Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ឯកសណ្ឋានប្រជាការពារជាង ៤០សម្រាប់ ជាអំណោយរបស់ក្រុមការងារមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានប្រគល់ជូនដល់កម្លាំងប្រជាការពារ ក្នុងឃុំស្លែងស្ពាន

ដោយ Pothe Thun
19/11/2022
នៅក្នុង សន្តិសុខ និង សង្គម
ឯកសណ្ឋានប្រជាការពារជាង ៤០សម្រាប់ ជាអំណោយរបស់ក្រុមការងារមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានប្រគល់ជូនដល់កម្លាំងប្រជាការពារ ក្នុងឃុំស្លែងស្ពាន
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួង ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប និងជាប្រធានក្រុមការងារថ្នា់ក់កណ្ដាលចុះមូលដ្ឋានឃុំស្លែងស្ពាន និង សហការី ដោយមានការចូលរួមពីលោក ហ៊ន់ ឬទ្ធិ អភិបាលស្រុកស្រីស្នំ បាននាំយកនូវឯកសណ្ឋានប្រជាការពារ ចំនួន៤២សម្រាប់ ជាអំណោយរបស់ក្រុមការងារមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានប្រគល់ជូនដល់កម្លាំងប្រជាការពារក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្លែងស្ពាន នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម លីវ សុខុន បានបញ្ជាក់ថា នេះជាលើកទី២សម្រាប់ឆ្នាំ២០២២នេះ ចំពោះការផ្ដល់ជូននូវឯកសណ្ឋានប្រជាការពារ ខណៈកាលពីលើកទី១ បានប្រគល់ជូនបានចំនួន២៥សម្រាប់ ដើម្បីបំពេញភាកិច្ចប្រចាំថ្ងៃ ក្នុងការការពារសន្ថិសុខ និង សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដូច្នេះដើម្បីឆ្លើយតបនឹងស្មារតីជួយគ្នាទៅវិញទៅមកនេះ ទើបឯកឧត្តម និងក្រុមការងារបានកៀរគររកថវិកា និងសម្ភារៈផ្សេងៗពីសប្បុរសជននានា រួមនឹងធនធានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភដល់បងប្អូនជាបន្តបន្ទាប់។

ជាមួយគ្នានោះដែរឯកឧត្តម លីវ សុខុន បានថ្លែងកោតសរសើរដល់ស្នាដៃសកម្មភាពក្នុងរយៈពេលកន្លងមករបស់ប្រជាការពារក្នុងមូលដ្ឋានទាំងអស់ ដែលមានឆន្ទៈមុតមាំ ក្នុងការសហការចូលរួមការពារសុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយមន្ត្រីមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ខណៈបច្ចុប្បន្ននេះ កម្លាំងប្រជាការពារភូមិ គឺបានចូលរួមចំណែកយ៉ាងច្រើនក្នុងការការពារសន្តិសុខ និងសុវត្ថិភាពនៅក្នុងមូលដ្ឋាន បើទោះជាពួកគាត់មិនបានទទួលប្រាក់ខែក៏ដោយ ក៏ឆន្ទៈ និងទឹកចិត្តរបស់ពួកគាត់ នៅតែឈរលើជំហរសាមគ្គីភាព ស្រឡាញ់រាប់អានគ្នា ចេះជួយទុកធុរៈគ្នាទៅវិញទៅមក ចូលរួមបញ្ចៀសនូវបទល្មើសផ្សេងៗដែលកើតឡើងជាយថាហេតុក្នុងមូលដ្ឋាន។

ព័ត៌មានជាតិ ថ្មីៗ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

ឆ្នាំ២០២៥ ផ្ទៃដីជាង ១ ៥០០ហិកតា ត្រូវបានមន្ត្រីជំនាញបោសសំអាត ខណៈអត្រាជនរងគ្រោះដោយសារមីនថយចុះ ៣៣ភាគរយ

12/02/2026
ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

ក្រសួងមហាផ្ទៃជំរុញឱ្យពង្រឹងការបង្ក្រាបបទល្មើសតាមព្រំដែន និងលុបបំបាត់ល្បែងស៊ីសងតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីមូលដ្ឋាន

