Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មណ្ឌលសុខភាពចំនួន៨ក្នុងខេត្តសៀមរាប ទទួលគម្រោងសាកល្បង“មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់”

ដោយ Pothe Thun
29/11/2022
នៅក្នុង ព័ត៌មានជាតិទូទៅ
មណ្ឌលសុខភាពចំនួន៨ក្នុងខេត្តសៀមរាប ទទួលគម្រោងសាកល្បង“មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់”
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោមការសម្របសម្រួល របស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងកម្មវិធីអាហារូបត្ថម្ភជាតិនៃអង្គការទស្សនៈពិភពលោក នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ គម្រោង “មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់” ត្រូវបានដាក់ឱ្យដំណើរសាកល្បងរយៈពេលមួយឆ្នាំ ដែលស្ថិតនៅតាមមណ្ឌលសុខភាពចំនួន៨ នៅខេត្តសៀមរាប។

មណ្ឌលសុខភាពចំនួន ៨ ដែលទទួលបានគម្រោងនោះរួមមាន ការិយាល័យស្រុកប្រតិបត្តិស្រុកអង្គរជុំ មណ្ឌលសុខភាពក្នុងស្រុកពួក និងវ៉ារិន។ គម្រោងនេះដែរ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអត្រាបំបៅកូនដោយទឹកដោះម្តាយ និងលើកកម្ពស់សុខុមាលភាពកុមារ តាមរយៈការកំណត់អត្តសញ្ញាណ ការបញ្ជូនបន្ត និងការតាមដានកុមារដែលកង្វះអាហារូបត្ថម្ភស្រួចស្រាល់។ ទន្ទឹមនេះ គម្រោងក៏នឹងរួមចំណែកដល់ផែនការសកម្មភាពជាសកលស្តីពីការកាត់បន្ថយភាពស្គមស្គាំងរបស់កុមារ និងការអនុវត្តគោលការណ៍ណែនាំបណ្តោះអាសន្នស្តីពីការតាមដាន និងលើកកម្ពស់ការលូតលាស់របស់កុមារអាយុក្រោម ៥ឆ្នាំនៅកម្ពុជា ដែលក្រសួងសុខាភិបាលទើបប្រកាសដាក់ឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បង្ហាញថា មានហេតុផលជាច្រើន ដែលបណ្តាលឱ្យការអនុវត្តការបំបៅដោយទឹកដោះម្តាយមានការធ្លាក់ចុះ រួមមាន៖ ការធ្វើចំណាកស្រុក ដើម្បីស្វែងរកឱកាសការងារ កង្វះខាតចំណេះដឹងពីការបំបៅកូនដោយទឹកដោះម្តាយ ទំនៀមទម្លាប់ វប្បធម៌ ការខ្វះខាតការគាំទ្រពីសមាជិកគ្រួសារ និងការរីករាលដាល នៃការផ្សព្វផ្សាយលក់ផលិតផលម្សៅទឹកដោះគោ ជំនួសទឹកដោះម្តាយ។

លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានបង្ហាញជំហរគាំទ្រការដាក់ឱ្យអនុវត្តសាកល្បងនូវគម្រោង «មណ្ឌលសុខភាពស្រឡាញ់កុមារ» ក្នុងខេត្តសៀមរាបនាពេលនេះ ដែលគម្រោងនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់កុមារនៅតាមបណ្ដាស្រុកដែលពុំមានអាហារូបត្ថម្ភគ្រប់គ្រាន់។ លោកស្រី សង្ឃឹមថា ក្រសួងសុខាភិបាល ក៏ដូចអង្គការទស្សនៈពិភពលោក នឹងពង្រីកគោលដៅបន្ថែមទៀត ក្នុងភូមិសាស្រ្តខេត្តសៀមរាប នាពេលខាងមុខដ៏ខ្លី។

គួរបញ្ជាក់ថា តាមរយៈគំនិតផ្តួចផ្តើមគម្រោងសាកល្បងនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់ ទារកទើបកើតជាង ២០០០នាក់ ស្រ្តីមានផ្ទៃពោះជាង ៣០០០នាក់ និងកុមារមានអាយុក្រោម ៥ឆ្នាំ ដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់នៅក្នុងតំបន់គោលដៅខាងលើ។ មិនតែប៉ុណ្ណោះ គម្រោង ក៏នឹងជួយលើកកម្ពស់គុណភាពសេវានៅមណ្ឌលសុខភាពចំនួន ៨នៅខេត្តសៀមរាបផងដែរ។

 

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: មណ្ឌលសុខភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីក្របខណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងនីតិវីធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ នៅខេត្តសៀមរាប

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បើកសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីក្របខណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងនីតិវីធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ នៅខេត្តសៀមរាប

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងទទួលបានសមិទ្ឋផលអគារទំនើបមួយ នៅឆ្នាំ២០២៣ បន្ទាប់ សាងសង់រួចរាល់

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងទទួលបានសមិទ្ឋផលអគារទំនើបមួយ នៅឆ្នាំ២០២៣ បន្ទាប់ សាងសង់រួចរាល់

ក្រសួងទេសចរណ៍ និងគម្រោងភាពជាដៃគូ ILO-China បើកវគ្គបណ្ដុះបណ្ដាល“ជំនាញចុងភៅ ម្ហូបបែបចិន”នៅខេត្តសៀមរាប

ក្រសួងទេសចរណ៍ និងគម្រោងភាពជាដៃគូ ILO-China បើកវគ្គបណ្ដុះបណ្ដាល“ជំនាញចុងភៅ ម្ហូបបែបចិន”នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.