Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា រៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំពាក់ព័ន្ឋនៅខេត្តសៀមរាប

ដោយ Pothe Thun
22/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា រៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំពាក់ព័ន្ឋនៅខេត្តសៀមរាប
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាប នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាខេត្តសៀមរាប ក្រោមវត្តមានដ៍ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានដឹកនាំកិច្ចប្រជុំ។

ថ្លែងបើកកិច្ចប្រជុំ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ ចំពោះការចំណាយពេលវេលាដ៏មានតម្លៃ និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី មកចូលរួមកិច្ចប្រជុំជារូបវន្ត័នាពេលនេះ និងបានសំដែងនូវការកោតសរសើរខ្ពស់ និងអបអរសាទរ ចំពោះជោគជ័យនៃការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់យើង នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីដើមខែនេះ នៅក្នុងការដោះស្រាយកង្វល់រួមផ្នែកសន្តិសុខ ពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាន គិតគូរអំពីវិធីដោះស្រាយតទៅមុខទៀត ថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែរឹងមាំថែមទៀត ជាមួយបណ្តាដៃគូសន្ទនា។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ទាំងអស់នេះគឺពិតជាឆ្លុះបញ្ចាំងអំពីស្មារតីនៃការស្ថិតនៅជាមួយគ្នា បរិយាប័ន្ន ការបើកចំហរ និងការសំឡឹងមើលទៅខាងក្រៅរបស់អាស៊ាន។ យើងគាំទ្រយ៉ាងពេញទំហឹងចំពោះទស្សនវិស័យ និងវិធានការទាំងឡាយ ដែលបានព្រមព្រៀង និងអនុម័ត នៅក្នុងកិច្ចប្រជុំនោះ ជាពិសេសសេចក្តីថ្លែងការនៃចក្ខុវិស័យ មេដឹកនាំអាស៊ាន ស្តីពីអាស៊ានអាក់ត៍ (ASEAN A.C.T.) សេចក្តីថ្លែងការរបស់មេដឹកនាំអាស៊ាន ស្តីពីចក្ខុវិស័យនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ២០២៥ ព្រមទាំងវិធានការផ្សេងៗមួយចំនួនទៀតដែលពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា និងសមាជិកភាពរបស់ទីម័រខាងកើត។ ក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ ADMM បានក្លាយជាវេទិកាដ៏មានសារៈប្រយោជន៍ សម្រាប់កិច្ចសន្ទនាជាយុទ្ធសាស្ត្រ ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរបស់អាស៊ាន។ ជាការពិត ខណៈពេលដែលតំបន់របស់យើង បាននឹងកំពុងប្រឹងងើបឡើងវិញពីវិបត្តិកូវីដ១៩ និងឈានទៅរកប្រក្រតីភាពបែបថ្មីមួយ ស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ននៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោកទាំងមូល នៅតែមានភាពផុយស្រួយ និងកាន់តែមិនច្បាស់លាស់ឡើង។ តាមពិតទៅ ការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង និងភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច នៅតែបន្តបង្កការគំរាមកំហែងចំពោះសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងតំបន់ និងពិភពលោកទាំងមូល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងផងដែរ អំពីបញ្ហាប្រឈមនិងគំរាមកំហែង ដល់សន្តិសុខនិងភាពសុខដុមរមនានៅក្នុងតំបន់និងប្រជាជន។ សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា៖ជារៀងរាល់ឆ្នាំ ចាប់តាំងពីការបង្កើតឡើងមក ADMM តែងតែប្រឈមមុខនឹងបញ្ហាមួយចំនួន។ នៅក្នុងឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំមុនដែរ មានបញ្ហាជាច្រើនដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងភាពសុខដុមរមនារបស់តំបន់ និងប្រជាជន។ បញ្ហាប្រឈមទាំងអស់នេះ បង្ហាញពីតម្រូវការខ្ពស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួម និងស្មារតីសាមគ្គីភាពដ៏រឹងមាំ របស់វិស័យការពារជាតិរបស់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយ។ ច្បាស់ណាស់ថា គ្មានប្រទេសណាអាចដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោក តែម្នាក់ឯងបានទេ។ទោះបីជាមានការលូតលាស់ទៅមុខជាច្រើន នៅក្នុងកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិរបស់យើងក៏ដោយ យើងក៏នៅតែប្រឈមមុខនឹងបញ្ហាសន្តិសុខជាប្រពៃណី និងមិនមែនជាប្រពៃណីជាច្រើនទៀត។ សម្តេចពិជ័យសេនា មានជំនឿនិងសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំថ្ងៃនេះនឹងផ្តល់ឱ្យយើងនូវឱកាសមួយ ដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងស្វែងរកវិធានការសមស្រប ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមវិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុត។ សំខាន់ជាងនេះទៅទៀត កិច្ចប្រជុំនៅថ្ងៃនេះ នឹងត្រួសត្រាយផ្លូវសម្រាប់ប្រធាន ADMM ជាបន្តបន្ទាប់ ក្នុងការបង្កើតឬរៀបចំរបៀបវារៈ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងលឿននៃស្ថានភាពសន្តិសុខអន្តរជាតិ ពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះឯកភាព និងមជ្ឈភាពអាស៊ាន និងការធានាបានថា ADMM នៅតែជាកម្លាំងចលករនៅគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងជាមួយដៃគូខាងក្រៅ។

សូមជំរាបថា៖ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ដ្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូកលើកទី៩ (9th ADMM-Plus) ចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ក្រោមប្រធានបទ “សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម” ដែលបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការឆ្លើយតប ចំពោះបញ្ហាប្រឈមរួមនៅក្នុងតំបន់ ដោយផ្តោតលើសាមគ្គីភាព និងភាពស្អិតល្មួត របស់ ADMM ដែលជាយន្តការគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួមរបស់អាស៊ាន ជាពិសេសក្តីកង្វល់លើសន្តិសុខមិនមែនជាប្រពៃណី ដូចជាគ្រោះធម្មជាតិ និងជំងឺរាតត្បាតសកល៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ADMM Retreatក្រសួងការពារជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ផ្ដោតសំខាន់អំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់

កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ផ្ដោតសំខាន់អំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់

កម្ពុជាកូរ៉េ បើកសម្ភោធបណ្ណាល័យសម្រាប់កុមារក្នុងខេត្តសៀមរាប លើការអភិវឌ្ឍន៍វប្បធម៌ អប់រំ អំណាន ដើម្បីការអភិវឌ្ឍបៃតង

កម្ពុជាកូរ៉េ បើកសម្ភោធបណ្ណាល័យសម្រាប់កុមារក្នុងខេត្តសៀមរាប លើការអភិវឌ្ឍន៍វប្បធម៌ អប់រំ អំណាន ដើម្បីការអភិវឌ្ឍបៃតង

សម្តេចតេជោ ហ៊ុន សែន បង្ហាញថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ

សម្តេចតេជោ ហ៊ុន សែន បង្ហាញថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.