Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានកីឡា

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រៀបចំការប្រកួតផ្តាច់ព្រ័ត្រប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ពានរង្វាន់ (សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ) នៅខេត្តសៀមរាប !

ដោយ Pothe Thun
25/11/2022
នៅក្នុង ព័ត៌មានកីឡា
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រៀបចំការប្រកួតផ្តាច់ព្រ័ត្រប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ពានរង្វាន់ (សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ) នៅខេត្តសៀមរាប !
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គណ:កម្មការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយ ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥, ភូមិឋានសំណាង, និងទទួលបានការ គាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា, គណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រុមប្រឹក្សាកីឡាកងយោធពលខេរមភូមិន្ទ បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រភេទទម្ងន់ ៦០ គីឡូក្រាម ដោយបានបើកការប្រកួតជ្រើសរើសគូឯកពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ កន្លងមក ហើយបានរៀបចំប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្នុងបរិវេណបូរី ឡាយសំណាង ក្នុងភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីត្រៀមឆ្ពោះទៅព្រឹត្តិការណ៍កីឡា SEAGame ASEANParaiGame២០២៣។ លោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានប្រសាសន៍ថា៖ ឆ្លងកាត់ការប្រកួតជាបន្តបន្ទាប់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចម្រាញ់កីឡាករជើងខ្លាំង ៨រូប លើប្រភេទទម្ងន់ ៦០គីឡូក្រាម ដើម្បីប្រកួតប្រជែងព្រឹត្តិការណ៍ដ៏ធំនេះ សំដៅចូលរួមចំណែក ជ្រើសរើស និងពង្រឹងសមត្ថភាពកីឡាករប្រដាល់គុនខ្មែរ ដើម្បីត្រៀមលក្ខណ:ឆ្ពោះទៅកាន់ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។


មានប្រសាសន៍ក្នុងពិធីបិទការប្រកួត សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា៖ វិស័យកីឡា ក៏ដូចវិស័យដទៃទៀត បានរស់រានមានជីវិតឡើងវិញ ក្រោយថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ដោយវិស័យកីឡាគុនខ្មែរយើងត្រូវបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ការរីកចម្រើននៃវិស័យកីឡាគុនខ្មែរទៅបាន ក៏យើងត្រូវអរគុណសន្តិភាព និងអរគុណនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាស្ថាបនិក អគ្គមគ្គុទេសក៍ឯកសន្តិភាព បានធ្វើឲ្យមានជួបជុំគ្នាប្រកបដោយសុខដុមរមនា ក្រោមដំបូលសន្តិភាពតែមួយ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកទឹកចិត្តក្រើនរំលឹកដល់ក្រុមកីឡាករទាំងអ្នកទទួលជ័យលាភី និងអ្នកមិនទទួលបានជ័យលាភី ក៏ត្រូវបង្កើនការហ្វឹកហាត់របស់ខ្លួនបន្តទៀត ក្នុងការលើកកម្ពស់គុណផលកីឡាគុនខ្មែរយើង ដែលដូនតាខ្មែរបានបន្សល់ទុកមក ហើយវិស័យក្បាច់គុនខ្មែរនេះដែរ ក៏បានកើតឡើងមានរាប់ពាន់ឆ្នាំមកហើយ ។ ជាមួយគ្នានេះ កីឡាករទាំងអ្នកឈ្នះ និងចាញ់ទាំងអស់ ត្រូវធ្វើការហ្វឹកហាត់ឲ្យបានជាប្រចាំ ដើមី្បត្រៀមលក្ខណ:ឆ្ពោះទៅចូលរួមកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី២៣ ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ក្នុងការដណ្តើមជោគជ័យ និងកិត្តិយសជូនព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃខាងមុខនេះ។

សូមបញ្ជាក់ផងដែរ ជ័យលាភីផ្តាច់ព្រ័ត្រ ការប្រកួតប្រដាល់គុនខ្មែរដណ្តើមពានរង្វាន់សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ចំពោះកីឡាករ ទទួលបានជោគជ័យលាភី:
-លេខ១ ទទួលបាន ខ្សែក្រវ៉ាត់១ ថវិកា ៦,០០០,០០០៛ (ប្រាំមួយលានរៀល) និងផ្ទះវីឡា ចំនួន ១ខ្នង ដែលមានទំហំដី(ទទឹង ១០ម x បណ្តោយ ២០ម)
– លេខ២ ទទួលបាន ពាន១ ថវិកា ៥,០០០,០០០៛ (ប្រាំលានរៀល) ដីទំហំ( ១០ម x ២០ម)
– លេខ៣ ទទួលបាន ពាន១, ថវិកា ៤,០០០,០០០៛ (បួនលានរៀល) ដីទំហំ( ៥ម x ២០ម)
-លេខ៤ ទទួលបាន ពាន១ ថវិកា៣,០០០,០០០៛(ប៊ីលានរៀល) ដីទំហំ( ៥មx ២០ម)៕

ព័ត៌មានជាតិ ថ្មីៗ

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ចាប់ផ្តើមជាផ្លូវការ ដោយមានអត្តពលិកជាតិ-អន្តរជាតិចូលរួមជាង ៤ ០០០នាក់

ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ចាប់ផ្តើមជាផ្លូវការ ដោយមានអត្តពលិកជាតិ-អន្តរជាតិចូលរួមជាង ៤ ០០០នាក់

01/09/2025
ចុងឆ្នាំ២០២៤នេះខេត្តសៀមរាប និងមានរៀបចំព្រឹត្តិការណ៍កីឡា ធំៗចំនួន៣

ចុងឆ្នាំ២០២៤នេះខេត្តសៀមរាប និងមានរៀបចំព្រឹត្តិការណ៍កីឡា ធំៗចំនួន៣

05/11/2024

អត្ថបទ និងរូបភាព: លោកយូ វង្ស និងលោកស៊ាន សុផាត កែសម្រួលដោយ លីវ សុខុន!!!

Tags: សហព័ន្ធកីឡាប្រដាល់គុនខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែប្រវែងជិត២គីឡូម៉ែត្រនៅឃុំស្វាយលើ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃ សម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមមួយខ្សែប្រវែងជិត២គីឡូម៉ែត្រនៅឃុំស្វាយលើ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃ សម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់

ទិវាអនាម័យជាតិបរិស្ថាន ២៣ វិច្ឆិកា ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង” នៅខេត្តសៀមរាប 

ទិវាអនាម័យជាតិបរិស្ថាន ២៣ វិច្ឆិកា ក្រោមប្រធានបទ “មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង” នៅខេត្តសៀមរាប 

គម្រោងការដាក់លូកាត់ផ្លូវចំនួន៦កន្លែង នៅឃុំខ្ចាស់ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃ សម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ

គម្រោងការដាក់លូកាត់ផ្លូវចំនួន៦កន្លែង នៅឃុំខ្ចាស់ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃ សម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.