អាជ្ញាធរជាតិអប្សរាកាត់ក្រីមែកឈើជុំវិញប្រាសាទក្រោលគោ ដើម្បីសម្រួលដល់ភ្ញៀវទេសចរចូលទស្សនាប្រាសាទ
ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានធ្វើការកាត់ក្រីមែកឈើខ្លះៗនៅតាមផ្លូវចូល និងបរិវេណជុំវិញប្រាសាទ ដើម្បីសម្រួលដល់ភ្ញៀវទេសចរអាចមើលឃើញពីទិដ្ឋភាព និងចូលទស្សនាប្រាសាទទាំងមូលផងដែរ។ លោក ទេស សុធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី៣ោ ខែសីហានេះ បានឱ្យដឹងថា បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា កំពុងតែជំរុញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ ...