ចំនួនអ្នកឆ្លង COVID-19 កើនយ៉ាងគំហុកដល់១០,៨២៧ករណី នៅតួកគី ក្នុងនោះ១៦៨នាក់ស្លាប់
អាជ្ញាធរសុខាភិបាលតួកគីបានរាយការណ៍ឲ្យដឹងថា មានករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១,៦១០នាក់បន្ថែមទៀត ត្រូវបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបបានកើនដល់ ១០,៨២៧ករណីហើយនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។ ដោយឡែកសម្រាប់របាយការណ៍ ស្តីអំពីតួលេខអ្នកស្លាប់ដោយសារជំងឺនេះវិញ អាជ្ញាធរ សុខាភិបាលតួកគីក៏បានគូសបញ្ជាក់ផងដែរថា មានករណីស្លាប់ថ្មីៗចំនួន ៣៧នាក់ ...