Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ផ្ដោតសំខាន់អំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់

ដោយ Pothe Thun
22/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ផ្ដោតសំខាន់អំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អាស៊ានការពារជាតិបានបើកកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិកហើយ ដែលធ្វើឡើងសណ្ឋាគារសុខាសៀមរាប ដែលកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំ ដោយកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិកនេះ ផ្ដោតសំខាន់អំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ថា ក្នុងនាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិកនេះ គឺជាឱកាសជាប្រវត្តិសាស្រ្តមួយ ដែលផ្តល់នូវសារសំខាន់ និងអត្ថន័យជ្រាលជ្រៅ ក្នុងការពង្រឹងចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក លើវិស័យការពារជាតិ និងសន្តិសុខ។ សម្ដេច បានធ្វើការកត់សម្គាល់និងគាំទ្រចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក លើកទី១០ កាលពីដើមខែវិច្ឆិកា ដែលថ្នាក់ដឹកនាំអាស៊ានបានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទូលំទូលាយ ដើម្បី ដោះស្រាយបញ្ហាសន្តិសុខរួម ការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ការគិតគូរអំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ ក៏ដូចជាការរិះរកនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ឆ្លើយតបនឹងបញ្ហាប្រឈមទាំងបច្ចុប្បន្ន និងអនាគត។ ការប្តេជ្ញាចិត្តទាំងនេះ ពិតជាឆ្លុះបញ្ចាំងពីស្មារតីរួមគ្នា នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង រវាងអាស៊ាន និងអាមេរិក។

សម្ដេចពិជ័យសេនា សម្តែងនូវការគាំទ្រ និងអបអរ-សាទរចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានអត្ថន័យ ខ្លឹមសារ និងបម្រើផលប្រយោជន៍ទៅវិញទៅមក។ សម្ដេចបន្ដថា ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងកូវីដ១៩ សហរដ្ឋអាមេរិក បានផ្តល់នូវជំនួយជាថវិកា សម្ភារៈវេជ្ជសាស្រ្តនិងវ៉ាក់សាំងជាច្រើនដល់បណ្តាប្រទេសអាស៊ាន។ ដែលក្នុងនោះអាមេរិកក៏បានផ្តល់ជំនួយប្រមាណ១៦លានដុល្លារ និងវ៉ាក់សាំងជាង៣លានដូសតាមរយៈយន្តការកូវ៉ាក់ UNICEF និងWHO ដល់ប្រជាជនកម្ពុជាផងដែរ។ យើងសង្កេតឃើញថា សាមគ្គីភាពជាសកល ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃវិបត្តិកូវីដ១៩ ក៏ដូចជាការស្តាឡើងវិញក្រោយកូវីដ១៩ ពិតជាមានភាពចាំបាច់ខ្លាំងណាស់។ជាមួយគ្នានេះដែរ សម្ដេចក៍បានកោតសរសើរ ចំពោះតួនាទីប្រកបដោយការស្ថាបនា របស់សហរដ្ឋអាមេរិក ក្នុងការជំរុញកិច្ចសន្ទនា ដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ តាមរយៈការចូលរួមក្នុងយន្តការសន្តិសុខដែលដឹកនាំដោយអាស៊ាន ដូចជា ARF និង ADMM បូក ក្នុងនោះសហរដ្ឋអាមេរិកបានចូលរួមធ្វើជាសហប្រធានក្រុមការងារជំនាញ ADMM បូក ជាមួយរដ្ឋជាសមាជិកអាស៊ាន ចំនួនបីលើករួចមកហើយ រួមទាំងការធ្វើជាសហប្រធានក្រុមការងារជំនាញ ADMM បូក ស្តីពីសន្តិសុខសមុទ្រ ជាមួយប្រទេសថៃ នៅក្នុងវដ្តបច្ចុប្បន្ននេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សម្ដេចពិជ័យសេនា មានប្រសាសន៍បញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើជាសហប្រធានក្រុមការងារជំនាញរបស់សហរដ្ឋអាមេរិក ប្រកបដោយការស្ថាបនា នៅគ្រប់សកម្មភាពរបស់ក្រុមការងារនេះ ជាបន្តបន្ទាប់ទៅទៀត។ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឆ្នាំ២០២២នេះ កម្ពុជាមានសុច្ឆន្ទៈក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការពារជាតិ មិនត្រឹមតែក្នុងរង្វង់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងអាស៊ាន និងបណ្តាដៃគូសន្ទនា ជាពិសេស សហរដ្ឋអាមេរិក ដែលជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់នៅក្នុងតំបន់។ កម្ពុជាស្វាគមន៍ ចំពោះការបន្តប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់មជ្ឈភាពភាពអាស៊ាន និងគោលការណ៍នៃទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ យើងលើកទឹកចិត្តឱ្យសហរដ្ឋអាមេរិក បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៤ ដែលមាននៅក្នុង AOIP ដោយអនុលោមតាមកិច្ចសហប្រតិបត្តិការក្នុងយន្តការដែលដឹកនាំដោយ ADMM ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព ភាពរឹងមាំ បរិយាប័ន្ន ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ខ្ញុំក៏សង្ឃឹមផងដែរថា សហរដ្ឋអាមេរិកនឹងបន្តជួយអាស៊ាន ក៏ដូចជារដ្ឋជាសមាជិកអាស៊ាន ក្នុងការកសាងសមត្ថភាព និងភាពធន់ ភាពបើកចំហរ និង បរិយាប័ន្ន ដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញ ទាំងបច្ចុប្បន្ន និងក្នុងអនាគត ក៏ដូចជាបន្តជួយដល់ដំណើការស្តារឡើងវិញរបស់តំបន់ទាំងមូល បន្ទាប់ពីជំងឺកូវីដ១៩ ផុតរលត់ទៅ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី, លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: រដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជាកូរ៉េ បើកសម្ភោធបណ្ណាល័យសម្រាប់កុមារក្នុងខេត្តសៀមរាប លើការអភិវឌ្ឍន៍វប្បធម៌ អប់រំ អំណាន ដើម្បីការអភិវឌ្ឍបៃតង

កម្ពុជាកូរ៉េ បើកសម្ភោធបណ្ណាល័យសម្រាប់កុមារក្នុងខេត្តសៀមរាប លើការអភិវឌ្ឍន៍វប្បធម៌ អប់រំ អំណាន ដើម្បីការអភិវឌ្ឍបៃតង

សម្តេចតេជោ ហ៊ុន សែន បង្ហាញថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ

សម្តេចតេជោ ហ៊ុន សែន បង្ហាញថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរទស្សនៈដោយបើកចំហ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា នៅខេត្តសៀមរាប

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.