Wednesday, February 8, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការប្រកាសបើកដាក់ឲ្យដេញថ្លៃផ្លូវចំនួន៤ខ្សែ របស់រដ្ឋបាលឃុំត្រីញ័រ ឃុំរើល ឃុំល្វា និងឃុំខ្នាត ក្នុងស្រុកពួកខេត្តសៀមរាប ប្រកបដោយតម្លាភាព !

ដោយ Pothe Thun
29/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
ការប្រកាសបើកដាក់ឲ្យដេញថ្លៃផ្លូវចំនួន៤ខ្សែ របស់រដ្ឋបាលឃុំត្រីញ័រ ឃុំរើល ឃុំល្វា និងឃុំខ្នាត ក្នុងស្រុកពួកខេត្តសៀមរាប ប្រកបដោយតម្លាភាព !
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលឃុំចំនួន៤ គឺឃុំត្រីញ័រ, ឃុំរើល, ឃុំល្វា និងឃុំខ្នាត ក្នុងស្រុកពួក ខេត្តសៀមរាប ធ្វើការបើកដេញថ្លៃផ្លូវចំនួន ៤ខ្សែ នៅតាមឃុំនីមួយៗ របស់គណ:កម្មការលទ្ធកម្មឃុំទាំង៤ និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់។ កិច្ចលទ្ធកម្មគម្រោងមូលនិធិឃុំឆ្នាំ២០២២ គឺចាប់ផ្តើមទទួលសំណើរដេញថ្លៃនៅម៉ោង ០៩:០០នាទីព្រឹក និងពេលវេលាឈប់ទទួលសំណើរដេញថ្លៃនៅម៉ោង ០៩:១០នាទីព្រឹក (ដែលមានរយ:ពេលទទួលសំណើរដេញថ្លៃ១០នាទី) ទើបឈប់ទទួលសំណើរដេញថ្លៃ ក្នុងនោះ ក្រុមហ៊ុនបានដាក់សំណើរដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២២ គឺឃុំត្រីញ័រ ត្រូវបានទទួលសំណើរដេញថ្លៃចំនួន ៩ក្រុមហ៊ុន, ឃុំរើល ទទួលបានសំណើរ ៨ក្រុមហ៊ុន, ឃុំល្វា ទទួលបានសំណើរដេញថ្លៃចំនួន ៩ក្រុមហ៊ុន និងឃុំខ្នាត ទទួលបានសំណើរដេញថ្លៃចំនួន ៦ក្រុមហ៊ុនផងដែរ។ បន្ទាប់មកគណ:កម្មការលទ្ធកម្មទាំង ៤ឃុំ បានធ្វើការបើកស្រង់តម្លៃដាក់លើក្រដាស់ផ្ទាំងឆាតដែលក្រុមហ៊ុននីមួយៗ បានដាក់ក្នុងសំណើរដេញថ្លៃ ហើយគណ:កម្មការលទ្ធកម្មឃុំបានពិនិត្យ និងវាយតម្លៃទៅលើសំណើររបស់ក្រុមហ៊ុននីមួយៗ ដោយមានការចូលរួមពីតំណាងទីចាត់ការផែនការ និងវិនិយោគខេត្ត មន្ត្រីបច្ចេកទេសប្រចាំស្រុកពួក និងការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ នៃរដ្ឋបាលស្រុកពួក ក្នុងការបើកសំណើដេញថ្លៃនោះ ក៏មានការចូលរួមពីសំណាក់អ្នកសារព័ត៌មានមួយចំនួនដែរ។

 

ទន្ទឹមនឹងនោះ ក៏មានមតិគាំទ្រចំពោះការដេញថ្លៃគម្រោងរបស់ថ្នាក់មូលដ្ឋាន ដែលមានឃុំខាងលើបានដំណើរការល្អប្រសើរទៅតាមគោលការរបស់សៀវភៅភីមរបស់ឃុំសង្កាត់។ យើងសង្កេតឃើញថា គណ:កម្មការបានធ្វើត្រឹមត្រូវ មិនហួសម៉ោងកំណត់ មិនមានការលាក់លៀមខ្សឹបខៀវ ក្នុងការកេងប្រវ័ញ្ចថវិការដ្ឋនោះទេ ពោលគឺតម្លាភាព យុត្តិធម៌ ស្របទៅតាមច្បាប់ តាមគោលការណ៍ណែនាំរបស់រដ្ឋត្រឹមត្រូវ។ ជាមួយគ្នានោះ លោក ភួង មករា ប្រធានគណ:កម្មការលទ្ធកម្មឃុំរើល បានបង្ហាញថា ក្រោយពីយើងបានពិនិត្យធ្វើការវាយតម្លៃរួចមក ឃើញថា សំណើដេញថ្លៃនីមួយៗ គឺមានសុពលភាពគ្រប់គ្រាន់ ដែលអាចទទួលយកបាន ហើយគណ:កម្មលទ្ធកម្មឃុំ បានធ្វើការប្រកាសលទ្ធផលដល់ក្រុមហ៊ុនទាំងនោះ ដែលទទួលបានជោគជ័យ ក្នុងការដាក់សំណើដេញថ្លៃនេះ ។

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរ អង្គភាពពាក់ព័ន្ធ នៃរាជធានី ខេត្តគោលដៅចំនួន៨ ធ្វើការឆ្លុះបញ្ចាំង និងចែករំលែកពីបទពិសោធន៍អនុវត្តន៍ការងារពាក់ព័ន្ធនឹងមនុស្សចាស់នៅកម្ពុជា

