ប្រធានគណ:ចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បង្ហាញថា កម្ពុជាកំពុងតែក្លាយជាគោលដៅថ្មីមួយ គួរឲ្យចាប់អារម្មណ៍បំផុត ពីអ្នកវិនិយោគក្នុងស្រុក និងបរទេស
ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅខេត្តសៀមរាប កាលពីពេលថ្មីៗនេះ លោកជំទាវ គ្រឿង ធិម៉ាយ សមាជិកការិយាល័យនយោបាយ និងជាប្រធានគណ:ចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានមានប្រសាសន៍ថា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយដោយចាត់ទុកវិស័យទេសចរណ៍ជាអាទិភាព ជាក្បាលម៉ាស៊ីន និងការស្វាគមន៍យ៉ាងកក់ក្តៅ ដល់អ្នកវិនិយោគបរទេស ដោយគ្មានប្រកាន់ជាតិសាសន៍នោះ បានជំរុញកំណើនផ្នែកសេដ្ឋកិច្ចនៅកម្ពុជាយ៉ាងលឿន ជាពិសេសខាងពាណិជ្ជកម្ម សំណង់ ទេសចរណ៍ ហិរញ្ញវត្ថុ និង ...