Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងទេសចរណ៍ និងគម្រោងភាពជាដៃគូ ILO-China បើកវគ្គបណ្ដុះបណ្ដាល“ជំនាញចុងភៅ ម្ហូបបែបចិន”នៅខេត្តសៀមរាប

ដោយ Pothe Thun
30/11/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ និងគម្រោងភាពជាដៃគូ ILO-China បើកវគ្គបណ្ដុះបណ្ដាល“ជំនាញចុងភៅ ម្ហូបបែបចិន”នៅខេត្តសៀមរាប
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សិក្ខាកាម មានជំនាញចម្អិនម្ហូបអាហារ មកពីភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនក្នុងខេត្តសៀមរាប សរុប២៣រូប បានចូលរួមវគ្គបណ្ដុះបណ្ដាល“ជំនាញចុងភៅ ម្ហូបបែបចិន” ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងគម្រោងភាពជាដៃគូ ILO-China។

លោក Yutong Liu នាយកគម្រោង និងជាអ្នកសម្របសម្រួលគម្រោងភាពជាដៃគូ ILO-China បង្ហាញថា គម្រោងអភិវឌ្ឍន៍ជំនាញ ILO-China មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវលទ្ធភាពការងាររបស់បុគ្គលិក កម្មករ នយោជិត និងបង្កើនផលិតភាពរបស់សហគ្រាស តាមរយៈការអភិវឌ្ឍជំនាញ និងការកសាងសមត្ថភាពស្ថាប័ន។ ជាកម្មវិធីទាំងអស់នោះ វាផ្តោតលើការបណ្តុះបណ្តាលជំនាញ គុណវុឌ្ឍិជំនាញ និងស្តង់ដារសមត្ថភាព ការអភិវឌ្ឍន៍កម្មវិធីសិក្សាតាមរយៈបណ្តាញ និងការបង្កើតសម្ព័ន្ធភាពរវាងប្រទេសពាក់ព័ន្ធ រដ្ឋសមាជិកអាស៊ាន និងប្រទេសចិន។

អញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ លោក Lin Lin អនុប្រធាននាយកដ្ឋានធនធានមនុស្ស និងសុវត្ថិភាពសង្គម នៃខេត្តហៃណាន សាធារណៈរដ្ឋប្រជាមានិតចិន លើកឡើងថា វប្បធម៌ និងម្ហូបអាហារចិនមានប្រវត្តិល្បីល្បាញយូរលង់ណាស់មកហើយ មកដល់ពេលនេះនៅខេត្តហៃណានមានម្ហូបជាង១០០០មុខ ក្នុងនោះមានទាំងម្ហូបផ្សំគ្រឿងពីមើមថ្នាំបុរាណទៀតផង ដែលអាចជាថ្នាំព្យាបាល មានរសជាតិឆ្ងាញ់ នាំឱ្យដំណេកស្កប់ស្កល់ មានអាយុយ៉ឺនយូរ។ បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះ លោកសង្ឃឹមថា ចុងភៅប្រទេសចិន នឹងទទួលបានការចែករំលែកបទពិសោធ ពីការចម្អនម្ហូបបែបខ្មែរត្រឡប់មកវិញនាពេលខាងមុខ ដើម្បីបង្ហាញពីចំណងមិត្តភាព ជាភាតរៈរវាងកម្ពុជានិងចិន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងនាម ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួង និងជាប្រធាន គណៈកម្មាធិការដឹកនាំ ហូកា នៃក្រសួងទេសចរណ៍កម្ពុជា បានចាត់ទុកកិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលនេះ ថាពិតជាបង្ហាញអំពីកិច្ចសហការយ៉ាងជិតស្និតរវាងក្រសួងទេសចរណ៍ និងអង្គការ ILO។ ហើយមកដល់បច្ចុប្បន្នតាមរយៈគម្រោងភាពជាដៃគូ ILO-China យើងបានពង្រីកទំនាក់ទំនង ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍បន្ថែមទៀត ជាមួយមហាវិទ្យាល័យបច្ចេកទេស នៃទីក្រុងហៃខូវ ប្រទេសចិន ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍នៅខេត្តសៀមរាប សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ស្ពូន សាលាសណ្ឋាគារ សាលាបាយ សាលាសណ្ឋានិងទេសចរណ៍ ប៉ូលឌុយប្រ៊ូល និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ Feeding Dream ផងដែរ។

ឯកឧត្តម បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដែលអនុវត្តគម្រោងដោយកម្មវិធីភាពជាដៃគូ ILO-China សំដៅពង្រឹងកិច្ចសហការជាពិសេសលើការពង្រឹងជំនាញវិជ្ជាជីវៈ ដែលជាមុំដ៏សំខាន់របស់គោលដៅប្រកបដោយនិរន្តរភាព (Sustainable Development Goal) ទី ៨ ផ្តោតលើកំណើនសេដ្ឋកិច្ច និងការងារសមរម្យ (Decent Work and Economic Development)។ ហើយកម្មវិធីនេះ ក៏ត្រូវនឹងកាលៈទេសៈបច្ចុប្បន្នសម្រាប់ស្តារឡើងវិញនូវជំនាញវិជ្ជាជីវៈក្រោយវិបត្តិជំងឺកូវី-១៩ សំដៅជំរុញបង្កើតឱកាសការងារ និងផលិតភាពការងារក្នុងសកលភាវូបនីយកម្មសេដ្ឋកិច្ចពិភពលោក និងភាពធននឹងវិបត្តិជាសកលនានាដែលកំពុងកើតមានផងដែរ។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: ILO-China​ក្រសួង​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប គាំទ្រការបង្កើតថ្នាលទេសចរណ៍ឌីជីថល ដើម្បីជំរុញវិស័យនេះឲ្យកាន់តែមានភាពល្អប្រសើរឡើងវិញ

អាជ្ញាធរខេត្តសៀមរាប គាំទ្រការបង្កើតថ្នាលទេសចរណ៍ឌីជីថល ដើម្បីជំរុញវិស័យនេះឲ្យកាន់តែមានភាពល្អប្រសើរឡើងវិញ

សាលាសណ្ឋាគារ និងទេសចរណ៍ឌុយប្រ៊ូលខេត្តសៀមរាប បានបណ្ដុះជំនាញដល់យុវជនខ្មែរយ៉ាងហោចជាង៤ពាន់នាក់ ក្នុងរយៈពេល ២០ឆ្នាំ

សាលាសណ្ឋាគារ និងទេសចរណ៍ឌុយប្រ៊ូលខេត្តសៀមរាប បានបណ្ដុះជំនាញដល់យុវជនខ្មែរយ៉ាងហោចជាង៤ពាន់នាក់ ក្នុងរយៈពេល ២០ឆ្នាំ

គម្រោងសាងសងផ្លូវ ៤ខ្សែរបស់សង្កាត់នគរធំ សង្កាត់សាលាកំរើក និងសង្កាត់ជ្រាវ ក្នុងក្រុងសៀមរាប បានបើកដាក់ឲ្យដេញថ្លៃដោយភាពរលូន

គម្រោងសាងសងផ្លូវ ៤ខ្សែរបស់សង្កាត់នគរធំ សង្កាត់សាលាកំរើក និងសង្កាត់ជ្រាវ ក្នុងក្រុងសៀមរាប បានបើកដាក់ឲ្យដេញថ្លៃដោយភាពរលូន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.