មន្ទីរ អង្គភាពពាក់ព័ន្ធ នៃរាជធានី ខេត្តគោលដៅចំនួន៨ ធ្វើការឆ្លុះបញ្ចាំង និងចែករំលែកពីបទពិសោធន៍អនុវត្តន៍ការងារពាក់ព័ន្ធនឹងមនុស្សចាស់នៅកម្ពុជា

07/02/2023
ខេត្តសៀមរាប ត្រូវបានដាក់បញ្ចូលក្នុងគម្រោងមូនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ លើផ្ទៃដីជាង២៤០០ហិកតា

ខេត្តសៀមរាប ត្រូវបានដាក់បញ្ចូលក្នុងគម្រោងមូនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ លើផ្ទៃដីជាង២៤០០ហិកតា

01/02/2023

 

គណ:កម្មការលទ្ធកម្មឃុំទាំងអស់នៅក្នុងកិច្ចដំណើរការ នៃការអនុវត្តនីតិវិធីកិច្ចលទ្ធកម្ម ចាប់តាំងពីពេលដំណើរការរហូតដល់ការប្រកាសលទ្ធផល នៃការដេញថ្លៃ គឺពុំមានបាតុភាពអសកម្ម ឬមិនប្រក្រតីឡើយ។ លោក ឡឹក លន ប្រធានគណ:កម្មការលទ្ធកម្មឃុំខ្នាត បានលើកឡើងផងដែរថា ពាក់ព័ន្ធនឹងការពិនិត្យរបស់គណ:កម្មការលទ្ធកម្មឃុំ និងការអនុត្តនីតិវិធីលទ្ធកម្ម ជាទូទៅយើងតែងតែអនុវត្តស្ថិតនៅក្នុងអគារសាលាឃុំតែប៉ុណ្ណោះ មិនមែនកន្លែងដ៏ទៃផ្សេងឡើយ។ ប្រសិនបើត្រួតពិនិត្យឃើញថា អ្នកទទួលការអនុវត្តមិនត្រឹមត្រូវទៅតាមលក្ខណ:បច្ចេកទេសទេ គឺតម្រូវអោយអ្នកទទួលការអនុវត្តនោះត្រូវធ្វើឡើងវិញតាមលក្ខណ:បច្ចេកទេស ដែលបានចុះក្នុងកិច្ចសន្យាទើបរដ្ឋបាលឃុំសម្រេចទូទាត់ថវិកាជូនដល់អ្នកអនុវត្តគម្រោងឬអ្នកទទួលការដែលបានអនុវត្តនោះ៕

អត្ថបទ និងរូបភាព: លោក ស៊ាន សុផាត កែសម្រួលដោយ លីវ សុខុន!!!

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មណ្ឌលសុខភាពចំនួន៨ក្នុងខេត្តសៀមរាប ទទួលគម្រោងសាកល្បង“មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់”

មណ្ឌលសុខភាពចំនួន៨ក្នុងខេត្តសៀមរាប ទទួលគម្រោងសាកល្បង“មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់”

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីក្របខណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងនីតិវីធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ នៅខេត្តសៀមរាប

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីក្របខណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងនីតិវីធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ នៅខេត្តសៀមរាប

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងទទួលបានសមិទ្ឋផលអគារទំនើបមួយ នៅឆ្នាំ២០២៣ បន្ទាប់ សាងសង់រួចរាល់

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងទទួលបានសមិទ្ឋផលអគារទំនើបមួយ នៅឆ្នាំ២០២៣ បន្ទាប់ សាងសង់រួចរាល់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    សាខាធនាគារ ABA ខេត្តសៀមរាប ប្រកាសផ្លាស់ពីទីតាំងជិតផ្សារកណ្តាល មកតាមដងស្ទឹងសៀមរាប ជាមួយសេវាកម្មកាន់តែប្រសើរ និងងាយស្រួល

    844 shares
    Share 338 Tweet 211
  • យុវជនបីក្រុមនៅស្រុកអង្គរជុំ រួមគ្នាផ្សព្វផ្សាយទប់ស្កា់ត់ការបោះបង់ការសិក្សារបស់សិស្ស និងរៀបការនៅវ័យក្មេង 

    523 shares
    Share 209 Tweet 131
  • បវរកញ្ញាឯកភពផែនដីអន្តរជាតិ (Miss Planet International) ថានឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីបង្ហាញពីវិស័យទេសចរណ៍កម្ពុជា

    451 shares
    Share 180 Tweet 113
  • សាខាអង្គភាពការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប បានចុះត្រួតពិនិត្យការចរាចរណ៍ទំនិញ ម្ហូបអាហារ នៅផ្សាលើធំថ្មី ក្រុងសៀមរាប ខណ: បុណ្យចូលឆ្នាំចិន វៀតណាម ខិតជិតមកដល់ !

    335 shares
    Share 134 Tweet 84
  • អាជ្ញាធរ ផ្សព្វផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដី ដល់ប្រជាពលរដ្ឋក្នុង ឃុំឃុនរាម ស្រុកបន្ទាយស្រី ពិនិត្យផ្ទៀងផ្ទាត់

    182 shares
    Share 73 Tweet 46

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (455)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,969)
  • ព័ត៌មានកីឡា (39)
  • ព័ត៌មានជាតិ (4,504)
  • ព័ត៌មានជាតិទូទៅ (201)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (665)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (772)
  • សាសនា និង មនុស្សធម៌ (785)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (178)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.