Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរខេត្តសៀមរាប គាំទ្រការបង្កើតថ្នាលទេសចរណ៍ឌីជីថល ដើម្បីជំរុញវិស័យនេះឲ្យកាន់តែមានភាពល្អប្រសើរឡើងវិញ

ដោយ Pothe Thun
30/11/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប គាំទ្រការបង្កើតថ្នាលទេសចរណ៍ឌីជីថល ដើម្បីជំរុញវិស័យនេះឲ្យកាន់តែមានភាពល្អប្រសើរឡើងវិញ
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងពិធីចុះអនុស្សរណៈលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ រវាងសមាគមក្លឹបទេសចរណ៍សៀមរាប ហៅកាត់ថា“S.T.C” និងក្រុមហ៊ុន Nippon Koei Co.,Ltd ហៅកាត់ថា “NK” និង ក្រុមហ៊ុន SOKEN ហៅកាត់ថា “SOKEN” និងក្រុមហ៊ុន Haystack Labs Studio Co., Ltdu ហៅកាត់ថា “HAYSTACK” នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ក្រុងសៀមរាប-អង្គរ គឺជាទឹកដីសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យ និងពោរពេញទៅដោយរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបានជម្រុញឱ្យតំបន់នេះ ក្លាយជាទិសដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិគ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក។ វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ថាជាផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ចបៃតង(មាសបៃតង)ហើយចំណូលនៃវិស័យនេះ ត្រូវបានចាត់បញ្ចូលភ្លាមៗទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ដែលរួមចំណែកជំរុញដល់កំណើនផលិតផលក្នុងស្រុកសរុប។

ឯកឧត្តមអភិបាលខេត្ត បន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ដឹកនាំគាំទ្រ និងជម្រុញការអភិវឌ្ឍទេសចរណ៍សម្រេចបានជោគជ័យជាបន្តបន្ទាប់ តាមរយៈការដាក់ចេញនូវគោលនយោបាយ វិធានការ ផែនការ និងយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍទេសចរណ៍ ពិសេសគោលនយោបាយបើកចំហរជើងមេឃ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាផងនោះ បានប្រែក្លាយខេត្តសៀមរាបឲ្យទៅជាតំបន់ទេសចរណ៍ដែលមានតុល្យភាព និងនិរន្តរភាព ហើយប្រកបដោយគុណភាពខ្ពស់ និងជំរុញល្បឿននៃភាពរីកចម្រើនរបស់វិស័យទេសចរណ៍ខេត្តសៀមរាប ឆ្ពោះទៅមុខគួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ។

ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរខេត្តបាននិងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបម្រើសេវាកម្មទេសចរណ៍ខេត្តរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺផ្លូវសាធារណៈ ការកែលម្អសោភ័ណភាព និងតំបន់ក្នុងក្រុងឱ្យកាន់តែមានភាពស្រស់បំព្រង រស់រវើកពោរពេញទៅដោយភាព ស្អាតតាមទីនានា ដូចជា ផ្លូវថ្នល់ រុក្ខវិថី និងស្ទឹង ដែលសក្តិសមជា «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ពិសេសលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ សំដៅចូលរួមចំណែកកសាងសេដ្ឋកិច្ច សង្គម ការបង្កើតការងារ បង្កើនបា្រក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលជាការទទួលខុសត្រូវក្នុងការរួមចំណែកយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍន៍ ថែរក្សាការពារ និងអភិរក្សប្រវត្តិសាស្ត្រធនធានធម្មជាតិព្រមទាំងសម្បត្តិវប្បធម៌សម្បូរបែប ដែលបានជម្រុញឱ្យខេត្តសៀមរាប ក្លាយជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់តំបន់ក៏ដូចជា សម្រាប់ជាតិទាំងមូល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទៀ សីហា បានរំពឹងថា ការបង្កើតនូវថ្នាលទេសចរណ៍ឌីជីថលថ្មីមួយ តាមរយៈអនុស្សរណៈលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃនេះ នឹងនាំមកនូវការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគឺវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប៕

 

អត្ថបទ និងរូបភាព៖ លោក បូ សាវី

Tags: ថ្នាលទេសចរណ៍ឌីជីថល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលាសណ្ឋាគារ និងទេសចរណ៍ឌុយប្រ៊ូលខេត្តសៀមរាប បានបណ្ដុះជំនាញដល់យុវជនខ្មែរយ៉ាងហោចជាង៤ពាន់នាក់ ក្នុងរយៈពេល ២០ឆ្នាំ

សាលាសណ្ឋាគារ និងទេសចរណ៍ឌុយប្រ៊ូលខេត្តសៀមរាប បានបណ្ដុះជំនាញដល់យុវជនខ្មែរយ៉ាងហោចជាង៤ពាន់នាក់ ក្នុងរយៈពេល ២០ឆ្នាំ

គម្រោងសាងសងផ្លូវ ៤ខ្សែរបស់សង្កាត់នគរធំ សង្កាត់សាលាកំរើក និងសង្កាត់ជ្រាវ ក្នុងក្រុងសៀមរាប បានបើកដាក់ឲ្យដេញថ្លៃដោយភាពរលូន

គម្រោងសាងសងផ្លូវ ៤ខ្សែរបស់សង្កាត់នគរធំ សង្កាត់សាលាកំរើក និងសង្កាត់ជ្រាវ ក្នុងក្រុងសៀមរាប បានបើកដាក់ឲ្យដេញថ្លៃដោយភាពរលូន

ការបង្កើតកម្មវិធី TTA Driver App នឹងសម្រួលការកក់សេវាកម្មទេសចរណ៍ និងដឹកជញ្ជូនអ្នកដំណើរនៅព្រលានយន្តអន្តរជាតិថ្មីកាន់តែប្រសើរ

ការបង្កើតកម្មវិធី TTA Driver App នឹងសម្រួលការកក់សេវាកម្មទេសចរណ៍ និងដឹកជញ្ជូនអ្នកដំណើរនៅព្រលានយន្តអន្តរជាតិថ្មីកាន់តែប្រសើរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.