Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

កងកម្លាំងនគរបាលចរាចរណ៍ កងរាជអាវុធហត្ថនិងមន្រ្តីពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ ទទួលការបណ្ដុះបណ្ដាលបច្ចេកទេសសង្គ្រោះជនរងគ្រោះ ពេលជួបគ្រោះថ្នាក់ចរាចរណ៍

ដោយ Pothe Thun
28/11/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កងកម្លាំងនគរបាលចរាចរណ៍ កងរាជអាវុធហត្ថនិងមន្រ្តីពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ ទទួលការបណ្ដុះបណ្ដាលបច្ចេកទេសសង្គ្រោះជនរងគ្រោះ ពេលជួបគ្រោះថ្នាក់ចរាចរណ៍
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅពេលមានគ្រោះថ្នាក់អ្វីមួយកើតឡើងសមត្ថកិច្ចតែងតែបានទៅដល់គោលដៅមុនក្រុមគ្រូពេទ្យ ជាពិសេសពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ ដូចនេះបើសមត្ថកិច្ចទាំងអស់ចេះពីរបៀបសង្គ្រោះបឋម គេអាចនឹងជួយជនគ្រោះបានទាន់ពេលវេលា ធ្វើឱ្យជនគ្រោះរួចផុតពីការស្លាប់បាន។ នេះបើតាមលោក ជឹម សុវណ្ណ ស្នងការរងនគរបាលខេត្តសៀមរាប ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពីរបៀបសង្គ្រោះជនរងគ្រោះជាបឋមជូនមន្ត្រីនគរបាលចរាចរណ៍ មន្ត្រីកងរាជអាវុធហត្ថ ព្រមទាំងមន្រ្តី បច្ចេកទេសទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ផ្លូវគោក មកពីខេត្តបាត់ដំបង រាជធានីភ្នំពេញ និងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក ជឹម សុវណ្ណ បានបញ្ជាក់ថា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលានៅពេលជួបគ្រោះថ្នាក់ផ្សេងៗ កន្លងមកនេះស្នងការនគរបាលខេត្តសៀមរាប ក៏បានរៀបចំបំពាក់បំពង់ពន្លត់អគ្គីភ័យតូចៗ នៅតាមម៉ូតូនគរបាលចរាចរណ៍ដែលឈរជើងនៅតាមគោលដៅ ជាលទ្ធផលឃើញថា មានប្រសិទ្ធភាពល្អ ដោយបានមន្រ្តីនគរបាលចរាចរណ៍ដែលបានទៅគោលដៅមានអគ្គីភ័យឆេះផ្ទះ និងរថយគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមានអភ្គីភ័យ គឺមន្រ្តីរបស់យើងបានជួយបឋមទាន់ពេល មុនរថយន្តពន្លត់អគ្គីភ័យទៅពន្លត់បន្ថែមឱ្យរលត់បានទាំងស្រុង។ ហើយសម្រាប់ពេលនេះ អង្គការឡូវអ៊ីនអែកសិន (LOVE IN ACTION) និងអង្គការខេមសេហ្វ (CAMSAFE) បានជួយបណ្តុះបណ្តាលពីរបៀបសង្គ្រោះជនរងគ្រោះជាបឋម និងផ្តល់នូវបទពិសោធន៍ប្រព័ន្ធសង្គ្រោះបន្ទាន់ EMS នៅសហរដ្ឋអាមិរិក ដែលធ្វើមន្រ្តីរបស់យើងកាន់តែមានចេះដឹងក្នុងជួយសង្គ្រោះបន្ថែមទៀត។

លោក Bruce Hein ស្ថាបនិកអង្គការឡូវអ៊ីនអែកសិន (LOVE IN ACTION) បានថ្លែងថា អង្គការរបស់លោក នៅបន្តលទ្ធភាពសហការអនុវត្តសកម្មភាពដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ក្នុងកាត់បន្ថយនូវអត្រាអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរដោយសាគ្រោះថ្នាក់ចរាចរណ៍។ហើយសម្រាប់ការបណ្តុះបណ្តាលជូន មន្ត្រីនគរបាលចរាចរណ៍ មន្ត្រីកងរាជអាវុធហត្ថ ព្រមទាំងមន្រ្តី បច្ចេកទេសទទួលបន្ទុកសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះជាលើទី៤ហើយ។ លោករំពឹងថា មន្រ្តីពាក់ព័ន្ធទាំង ដែលទទួលបានការបណ្តុះបណ្តាល និងទទួលបានបទពិសោធន៍ល្អៗនៅពេលនេះ នឹងយកទៅអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពេលជួបគ្រោះថ្នាក់ផ្សេងបានយ៉ាងច្រើន ជាចំណែកមួយចូលរួមកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និងរូបភាព៖ លោក ឃុត សៅ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: នគរបាលចរាចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប !

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាប !

ការប្រកាសបើកដាក់ឲ្យដេញថ្លៃផ្លូវចំនួន៤ខ្សែ របស់រដ្ឋបាលឃុំត្រីញ័រ ឃុំរើល ឃុំល្វា និងឃុំខ្នាត ក្នុងស្រុកពួកខេត្តសៀមរាប ប្រកបដោយតម្លាភាព !

ការប្រកាសបើកដាក់ឲ្យដេញថ្លៃផ្លូវចំនួន៤ខ្សែ របស់រដ្ឋបាលឃុំត្រីញ័រ ឃុំរើល ឃុំល្វា និងឃុំខ្នាត ក្នុងស្រុកពួកខេត្តសៀមរាប ប្រកបដោយតម្លាភាព !

មណ្ឌលសុខភាពចំនួន៨ក្នុងខេត្តសៀមរាប ទទួលគម្រោងសាកល្បង“មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់”

មណ្ឌលសុខភាពចំនួន៨ក្នុងខេត្តសៀមរាប ទទួលគម្រោងសាកល្បង“មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.