Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំការពារជាតិអាស៊ានចង្អៀត និងកិច្ចប្រជុំការពារជាតិអាស៊ានបូកនៅខេត្ដសៀមរាប បានរៀបចំរួចរាល់ហើយ

ដោយ Pothe Thun
22/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំការពារជាតិអាស៊ានចង្អៀត និងកិច្ចប្រជុំការពារជាតិអាស៊ានបូកនៅខេត្ដសៀមរាប បានរៀបចំរួចរាល់ហើយ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានចង្អៀត និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូកលើកទី៩ (9th ADMM-Plus) ដែលធ្វើឡើងនៅខេត្ដសៀមរាប ចាប់ផ្តើមពីថ្ងៃ ទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្រុងសៀមរាប ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ រៀបចំរួចរាល់ហើយ រួមមានទាំងការរៀបចំកម្លាំងសមត្ថកិច្ចការពារសន្ដិសុខ សុវត្ថិភាពជូនគណៈប្រតិភូ ដែលរៀបចំឡើងនៅសណ្ឋាគារ សុខាសៀមរាប ។

អភិបាលខេត្តសៀមរាប ឯកឧត្ដម ទៀ សីហា មានប្រសាសន៍ថា នេះជាមោទនៈរបស់ខេត្ដសៀមរាប ដែលមានកិត្ដិយស បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានចង្អៀត និងកិច្ចប្រជុំរដ្ឋមន្ដ្រីអាស៊ានបូកលើកទី៩ ខណៈកិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកាម្សិលមិញនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញជួបជាមួយគណៈប្រតិភូរដ្ឋមន្ដ្រីការពារជាតិអាស៊ាន មកពីបណ្តាប្រទេសនានា និងក្នុងតំបន់អាស៊ាន មានរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសហ្វីលីពីន ,អូស្ត្រាលី ,ម៉ាឡេស៊ី និង អគ្គលេខាធិការអាស៊ាន ហើយកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននេះ នឹងផ្តោតជាសំខាន់លើការផ្លាស់ប្តូរទស្សនៈ ស្តីពី «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បី ពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកប ដោយភាពសុខដុម» ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងជំនួបទ្វេរភាគីនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្តែងនូវសេចក្តីស្វាគមន៍ចំពោះគណៈប្រតិភូ ដែល បានអញ្ជើញចូលរួមនៃកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានចង្អៀត និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូកលើកទី៩ (9th ADMM-Plus) នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដែលជាតំបន់សម្បូរទៅដោយសម្បត្តិវប្បធម៌ ដែលមានប្រាសាទអង្គរជាសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់មនុស្សជាតិ ក្នុងនោះ ដោយសារការឆ្លងរាលដាលជាសកលនៃកូវីដ-១៩ ក្នុងរយៈពេលជិត៣ឆ្នាំមកនេះ ការជួបប្រជុំប្រទេសក្នុងតំបន់អាស៊ាន ក៏ត្រូវបានខកខាន ។

សម្តេចពិជ័យសេនា បញ្ជាក់បន្ថែមថា កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានចង្អៀត និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូកលើកទី៩នេះ និង នាំមកនូវផលប្រយោជន៍យ៉ាងធំ ចំពោះបញ្ហាសន្តិសុខ សន្តិភាព របស់ប្រជាជាតិតំបន់អាស៊ាន ក៏ដូចនៅលើពិភពលោកទាំងមូល ដែលបានមកជួប ធ្វើការពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នា ហើយនៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និង សាធារណរដ្ឋប្រជាមានិតចិននិងធ្វើការជួបគ្នា នៅលើទឹកដីខេត្តសៀមរាបនេះ។
សម្តេចពិជ័យសេនា បន្តថា នេះជាព្រឹត្តិការណ៍ដ៏កម្រមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទៅលើបញ្ហាខ្លះៗ ហើយក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅលើទឹកដីខេត្តសៀមរាបនេះ យើងនឹងទទួលនូវផលប្រយោជន៍ជាច្រើន ចំពោះតំបន់ និង ពិភពលើកផងដែរ ខណៈសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ដើម្បីថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក លើកទី៩ ហើយនឹងទទួលការចូលជួបសម្ដែងការគួរសមរួមគ្នា ដោយរដ្ឋមន្ត្រី ការពារជាតិអាស៊ានបូក និង អគ្គលេខាធិការអាស៊ាន ។ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក៏នឹងស្តាប់របាយការណ៍ នៃការអភិវឌ្ឍន៍ថ្មីៗ នៅក្នុងអាស៊ាន ការផ្លាស់ប្តូរទស្សនៈ ស្តីពី «បរិយាកាសសន្តិសុខតំបន់ និងអន្តរជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់ ។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងធ្វើពិធីផ្ទេរតំណែងជាប្រធានកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជូនឯកឧត្តម ប្រាបូវូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៣៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស និង លោក បូ សាវី
កែសម្រួល៖ លោក លីវ សាន្ត

Tags: 9th ADMM-Plusកិច្ចប្រជុំការពារជាតិអាស៊ាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបានអន្តរសភាអាស៊ានលើកទី៤៣ បានពិភាក្សានិងឯកភាពគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន៥

កិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបានអន្តរសភាអាស៊ានលើកទី៤៣ បានពិភាក្សានិងឯកភាពគ្នាលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន៥

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា រៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំពាក់ព័ន្ឋនៅខេត្តសៀមរាប

ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា រៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) និងកិច្ចប្រជុំពាក់ព័ន្ឋនៅខេត្តសៀមរាប

កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ផ្ដោតសំខាន់អំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់

កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ផ្ដោតសំខាន់អំពីវិធីសាស្រ្តឆ្ពោះទៅមុខរួមគ្នា ការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.