Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរជាតិអប្សរាបន្តចែកកូនឈើចម្រុះជាង៨ពាន់ដើមជូនដល់សាធារណជនយកទៅដាំដើម្បីចូលរួមក្នុងសកម្មភាពការស្ដារគម្របដើមឈើឡើងវិញ

ដោយ Pothe Thun
04/06/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរាបន្តចែកកូនឈើចម្រុះជាង៨ពាន់ដើមជូនដល់សាធារណជនយកទៅដាំដើម្បីចូលរួមក្នុងសកម្មភាពការស្ដារគម្របដើមឈើឡើងវិញ
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងកាលពីថ្ងៃទី០៤ខែមិថុនា ថា ក្រោយពីមានការស្នើសុំពីព្រះសង្ឃ ព្រមទាំងសាធារណជន ពីការសុំកូនឈើជាបន្តបន្ទាប់របស់អាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅលើដីលំនៅឋាន ដីចម្ការ សាលារៀន វត្តអារាម និងដីតំបន់ជុំវិញទៅតាមតម្រូវការ។ ជាក់ស្ដែងនៅចុងខែឧសភាកន្លងទៅនេះ កូនឈើចម្រុះសរុប ៨,៧០០ដើម ត្រូវបានក្រុមការងារអាជ្ញាធរជាតិអប្សរា បានបន្តចែកជូនទៅសាធារណជន។

ឯកឧត្ដម ឡុង កុសល បានឲ្យដឹងទៀតថា ដើមឈើដែលផ្តល់ជូនទាំងនោះរួមមាន ផ្តល់កូនឈើជូនតំណាង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ចំនួន៦០០ដើម មានកូនឈើទាំងនោះរួមមាន គ្រញូង៤០០ដើម និងធ្នង់២០០ដើម ដើម្បីយកទៅដាំតាមបណ្តោយផ្លូវសំខាន់ៗក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ,កូនថ្កូវ ចំនួន២០០ដើម ប្រគល់ជូនមន្ទីរបរិស្ថានខេត្តសៀមរាប ដើម្បីយកទៅដាំក្នុងបរិវេណមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ,កូនឈើចម្រុះចំនួន១,១៥០ដើម ប្រគល់ជូនតំណាងក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ដើម្បីយកទៅដាំស្តារព្រៃឈើរិចរិលឡើងវិញតាមជើងភ្នំគូលែនខាងក្រោមព្រះអង្គជប់ ក្នុងស្រុកបន្ទាយស្រី ,ប្រគល់ជូនឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ ចំនួន៥,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង ,ប្រគេនជូនព្រះអង្គ តាត មហាទី ព្រះគ្រូចៅអធិការវត្តព្រះឥន្ទកោសា ចំនួន១,១៣០ដើម ដើម្បីយកទៅដាំ និងចែកចាយនៅតាមសាលារៀន និងវត្តអារាមក្នុងខេត្តសៀមរាប។

សូមជម្រាបថា កាលពីថ្ងៃទី០១ ខែមិថុនាកន្លងទៅ ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរាបានត្រៀម កូនឈើ២០ម៉ឺនដើម ដើម្បីទុកចែកជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សាធារណៈជន ក៍ដូចជាស្ថាប័នកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ ដើម្បីយកទៅដាំបំពេញបន្ថែមនៅកន្លែងដែលខ្លួនចង់ដាំនៅតំបន់ព្រៃឈើដែលរិចរិល ខណៈដែលកូនឈើរាប់ម៉ឺនដើមទៀតសម្រាប់ដំាបំពេញបន្ថែមនៅក្នុងរមណីយដ្ឋានអង្គរ។ ការដាំកូនឈើចម្រុះនាពេលនេះក៍ជាការជួយលើកតម្កើងនូវទេសភាពវប្បធម៌ និងបង្កើនបរិយាកាសបរិស្ថាននៅក្នុតំបន់ប្រាសាទបុរាណ។ ឯកឧមត្ដមក៍បានអំពាវដល់ប្រជាពលរដ្ឋក៍ដូចជាអាជ្ញាធរមានសមត្ថកិច្ចចូលដាំ និងជួយការពារព្រៃឈើអោយបានគង់វង្ស ព្រោះព្រៃឈើជាអាយុជីវិតរបស់មនុស្សជាតិ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: កូនឈើ​ស្ដារគម្របដើម្បឈើឡើងវិញអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ

ពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ីនៃទន្លេមេគង្គ បានត្រៀមរៀបចំរួចជាស្រេចក្នុងការត្រៀមទទួលភ្ញៀវទេសចរ ក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ

ពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ីនៃទន្លេមេគង្គ បានត្រៀមរៀបចំរួចជាស្រេចក្នុងការត្រៀមទទួលភ្ញៀវទេសចរ ក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ

រដ្ឋបាលខេត្តសៀមរាបនាំយកអំណោយរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ចែកជូនប្រជាពលរដ្ឋ ១៨០គ្រួសារ ក្នុងក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាបនាំយកអំណោយរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ចែកជូនប្រជាពលរដ្ឋ ១៨០គ្រួសារ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.