10/02/2026

ឯកឧត្តម លីវ សុខុន មានប្រសាសន៍ទៀតថា ការចូលរួមដ៏សកម្មរបស់កម្លាំងប្រជាការពារភូមិនេះដែរ គឺអាចចាត់ទុកថា ជាកម្លាំងស្នូលដ៏សំខាន់នៅមូលដ្ឋានដោយផ្ទាល់ មិនថាស្ថិតនៅក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែប្រការសំខាន់នោះ សូមឲ្យបន្តស្មារតីជួយគ្នាទៅវិញទៅមក ក្នុងការការពារសន្ថិសុខ និង សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងឃុំ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីសេចក្ដីសុខក្សេមក្សាន្តរបស់បងប្អូនប្រជាពលរដ្ឋយើង ពីព្រោះសេចក្ដីសុខនេះហើយ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋយើង ឲ្យកាន់តែមានការរីកចម្រើនឡើងជាំលំដាប់។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ហ៊ន់ ឬទ្ធិ អភិបាលស្រុកស្រីស្នំ បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប រួមនឹងក្រុមការងារទាំងអស់ ដែលតែងតែមានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់បងប្អូនប្រជាការពារក្នុងមូលដ្ឋានឃុំស្លែងស្ពាន ដោយបានធ្វើការឧបត្ថម្ភនូវរាល់សម្ភារៈ ថវិការ រួមនឹងគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងប្រជាការពារភូមិយើងជាបន្តបន្ទាប់ ដែលជាក់ស្ដែងថ្ងៃនេះ សម្រាប់ការប្រគល់ជូននូវឯកសណ្ឋានថ្មីបន្ថែមដល់បងប្អូនប្រជាការពារភូមិនាពេលនេះដែរ គឺជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកបន្ថែមទៀតដល់កម្លាំងយើង ហើយជាការផ្ដល់នូវកម្លាំងចិត្ត និងពង្រឹងស្មារតីបន្ថែមទៀតដល់កងកម្លាំងទាំងអស់ ដើម្បីមានទំនុកចិត្ត និងទឹកចិត្តក្នុងការពារបំពេញភារកិច្ចការងារ ការពារសន្ថិសុខ សុវត្តិភាពក្នុងមូលដ្ឋាន ធ្វើយ៉ាងឲ្យមូលដ្ឋានមានភាពសុខដុមរមនា ភូមិឃុំមានសុវត្ថិភាព មានការរីកចម្រើនលើគ្រប់វិស័យ លុបបំបាត់រាល់ភាពអសន្តិសុខ ករណីគ្រឿងញៀន ករណីចោរកម្ម និងករណីផ្សេងៗទៀត។

សូមជម្រាបថា អំណោយដែលបាននាំយកមកប្រគល់ជូនកងកម្លាំងប្រជាការពារភូមិនាពេលនេះដែរ មានឯកសណ្ឋានប្រជាការពារចំនួន ៤២សម្រាប់ រួមទាំងគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន។ ជាមួយគ្នានេះដែរ លោក ហ៊ន់ ឬទ្ធិ អភិបាលស្រុកស្រីស្នំ ក៏បានឧបត្ថម្ភបន្ថែមនូវ អង្ករចំនួន ១ការុង, ត្រីខ ៥យួរ, ទឹកត្រី-ទឹកស៊ីអ៊ីវ ៤យួរ និងភេសជ្ជៈមួយចំនួនទៀតផង ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ
កែសម្រួល៖ លោក លីវ សាន្ត

 

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ នៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បង្ហាញថា វត្តមានគណៈប្រតិភូទាំងអស់ មិនត្រឹមតែផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សភាកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកធ្វើឲ្យមហាសន្និបាតអាយប៉ាលើកទី៤៣ ទទួលបានជោគជ័យផងដែរ

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ នៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ នៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

អគារសិក្សា៣ខ្នងក្នុងសាលារៀនចំនួន៣ ក្នុងស្រុកក្រឡាញ់ ដែលជាអំណោយរបស់សមាគម សិក ប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សា៣ខ្នងក្នុងសាលារៀនចំនួន៣ ក្នុងស្រុកក្រឡាញ់ ដែលជាអំណោយរបស់សមាគម សិក ប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.