Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​អារញ្ញ​សាគរ នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ ចែក​ជូន​គ្រួសារ​ក្រីក្រ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកទន្លេ នៅ​សង្កាត់​ចុង​ឃ្នៀស​

ដោយ Pothe Thun
17/10/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រសៀល​ថ្ងៃ​ទី​១៦​ខែតុលា​ឆ្នាំ​២០១៨ ព្រះគ្រូ​សុធី​វរ​បញ្ញា​វិសារទោ ហ៊ាក់ គឹម​ហ៊ត់ ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ សង្កាត់​សៀមរាប ក្រុង​សៀមរាប បាន​ដឹកនាំ​ព្រះសង្ឃ​គណៈកម្មការ​អាចារ្យវត្ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នាំ​យក​សម្ភារៈ​គ្រឿងឧបភោគ​បរិភោគ​មាន​ដូចជា​អង្ករ មី ទឹកត្រី ទឹក​សុទ្ឋ ចែកជូន​ដល់​គ្រួសារ​ក្រីក្រ​ចំនួន​១០៨​គ្រួសារ ដែល​ពួកគាត់​ជួបប្រទះ​ផលប៉ះពាល់​ដោយសារ​ទឹកទន្លេ​ឡើង​បណ្តាលឱ្យ​លិច​ផ្ទះ​ពួកគាត់ ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​ជំលៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​បណ្តោះអាសន្ន​នៅក្បែរ​ជើងភ្នំ​ក្រោម សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ។​

​ព្រះគ្រូ​សុធី​វរ​បញ្ញា​វិសារទោ ហ៊ាក់ គឹម​ហ៊ត់ ព្រះគ្រូ​ចៅអធិការ​វត្ត​អារញ្ញ​សាគរ មាន​ថេរៈ​ដីកា​ថា សម្ភារ​ដែល​នាំយកមក​ចែកជូន​នាពេលនេះ ថ្វី​ត្បិត​តែ​មិន​ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់​ក្តី តែ​ជា​សមានចិត្ត បង្ហាញ​ពី​ការយកចិត្តទុកដាក់​ដោយ​ក្ដី​អាណិតអាសូរ ។​

​បើតាម​ប្រសាសន៍​របស់​លោក អ៊ុ ណា​រី ចៅសង្កាត់​ចុង​ឃ្នៀស បានឱ្យដឹងថា កាលពី​ឆ្នាំ​២០១៧​កន្លង​នេះ ទៅ​ភូមិសាស្ត្រ​នេះ ពុំ​បាន​ជួប​ទឹក​ទឹកទន្លេ​ឡើង​ខ្ពស់​ទេ ប៉ុន្តែ​ឆ្នាំ​នេះ​ខុសប្លែក បើ​ទោះបីជា​នៅ​ប៉ែក​ខាងលើ​មិនសូវ​សម្បូរ​ភ្លៀង​ធ្លាក់​ក៏ពិតមែន តែ​បែរជា​ទឹក​ទន្លេសាប ហាក់​ហក់​ឡើង​ជាង​សព្វមួយដង បណ្តាល​ឱ្យ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​តូច​ទាប​ស្រាប់ ជួប​ផល​លំបាក និង​បារម្ភ​ពី​ភាព​លិចលង់ ទើប​អាជ្ញាធរ​មូលដ្ឋាន​ជម្លៀស​ពួក​គាត់​ចំនួន​ជាង​២០០​គ្រួសារ ទៅ​កាន់​ទី​ទួល​មាន​សុវត្ថិភាព​បណ្តោះអាសន្ន​នៅក្បែរ​ភ្នំ​ក្រោម ដើម្បី​បញ្ចៀស​ពី​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ជា​យថាហេតុ​ដោយ​សារ​ទឹកទន្លេ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​ចៅសង្កាត់ បាន​បញ្ជាក់ទៀតថា ទោះ​ស្ថិតក្នុង​ស្ថានភាព​ណាក៏ដោយ ក៏​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​ការងារ​គណៈកម្មាធិកា​រ​គ្រោះមហន្តរាយ ក៏ដូជា​មន្ត្រី​សុខាភិបាល​ក្នុង​មូលដ្ឋាន មិន​ដែល​ធ្វេសប្រហែស​នោះទេ តែងតែ​សហការ​គ្នា​អប់រំ​ណែនាំ​ដល់​ពួកគាត់​ជាប្រចាំ​ឱ្យ​ពួកគាត់​ប្រុងប្រយ័ត្ន​បង្ការ​ទប់ស្កាត់ និង​ណែនាំ​ដល់​កូនចៅ​នៅពេល​រដូវ​ទឹក​ឡើង​ត្រូវ​គិត​ពី​សុខភាព ពេល​មេឃងងឹត​ភ្យុះ​ភ្លៀង​ឆាប់​រក​កន្លែង​ជ្រក ជា​ពិសេស​យកចិត្តទុកដាក់​ដល់​ក្មេងៗ​និង​មនុស្ស​ចាស់ ក៏​ដូច​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ជាដើម ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស
​កែសម្រួល​អត្ថបទ ៖ លីវ សាន្​

Tags: ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត​អារញ្ញ​សាគរសាសនា និង មនុស្សធម៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំ​ក្រសួង​ផែនការ បង្ហាញថា ប្រជាជន​វ័យចាស់​នៅ​កម្ពុជា គឺជា​ភាពចាំបាច់ ក្នុង​ការធានា​ឲ្យមាន​ការ​ធ្វើ​ផែនការអភិវឌ្ឍ មាន​លក្ខណៈ​គ្របដណ្តប់​និង​គ្រប់​ជ្រុងជ្រោយ​

ថ្នាក់ដឹកនាំ​ក្រសួង​ផែនការ បង្ហាញថា ប្រជាជន​វ័យចាស់​នៅ​កម្ពុជា គឺជា​ភាពចាំបាច់ ក្នុង​ការធានា​ឲ្យមាន​ការ​ធ្វើ​ផែនការអភិវឌ្ឍ មាន​លក្ខណៈ​គ្របដណ្តប់​និង​គ្រប់​ជ្រុងជ្រោយ​

សប្បុរសជន​ចិន​ផ្តល់​ទឹកប្រាក់​៦​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារសិក្សា​មួយ​ខ្នង​នៅ​ឃុំ​បល្ល័ង្គ ក្នុង​ខេត្ត​សៀមរាប​

សប្បុរសជន​ចិន​ផ្តល់​ទឹកប្រាក់​៦​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារសិក្សា​មួយ​ខ្នង​នៅ​ឃុំ​បល្ល័ង្គ ក្នុង​ខេត្ត​សៀមរាប​

ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០១៨

ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.