Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ីនៃទន្លេមេគង្គ បានត្រៀមរៀបចំរួចជាស្រេចក្នុងការត្រៀមទទួលភ្ញៀវទេសចរ ក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ

ដោយ Pothe Thun
04/06/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ីនៃទន្លេមេគង្គ បានត្រៀមរៀបចំរួចជាស្រេចក្នុងការត្រៀមទទួលភ្ញៀវទេសចរ ក្រោយស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរ
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានរៀបចំដាក់តាំងពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ីរួចរាល់ហើយ ដើម្បីត្រៀមទទួលទេសចរជាថ្មីទៀត ក្រោយបញ្ចប់វិបត្ដិជំងឺកូវីដ-១៩ នាពេលឆាប់ៗខាងមុខនេះ ខណៈដែលសារមន្ទីរនេះ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា គឺមានប្រទេសកម្ពុជា ឥណ្ឌា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ស្ថិតនៅផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន ឬផ្លូវ៦០ម៉ែត្រសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។

បើតាមលោកស្រី មឿន សូលីដា នាយិកាស្តីទី នៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឲ្យដឹងកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះថា បច្ចុប្បន្នសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើការតាំងបង្ហាញនូវសមុច្ច័យសំខាន់ៗជាច្រើន មកពីប្រទេសជាសមាជិកចំនួន៦ប្រទេស រួមមាន កម្ពុជា ថៃ វៀតណាម ឡាវ ឥណ្ឌា និងមីយ៉ាន់ម៉ា នៅក្នុងសាលពិព័រណ៍ទាំង៤ របស់សារមន្ទីរដែលមានមានដូចជា សាលព័ត៌មានពិព័រណ៍ ,សាលពិព័រណ៍វត្ថុធាតុដើម ,សាលពិព័រណ៍វាយនភណ្ឌបុរាណ និងសាលពិព័រណ៍វាយនភណ្ឌសហសម័យ។ ក្នុងនោះក្រុមការងារមានគម្រោងបង្កើតដៃគូរអភិវឌ្ឍន៍លើវិស័យឯកជនដែលកំពុងធ្វើការលើតម្បាញសូត្រ ដើម្បីយកស្នារដៃសូត្រខ្មែរ ទៅដាក់តាំងនោះសារមន្ទីរនោះបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី មឿន សូលីដា បានបញ្ជាក់បន្ថែមថា ការបង្កើនកម្លាំងមនុស្សធ្វើតម្បាញវត្ថុធាតុដើម និងបង្កើតកន្លែងដើមរុក្ខជាតិជ្រលក់សូត្រផងដែរ ក្នុងគោលបំណងដើម្បីថែរក្សា ប្រពