Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សប្បុរសជន​ចិន​ផ្តល់​ទឹកប្រាក់​៦​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារសិក្សា​មួយ​ខ្នង​នៅ​ឃុំ​បល្ល័ង្គ ក្នុង​ខេត្ត​សៀមរាប​

ដោយ Pothe Thun
17/10/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សមាគម វី ឆា​រី​ថេប​ល ហ្វោ​ន​ដេ​សិន បាន​នាំយក​ថវិកា​សប្បុរសជន​ចិន​ចំនួន​៦​ម៉ឺន​ដុល្លារ​អាមេរិក តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សម្រាប់​សាងសង់​អគារសិក្សា​មួយ​ខ្នង មាន​៥​បន្ទប់ នៃ​សាលាបឋមសិក្សា​ស្រី​វិបុល​កេរ្តិ៍ ស្ថិតក្នុង​ភូមិ​ត្រាច​ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ហើយ​ត្រូវបាន​រៀបចំ​ប្រារព្ធ​ពិធី​ក្រុង​ពាលី​បញ្ចុះ​បឋមសិលា​ដាក់​ដំណើរការ​សាងសង់ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ឃឹម​ប៊ុន​សុង អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​លោកជំទាវ ។​

​លោក នឹម សុវណ្ណ អភិបាល​ស្រុក​ប្រាសាទបាគង​ស្តីទី បានឱ្យដឹងថា ក្នុង​ទូទាំង​ស្រុក មាន​វិទ្យាល័យ​ចំនួន​៥​កន្លែង , អនុវិទ្យាល័យ​ចំនួន​៧​កន្លែង , សាលា​បឋម​សិក្សា​មាន​ចំនួន​៤៥​កន្លែង និង សាលា​មត្តេយ្យ​គ្រប់​ប្រភេទ​ចំនួន​៥២​កន្លែង ប៉ុន្តែ​ចំពោះ​សាលាបឋមសិក្សា​ស្រី​វិបុល​កេរ្តិ៍​នេះ បច្ចុប្បន្ន​មាន​អគារសិក្សា​តែ​មួយ​ខ្នង​ទេ ចែកចេញជា​បី​បន្ទប់ បែងចែក​ជា​៨​ថ្នាក់ មាន​សិស្ស​ចំនួន​២៩៣​នាក់ ស្រី​១៤៩​នាក់ មាន​គ្រូ​ចំនួន​៩​នាក់ ស្រី​៧​នាក់ ហើយ​ស្ថានភាព​បន្ទប់រៀន​មិនអាច​ធានាបាន​នូវ​ចំនួន​ថ្នាក់​នោះទេ ដែល​គណៈ​គ្រប់គ្រង​សាលា ក៏​បាន​រៀបចំ​ជា​រោងដោល​ស័ង្កសី​មួយ​ខ្នង មាន​ពីរ​បន្ទប់ និង រៀបចំ​ឱ្យ​ការសិក្សា​ចែកចេញជា​ពីរ​វេន​គឺ​ព្រឹក​និង​ល្ងាច ។​

​ឯកឧត្តម ឃឹម​ប៊ុន​សុង មានប្រសាសន៍ថា សមាគម វី ឆា​រី​ថេប​ល ហ្វោ​ន​ដេ​សិន ជា​ដៃគូ​សហការ​ល្អ​ជាមួយ​កម្មវិធី​សប្បុរសធម៌​របស់​ខេ​ត្ត​សៀមរាប ខណៈ​កន្លង​មក​សមាគម​បាន​ជួយ​សាងសង់​អគារសិក្សា និង​ផ្តល់​សម្ភារ​មនុស្សធម៌​ជាច្រើន​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សម្រាប់​ជួយ​ដល់​បងប្អូន​ជនរងគ្រោះ​ដោយ​គ្រោះធម្មជាតិ​នានា ដូចជា​សង់​ផ្ទះសម្បែង អណ្តូងទឹក សាលារៀន​នៅក្នុង​ស្រុក​មួយចំនួន​នៃ​ខេត្ត​យើង​នេះ ដែល​ជាក់ស្ដែង អគារសិក្សា​ជា​ជំនួយ​ពី​សមាគម វី ឆាយ​រី​ថេប​ល ហ្វោ​ន​ដេ​សិន ដែល​បាន​ទទួល​ថ្មី​នេះ នឹង​ជួយ​សម្រួល​ដល់​ការសិក្សា​រៀនសូត្រ​របស់​កូនចៅ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រា​ចនេះ ឱ្យ​មាន​ស្ថានភាព​ល្អ​ដូច​ភូមិ​ដទៃទៀត នៃ​ឃុំ​បល្ល័ង្ក ។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកកម្ពស់ និង​ចាត់​ទុក​វិស័យ​អប់រំ ជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​ចម្បងៗ​មួយចំនួន​របស់​រាជ​រដ្ឋាភិបាល ដោយ​បាន​ធ្វើ​កំណែទម្រង់​ស៊ី​ជំរៅ​លើ​វិស័យ​នេះ ព្រមទាំង​បាន​ខិតខំ​ពង្រីក និង​បង្ខិត​សាលារៀន​ឱ្យ​មក​នៅ​កៀក​ក្បែរ​លំនៅដ្ឋាន​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង នៅ​ទូទាំង​ប្រទេស ដើម្បី​បណ្តុះ​ធនធានមនុស្ស​ឱ្យមាន​ចំណេះដឹង ពោរពេញ​ដោយ​សមត្ថភាព សម្រាប់​ជួយ​សង្គម​គ្រួសារ​និង​សង្គមជាតិ​យើង​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​ថែម​ទៀត ៕

​អត្ថបទ ៖ លោក យូ វង្ស
​រូបថត ៖ សហការី​
​កែសម្រួល​អត្ថបទ ៖ លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​សាលារៀន​

Tags: ខេត្តសៀមរាបសប្បុរសជន​ចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០១៨

ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់

ស្ពានឈើ​ប្រវែង​១៨៣​ម៉ែត្រ ក្នុង​ប្រវែង​សរុប​២៦៣​ម៉ែត្រ នៅ​ប្រាសាទបេង​មា​លា ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​ជួសជុល​ស្ពានឈើ​ឡើងវិញ ខណៈ​ស្ពាន​ចាស់​មាន​ភាព​ពុកផុយ​ដោយ​អន្លើ​

ស្ពានឈើ​ប្រវែង​១៨៣​ម៉ែត្រ ក្នុង​ប្រវែង​សរុប​២៦៣​ម៉ែត្រ នៅ​ប្រាសាទបេង​មា​លា ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​ជួសជុល​ស្ពានឈើ​ឡើងវិញ ខណៈ​ស្ពាន​ចាស់​មាន​ភាព​ពុកផុយ​ដោយ​អន្លើ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.