Saturday, April 25, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីក្របខណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងនីតិវីធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ នៅខេត្តសៀមរាប

ដោយ Pothe Thun
29/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីក្របខណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងនីតិវីធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ នៅខេត្តសៀមរាប
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប មានរៀបចំ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ព្រមទាំងអនុក្រឹត្យស្ដីពីវិធាន និងនីតិវិធី នៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដល់តំណាងអង្គភាពថវិការដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ យកទៅអនុវត្តក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ និង ទទួលបាននូវចំណេះដឹងអំពីកាតព្វកិច្ច និងសិទ្ធិរបស់អង្គភាពអធិការកិច្ចហិរញ្ញវត្ថុ ព្រមទាំងទទួលបាននូវចំណេះដឹងបន្ថែម អំពីសិទ្ធិ អំណាច និងភារកិច្ចរបស់អធិការកិច្ចហិរញ្ញវត្ថុ ក្នុងការបំពេញភារកិច្ច។

លោក សុខ ថុល អភិបាលរងខេត្តសៀមរាប លើកឡើងថា តាមរយៈកម្មវិធីកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់ផ្សេងៗ រួមទាំងគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ កាន់តែមានសិទ្ធិអំណាចក្នុងអនុវត្ត ចាត់ចែង និងទទួលខុសត្រូវលើការបំពេញមុខងារ និងភារកិច្ចរបស់ខ្លួន រួមបញ្ចូលទាំងការគៀងគររកប្រភពចំណូល ថ្មីៗដទៃផ្សេងទៀត ការបញ្ជាចំណាយ និងការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ទូច ស្រេង អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ក្នុងបរិការណ៍នៃការកែទម្រង់ របស់រាជរដ្ឋាភិបាលរួមមាន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ តម្រូវឱ្យតួអង្គពាក់ព័ន្ធចូលរួមយ៉ាងសកម្ម ដើម្បីឱ្យដំណើរការនៃការកែទម្រង់នេះ បានទទួលជោគជ័យ។

លោក ទូច ស្រេង បញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រនានា ដើម្បីផ្លាស់ប្តូរពីប្រព័ន្ធថវិកាផ្អែកលើ ធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើលទ្ធផលសមិទ្ធកម្ម និងវិមជ្ឈការ។ ក្នុងន័យនេះ ការកំណត់ ក្របខណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច និងអង្គភាពមានសមត្ថកិច្ចត្រួតពិនិត្យនៃបណ្តាក្រសួង ស្ថាប័ន ក៏ត្រូវបានបង្កើតឡើង និងព្រមទាំងលើកកម្ពស់មុខងារអធិការកិច្ចហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការដ្ឋាននៃការកែទម្រង់របស់រាជរដ្ឋាភិបាលផងដែរ។

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក សេង ផល្លី

Tags: ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អធិការកិច្ចហិរញ្ញវត្ថុ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងទទួលបានសមិទ្ឋផលអគារទំនើបមួយ នៅឆ្នាំ២០២៣ បន្ទាប់ សាងសង់រួចរាល់

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងទទួលបានសមិទ្ឋផលអគារទំនើបមួយ នៅឆ្នាំ២០២៣ បន្ទាប់ សាងសង់រួចរាល់

ក្រសួងទេសចរណ៍ និងគម្រោងភាពជាដៃគូ ILO-China បើកវគ្គបណ្ដុះបណ្ដាល“ជំនាញចុងភៅ ម្ហូបបែបចិន”នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍ និងគម្រោងភាពជាដៃគូ ILO-China បើកវគ្គបណ្ដុះបណ្ដាល“ជំនាញចុងភៅ ម្ហូបបែបចិន”នៅខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប គាំទ្រការបង្កើតថ្នាលទេសចរណ៍ឌីជីថល ដើម្បីជំរុញវិស័យនេះឲ្យកាន់តែមានភាពល្អប្រសើរឡើងវិញ

អាជ្ញាធរខេត្តសៀមរាប គាំទ្រការបង្កើតថ្នាលទេសចរណ៍ឌីជីថល ដើម្បីជំរុញវិស័យនេះឲ្យកាន់តែមានភាពល្អប្រសើរឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    9 shares
    Share 4 Tweet 2

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.