Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការលើកកម្ពស់ការទទួលកិច្ចគាំពារ និងការអភិវឌ្ឍន៍សម្រាប់កុមារដែលមានពិការភាព

ដោយ Pothe Thun
03/06/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត បានដឹកនាំបើកកិច្ចប្រជុំតម្រង់ទិស ស្តីពីការលើកកម្ពស់ការទទួលកិច្ចគាំពារ និងការអភិវឌ្ឍន៍សម្រាប់កុមារដែលមានពិការភាព ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសារៈប្រយោជន៍នៃការអប់រំកុមារ និងសេវាគាំពារនានា សម្រាប់កុមារដែលមានពិការភាពយន្តការសម្របសម្រួល ព្រមទាំងការគាំទ្រពីអ្នកពាក់ព័ន្ធនានា នៅថ្នាក់ក្រោមជាតិ។ ពិធីនេះដែរក៏មានការចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរក្នុងខេត្ត អាជ្ញាធរក្រុង/ស្រុក មន្ត្រីទទួលបន្ទុកការងារកិច្ចស្ត្រី និងកុមារក្នុងស្រុកគោលដៅទាំង៦ និងតំណាងអង្គការសង្គមស៊ីវិលមួយចំនួន។

លោកជំទាវ ស៊ិន ណម បានបញ្ជាក់ថា ការអប់រំកុមារតូចប្រកបដោយបរិយាប័នត្រូវបានរៀបចំអនុវត្តដោយក្រសួងអប់រំ យុវជននិងកីឡាក្នុងគោលបំណង ដើមី្បលើកកម្ពស់ការទទួលបាននូវការអប់រំកុមារតូចសម្រាប់កុមារដែលពិការភាព និងជម្រុញការយល់ដឹងរបស់គ្រូមតេយ្យសិក្សា និងមាតាបីតាអំពីផល ប្រយោជន៍នៃការអប់រំកុមារតូចសម្រាប់កុមារដែលពិការភាព។ បន្ទាប់ពីបានអនុវត្តនូវកម្មវិធីអប់រំកុមារតូចប្រកបដោយបរិយាប័ននាប៉ុន្មានឆ្នាំកន្លងទៅ បញ្ហាប្រឈមមួយចំនួនត្រូវជួបប្រទះក្នុងការកំណត់អត្តសញ្ញាណកុមារតូចដែលមានពិការភាព ការយល់ដឹងមានកម្រិតក្នុងចំណោមឪពុកម្តាយលើការថែទាំ និងតម្លៃនៃការសិក្សារបស់កុមារតូចដែលមានពិការភាពការស្វែងរក និងផ្តល់សេវាការគាំពារ និងអភិវឌ្ឍន៍សម្រាប់កុមារដែលមានពិការភាពធ្ងន់ធ្ងរនៅមានកម្រិត ហើយបច្ចុប្បន្ននៅក្នុងស្រុកគោលដៅទាំង០៦ មានកុមារពិការពីកំណើតចំនួន៩៨នាក់ ស្រី៣៥នាក់។

លោកជំទាវ ស៊ិន ណម បានបញ្ជាក់ទៀតថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់ និងជម្រុញការលើកកម្ពស់កិច្ចសហការក្នុងចំណោមមន្ទីរពាក់ព័ន្ធ សំដៅរួមចំណែកអនុវត្តគោលនយោបាយគាំពារ និងអភិវឌ្ឍន៍កុមារតូច។ ក្នុងនោះដែរការប្រជុំតម្រង់ទិសជាមួយមន្ទីរពាក់ព័ន្ធ និងស្រុកគោលដៅ វាជាការលើកកម្ពស់ការទទួលបាននូវការគាំពារ និងអភិវឌ្ឍន៍សម្រាប់កុមារតូចដែលពិការភាពជម្រុញការយល់ដឹងពីសារៈប្រយោជន៍នៃការអប់រំកុមារតូចប្រកបដោយបរិយាប័ន សេវាគាំពារនានាសម្រាប់កុមារដែលពីការភាព និងជាយន្តការសម្របសម្រួលអ្នកពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ និងបានបញ្ជាក់លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថទ៖ លោក អ៊ុន ណារាជ្យ

Tags: គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាបគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចចិត្តទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះដាក់ថា “ មន្ទីរពេទ្យហ្លួងម៉ែ ”

អភិបាលខេត្តសៀមរាបគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចចិត្តទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះដាក់ថា “ មន្ទីរពេទ្យហ្លួងម៉ែ ”

ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន១០០គ្រួសារ ទទួលបានអំណោយពីក្រុមការងារចុះជួយឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប

ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន១០០គ្រួសារ ទទួលបានអំណោយពីក្រុមការងារចុះជួយឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប

រដ្ឋបាលខេត្តទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈពីសប្បុរសជនក្នុងខេត្តសៀមរាប ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

រដ្ឋបាលខេត្តទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈពីសប្បុរសជនក្នុងខេត្តសៀមរាប ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.