Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាយឆាកម្ពុជា រៀបចំពិធីអបអរសាទរខួបលើកទី១០នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្ដីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន

ដោយ Pothe Thun
18/11/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងនាមជាម្ចាស់ផ្ទះ អាយឆាកម្ពុជា បានដឹកនាំរៀបចំពិធីអបអរសាទរខួបលើកទី១០ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្ដីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន (AICHR) ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និង ឯកឧត្តម កែវ រ៉េមី តំណាងកម្ពុជាប្រចាំអាយឆា និងមានការចូលរួមពីតំណាងអាយឆា នៃប្រទេសអាស៊ានទាំងអស់ ព្រមទាំងលេខាធិកាដ្ឋានអាស៊ានផងដែរ។

តំណាងកម្ពុជាប្រចាំអាយឆា ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ពីលទ្ធផលរបស់អាយឆាកម្ពុជា ដែលអនុវត្តបានក្នុងរយៈ ១០ឆ្នាំមកនេះ។ ក្នុងនោះវឌ្ឍនភាពនៃការអនុវត្តកម្មវិធី/សកម្មភាពអាទិភាពរបស់អាយឆា ឆ្នាំ២០២២ ដែលពាក់ព័ន្ធនឹងសិទ្ធិកុមារ សិទ្ធិជនមានពិការភាព សិទ្ធិមនុស្សនិង បរិស្ថាន ធុរកិច្ច និងសិទ្ធិមនុស្ស និងការជួញដូរមនុស្សជាដើម។ ការអនុវត្តក្របខណ្ឌត្រួតពិនិត្យ និងវាយតម្លៃផែនការការងារប្រាំឆ្នាំរបស់អាយឆា ២០២១-២០២៥ វិធាននៃនីតិវិធីសម្រាប់មូលនិធិអាយឆា រួមទាំងគោលការណ៍ណែនាំស្តីពីទំនាក់ទំនងខាងក្រៅរបស់អាយឆា។ ឯកឧត្តម ក៏បានបង្ហាញនូវសុទិដ្ឋិនិយម និងសេចក្តីរំពឹងយ៉ាងមុតមាំថា អាយឆា-ឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានអាយឆាឆ្នាំ២០២៣ នឹងបន្តដឹកនាំបេសកកម្មសិទ្ធិមនុស្សនេះ ឱ្យសម្រេចបានលទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនអាស៊ាន ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតទៅមុខទៀត។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានថ្លែងការកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់អាយឆា ក្នុងការអនុវត្តសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីការអនុម័តសេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន។ ដោយអនុលោមតាមមាត្រា១១ នៃធម្មនុញ្ញរបស់អាស៊ាន ហើយអាស៊ានត្រូវបង្កើតឲ្យមានស្ថាប័នអប់រំ ក្នុងគោលបំណងលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ កត្តានេះហើយទើបគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដែលជាស្ថាប័នមានការទទួលខុសត្រូវជារួម ដោយគ្រប់ដណ្តប់លើការលើកកម្ពស់ការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ក្នុងតំបន់អាស៊ាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមមានប្រសាសន៍បន្តថា ក្រោយការបង្កើត AICHR សមទ្ធិផលរួមដ៏សំខាន់ៗជាច្រើនត្រូវបានសម្រេចលើការបង្កើតឧបករណ៍ស្នូលនៃការការពារ និងលើកកម្ពស់សិទ្ធិមនុស្សរបស់អាស៊ាន និងសម្រាប់កិច្ចសហប្រតិបត្តិការសិទ្ធិមនុស្សអាស៊ាននៅក្នុងតំបន់ដែលហៅថា សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្ដីពីការអនុម័ត សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន នៅឆ្នាំ២០១២ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា សម្រាប់ឆ្នាំ២០២២នេះ គឺជាខួបគម្រប់ ១០ឆ្នាំ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញស្ដីពីការអនុម័ត សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន។ ក្នុងរយៈពេល ១ទស្សវត្សនេះ ដើមី្បលើកកម្ពស់ និងការពារសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន ដែលត្រូវបានបញ្ជា្រប់ចូលទៅក្នុងមូលដ្ឋាននៃតំបន់អាស៊ាន ក្នុងការការពារសិទ្ធិមនុស្សក្នុងគោលការណ៍ ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជាតិអាស៊ាន ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ឯកឧត្តមក៏បានជម្រុញ AICHR ដែលជាស្ថាប័នគ្រប់ដណ្តប់ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន និងត្រូវបន្តខិតខំប្រឹងប្រែង ដើមី្បលើកកម្ពស់ក្នុងការការពារសិទ្ធិមនុស្សឲ្យស្របតាមសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្តីថ្លែងការណ៍ភ្នំពេញ ស្ដីពីការអនុម័ត សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន តាមរយៈបញ្ជ្រាបសិទ្ធិមនុស្ស ទៅក្នុងសសរស្តម្ភទាំងបី ដែលមានសហគមន៍សេដ្ឋកិច្ចអាស៊ាន ,សហគមន៍វប្បធម៌អាស៊ាន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋក្នុងតំបន់អាស៊ានផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ, លោក ម៉ី សុខារិទ្ធ

Tags: អាយឆាកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជនពិការដៃជើងដោយសារឆក់ខ្សែភ្លើង រស់នៅស្រុកក្រឡាញ់ បានទទួលអំណោយពីប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់

យុវជនពិការដៃជើងដោយសារឆក់ខ្សែភ្លើង រស់នៅស្រុកក្រឡាញ់ បានទទួលអំណោយពីប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រឡាញ់

ឯកសណ្ឋានប្រជាការពារជាង ៤០សម្រាប់ ជាអំណោយរបស់ក្រុមការងារមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានប្រគល់ជូនដល់កម្លាំងប្រជាការពារ ក្នុងឃុំស្លែងស្ពាន

ឯកសណ្ឋានប្រជាការពារជាង ៤០សម្រាប់ ជាអំណោយរបស់ក្រុមការងារមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានប្រគល់ជូនដល់កម្លាំងប្រជាការពារ ក្នុងឃុំស្លែងស្ពាន

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណៈប្រតិភូ នៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បង្ហាញថា វត្តមានគណៈប្រតិភូទាំងអស់ មិនត្រឹមតែផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សភាកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកធ្វើឲ្យមហាសន្និបាតអាយប៉ាលើកទី៤៣ ទទួលបានជោគជ័យផងដែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.