Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្តសៀមរាបគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចចិត្តទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះដាក់ថា “ មន្ទីរពេទ្យហ្លួងម៉ែ ”

ដោយ Pothe Thun
03/06/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អភិបាលខេត្តសៀមរាបគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចចិត្តទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះដាក់ថា “ មន្ទីរពេទ្យហ្លួងម៉ែ ”
88
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញនូវការគាំទ្រនិងកោតសសើរយ៉ាងខ្លាំងចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចចិត្តទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះដាក់ថា “ មន្ទីរពេទ្យហ្លួងម៉ែ ” ដែលកាយវិការនេះជាការដឹកនាំដ៏ឈ្លាសវ៉ៃ ប៉ិនប្រសព្វ និងប្រកបដោយ គតិបណ្ឌិតថ្លៃថ្លាបំផុត ស្របទៅតាមយុទ្ធសាស្រ្តជាជំហានៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជាការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខមាលភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេសការដែលសម្តេចតេជោ សម្រេចចិត្តប្ដូរឈ្មោះដាក់ថា “ មន្ទីរពេទ្យហ្លួងម៉ែ ” នេះ គឺជាការសម្ដែងថ្វាយនូវកតញ្ញូតាធម៌ និងកតវេទិតាយ៉ាងស្មោះស័្មគ្របំផុត ចំពោះសម្ដេចព្រះមហាក្សត្រី ដែលព្រះអង្គបានលះបង់ព្រះបញ្ញាញាណ និងព្រះកាយពល គិតគូរពីសុខមាលភាពរបស់ប្រជារាស្រ្តព្រះអង្គទូទាំងប្រទេស ។

ឯកឧត្តមអភិបាលខេត្តសៀមរាប មានប្រសាសន៍ទៀតថា សម្ដេចម៉ែ គឺជាម្លប់ដ៏ត្រជាក់ត្រជុំ និងប្រកបដោយសុខដុមនីយកម្ម សម្រាប់ប្រជាជាតិខ្មែរ ដែលព្រះអង្គសព្វព្រះរាជហឬទ័យ គង់នៅជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី , ប្រធានកិត្តិយសសមាគមដូនជី និង ឧបាសិកាកម្ពុជរដ្ឋ , ព្រះប្រធានកិត្តិយសសមាគមកាយរិទ្ធនារីកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់ តួនាទីស្រ្តីក្នុងសង្គមកម្ពុជា ដូនជី ឧបាសិកា និងការលើកកម្ពស់ជីវភាពរស់នៅប្រជាជន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ពាក់ព័ន្ធនឹងការទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះដាក់ថា “ មន្ទីរពេទ្យហ្លួងម៉ែ » នេះដែរ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ក៏បង្ហាញនូវទស្សនៈរបស់ខ្លួន និង សម្ដែងនូវការពេញចិត្ត ព្រមទាំងគាំទ្រទាំងស្រុងចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចចិត្តទិញមន្ទីរពេទ្យឯកជន ដើម្បីមប្រើផលប្រយោជន៍ជាតិ លើសុខុមាលភាពរបស់ប្រជាជនទាំងមូលនោះ ។


សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតទូលថ្វាយសម្ដេចម៉ែ ចំពោះការសម្រេចទិញមន្ទីរេពេទ្យឯកជនមួយដែលមានឈ្មោះថា “ នគរទេព ” នឹងប្ដូរឈ្មោះទៅជា” មន្ទីរពេទ្យហ្លួងម៉ែ ” ដោយចំពោះមុខមន្ទីរពេទ្យ បាននិងកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ លុះថ្ងៃអនាគត មន្ទីរពេទ្យ «ហ្លួងម៉ែ» នឹងដាក់ឲ្យប្រើប្រាស់ព្យាបាលជំងឺទូទៅជារៀងរហូត។ ជាមួយនឹងការទិញមន្ទីរពេទ្យ “ នគរទេព ” ហើយប្ដូរឈ្មោះទៅជា” មន្ទីរពេទ្យហ្លួងម៉ែ ” នោះ មានសប្បុរសជនជាច្រើនក្នុងប្រទេសកម្ពុជា បានស្ម័គ្រចិត្ថបរិច្ចាគជាថវិកាផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលចំពោះការទិញមន្ទីរពេទ្យនេះផងដែរ៕

អត្ថបទ ៖ លោកស្រី ហែម បូរ៉ាន្នី ,រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: មន្ទីរពេទ្យនគរទេពមន្ទីរពេទ្យហ្លួងម៉ែអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន១០០គ្រួសារ ទទួលបានអំណោយពីក្រុមការងារចុះជួយឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប

ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន១០០គ្រួសារ ទទួលបានអំណោយពីក្រុមការងារចុះជួយឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប

រដ្ឋបាលខេត្តទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈពីសប្បុរសជនក្នុងខេត្តសៀមរាប ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

រដ្ឋបាលខេត្តទទួលអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈពីសប្បុរសជនក្នុងខេត្តសៀមរាប ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

អាជ្ញាធរជាតិអប្សរាបន្តចែកកូនឈើចម្រុះជាង៨ពាន់ដើមជូនដល់សាធារណជនយកទៅដាំដើម្បីចូលរួមក្នុងសកម្មភាពការស្ដារគម្របដើមឈើឡើងវិញ

អាជ្ញាធរជាតិអប្សរាបន្តចែកកូនឈើចម្រុះជាង៨ពាន់ដើមជូនដល់សាធារណជនយកទៅដាំដើម្បីចូលរួមក្នុងសកម្មភាពការស្ដារគម្របដើមឈើឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.