ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរលើការងារជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិល
ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា បានធ្វើការបញ្ចប់ជាស្ថាពរលើការងារជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិល ឱ្យងើបឈរបង្ហាញរូបរាងជាថ្មីឡើងវិញ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជាតិជំនាន់ក្រោយ។ លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលខាងលើបានឱ្យដឹងថា នៅក្នុងដំណើរការជួសជុលប្រាសាទតាព្រហ្មកិល បានចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយ គឺការសិក្សាស្រាវជ្រាវ គូសប្លង់ និងកំណាយស្រាវជ្រាវ។ ដំណាក់កាលទីពីរ បានចាប់ផ្តើមតាំងពីអំឡុងខែមីនា មកដល់ខែធ្នូ ឆ្នាំ២០២៣ថ្មីៗនេះ បានបញ្ចប់ការងារជួសជុល ធ្វើឱ្យរចនាសម្ព័ន្ធរបស់ប្រាសាទបានរឹងមាំជាងពេលមុន ...