អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការងារទល់ទ្រ ដើម្បីជួយសង្គ្រោះប្រាសាទតាដុង នៅជើងភ្នំគូលែន
លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា មានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះថា ក្រុមអ្នកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ របស់អាជ្ញាធរជាតិអប្សរា បានកំពុងមមាញឹកក្នុងការចាត់វិធានការទល់ទ្រពង្រឹង ដើម្បីជួយសង្រ្គោះប្រាសាទតាដុងឱ្យជៀសផុតពីហានិភ័យ ជាដំណាក់កាលទី១។ ការងារនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមការងារបានមើលឃើញ ពីហានិភ័យរបស់ប្រាសាទតាដុងនេះ។ មន្ត្រីបច្ចេកទេសរូបនេះ បានឲ្យដឹងបន្ថែមថា ការងារនេះធ្វើឡើងក្នុងគោលបំណងអភិរក្សនិងអភិវឌ្ឍន៍ប្រាង្គប្រាសាទបុរាណមួយនេះ ...