ពោលគឺត្រៀមបង្កលក្ខណ:ងាយស្រួលជូនភ្ញៀវទេសចរ រួមនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ ដែលចេញចូលមកកាន់ខេត្តសៀមរាបយើងឲ្យបានល្អប្រសើរ។ ជាពិសេសត្រូវពង្រឹងបន្ថែមនូវរាល់វិន័យការងារ រក្សាសាមគ្គីភាព ឯកភាព ប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ វិជ្ជាជីវ: បង្កើនកិច្ចសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ក្នុងភូមិសាស្ត្រទូទាំងខេត្ត រួមនឹងភាគគីពាក់ព័ន្ធផ្សេងៗទៀតផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារ: បានណែនាំ និងក្រើនរំលឹកដល់ប្រធានអង្គភាពថ្មី ដែលទើបប្រកាសចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារ និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការដឹកនាំបញ្ជា សំដៅជំរុញប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បន្ថែមពីនេះ ឯកឧត្តម ក៏ដាក់បទបញ្ជាដល់មន្ដ្រីទាំងអស់ត្រូវចូលរួមទប់ស្កាត់ការប្រព្រឹត្តបទល្មើស ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន, ការជួញដូរ និងការបង្ខាំងមនុស្ស, ការជួញដូរកុមារ ការធ្វើអាជីវកម្មផ្លូវភេទ ការផ្សព្វផ្សាយរូបភាពអាសអាភាស, ការពារបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ដ្រ សម្បត្តិធម្មជាតិ និងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។ ត្រូវចេះសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តការចាប់ខ្លួន ឃាត់ខ្លួនជនល្មើស ក្នុងបទល្មើសជាក់ស្ដែង អនុវត្តសាលក្រម សាលដីការបស់តុលា និងអយ្យការគ្រប់ថ្នាក់ទាំងអស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានលើកឡើងនូវតួនាទីភារកិច្ចរបស់នគរបាលទេសចរណ៍ ដោយក្នុងនោះមន្ត្រីនគរបាលត្រូវតែធានាឲ្យបាននូវបេសកកម្មក្នុងការការពារ ថែរក្សាសុវត្ថិភាពភ្ញៀវទេសចរណ៍ ដែលចូលមកខេត្តសៀមរាប ឱ្យបានល្អ ដើម្បីផ្តល់នូវភាពកក់ក្តៅ និងទំនុកចិត្តដល់ភ្ញៀវទេសចរណ៍ទាំងជាតិ-អន្តរជាតិ ដែលមកលេងកំសាន្តនៅតាមតំបន់ទេសចរណ៍ក្នុងទឹកដីដ៏អច្ឆរិយ:មួយនេះ។ ដោយឡែកដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ត្រូវការការពារសន្តិសុខ ក្នុងខេត្ត ក៏ដូចជាពាក់ព័ន្ធជនបរទេស ដែលប្រព្រឹត្តបទល្មើសគ្រប់រូបភាពផ្សេងៗ នគរបាលទេសចរណ៍ ក៏ត្រូវតែមានការស្រង់ស្ថិតិ ហើយធ្វើរបាយការណ៍ទៅថ្នាក់លើឲ្យបានជាប់ជាប្រចាំ ដោយមានកំណត់ពីអត្តសញ្ញាណ និងសញ្ជាតិជនបរទេស ដែលបានប្រព្រឹត្តបទល្មើស ដើម្បីធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ ក៏ដូចការពារសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ដទៃទៀត៕

អត្ថបទ និងរូបភាព: លោកអ៊ុន រាជ្យ កែសម្រួលដោយ លីវ សុខុន!!!

Tags: អង្គភាពនគរបាលទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការប្រកាសបើកដាក់ឲ្យដេញថ្លៃផ្លូវចំនួន៤ខ្សែ របស់រដ្ឋបាលឃុំត្រីញ័រ ឃុំរើល ឃុំល្វា និងឃុំខ្នាត ក្នុងស្រុកពួកខេត្តសៀមរាប ប្រកបដោយតម្លាភាព !

ការប្រកាសបើកដាក់ឲ្យដេញថ្លៃផ្លូវចំនួន៤ខ្សែ របស់រដ្ឋបាលឃុំត្រីញ័រ ឃុំរើល ឃុំល្វា និងឃុំខ្នាត ក្នុងស្រុកពួកខេត្តសៀមរាប ប្រកបដោយតម្លាភាព !

មណ្ឌលសុខភាពចំនួន៨ក្នុងខេត្តសៀមរាប ទទួលគម្រោងសាកល្បង“មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់”

មណ្ឌលសុខភាពចំនួន៨ក្នុងខេត្តសៀមរាប ទទួលគម្រោងសាកល្បង“មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់”

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីក្របខណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងនីតិវីធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ នៅខេត្តសៀមរាប

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីក្របខណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងនីតិវីធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.