Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំ​ក្រសួង​ផែនការ បង្ហាញថា ប្រជាជន​វ័យចាស់​នៅ​កម្ពុជា គឺជា​ភាពចាំបាច់ ក្នុង​ការធានា​ឲ្យមាន​ការ​ធ្វើ​ផែនការអភិវឌ្ឍ មាន​លក្ខណៈ​គ្របដណ្តប់​និង​គ្រប់​ជ្រុងជ្រោយ​

ដោយ Pothe Thun
17/10/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម​បណ្ឌិត ប៉ូច ប៊ុ​ណ្ណាក់ រដ្ឋលេខាធិការ​ក្រសួង​ផែនការ មានប្រសាសន៍ថា គោលនយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ ២០១៦-២០៣០ គឺជា​ការឆ្លើយតប​ទៅនឹង​បម្រែបម្រួល​សង្គម​-​សេដ្ឋកិច្ច និង សង្គម​ប្រជាសាស្ត្រ ដែល​កម្ពុជា​បាន​នឹង​កំពុង​ឆ្លងកាត់​សំដៅ​ធានា​ឲ្យបាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គមកិច្ច ដែល​កម្ពុជា​បាន​នឹង​កំពុង​ឆ្លងកាត់ និង មាន​សន្ទុះ​លឿន​ជាង​មុន​ប្រកបដោយ​ចីរភាព កាត់បន្ថយ​ភាពក្រីក្រ និង ធ្វើឲ្យ​ប្រសើរឡើង គុណភាព​ជីវិត​ប្រជាជន ព្រោះ​ប្រជាជន គឺជា​មធ្យោបាយ​នៃ​ការអភិវឌ្ឍ និង ជា​គោលដៅ​ចុងក្រោយ​នៃ​ការអភិវឌ្ឍ ហើយ​ប្រជាជន​វ័យចាស់​នៅ​កម្ពុជា គឺជា​ការបង្ហាញ​ភាពចាំបាច់ ក្នុង​ការធានា​ឲ្យមាន​ការ​ធ្វើ​ផែនការអភិវឌ្ឍ មាន​លក្ខណៈ​គ្របដណ្តប់​និង​គ្រប់​ជ្រុងជ្រោយ តាមរយៈ​នៃ​ការគិតគូរ​និង​បញ្ចូល​កត្តា​ឌី​ណាមិក​ប្រជាសាស្ត្រ ដែល​កំពុង​កើតមាន​នាពេល​បច្ចុប្បន្ន និង​ដែល​កំពុង​បន្ត​កើតមាន​នាពេល​អនាគត ទៅ​ក្នុង​ការធ្វើផែនការ ដោយ​គិតគូរ​ដល់​ទំនាក់ទំនង​ពហុ​វិស័យ រវាង​បញ្ហា​ប្រជាជន​និង​ការអភិវឌ្ឍ ការរក្សា​តម្លៃ​វប្បធម៌​និង​ប្រពៃណី និង ការធានា​ដល់​ការគោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ។​

​ឯកឧត្តម​បណ្ឌិត ប៉ូច ប៊ុ​ណ្ណាក់ មានប្រសាសន៍​ទៀត​ថា ដំណើរ​ឆ្ពោះ​ទៅរក​ប្រជាជន​វ័យចាស់ គឺជា​បាតុភូត​ប្រជាសាស្ត្រ​មួយ​ដែល​ប្រទេស​អភិវឌ្ឍ​លើ​ពិភពលោក​បាន​ឆ្លងកាត់ ហើយ​ដែល​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន បាន​ចាប់ផ្តើម​ជួប​ប្រទះ រួម​ទាំង​ប្រទេស​កម្ពុជា​ផងដែរ ដូច្នេះ​ដំណើរ​ឆ្ពោះទៅ​រក​ប្រជាជន​វ័យចាស់ គឺជា​ការប្រែប្រួល​ប្រជាសាស្ត្រ នា​ចុង​អន្តរកាល​ប្រជាសាស្ត្រ ដែល​សម​មាត្រ​ប្រជាជន​វ័យចាស់ អាយុ ៦០ ឆ្នាំ ឡើងទៅ កើនឡើង​យ៉ាង​លឿន នៅពេល​ដែល​ប្រជាជន​ក្នុង​វ័យ​កំពុង​ធ្វើ​ការងារ​បច្ចុប្បន្ន​ចាប់ផ្តើម​ចូល​និវត្តន៍ គួបផ្សំ​នឹង​ការ​ដែល​មានកូន​តិច និង ការកើនឡើង​នៃ​អាយុកាល​សង្ឃឹម​រស់ ។​

​ឯកឧត្តម​បណ្ឌិត ប៉ូច ប៊ុ​ណ្ណាក់ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ ក្នុង​សេចក្តី​ថ្លែង​សន្ទរកថា បើក​ដំណើការ​អង្គ​សិក្ខាសាលា​ផ្សព្វផ្សាយ ជម្រុញ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ប្រជាជន ២០១៦-២០៣០ ក្នុង​ក្របខ័ណ្ឌ​គោលដៅ អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​កម្ពុជា ក្រោម​ប្រធានបទ ប្រជាជន​វ័យចាស់​នៅ​កម្ពុជា ដែល​បាន​ប្រារព្ធ​ឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លីវ សាន្ត​

Tags: ​ក្រសួង​ផែនការប្រជាជន​វ័យចាស់​នៅ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សប្បុរសជន​ចិន​ផ្តល់​ទឹកប្រាក់​៦​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារសិក្សា​មួយ​ខ្នង​នៅ​ឃុំ​បល្ល័ង្គ ក្នុង​ខេត្ត​សៀមរាប​

សប្បុរសជន​ចិន​ផ្តល់​ទឹកប្រាក់​៦​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​អគារសិក្សា​មួយ​ខ្នង​នៅ​ឃុំ​បល្ល័ង្គ ក្នុង​ខេត្ត​សៀមរាប​

ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០១៨

ព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.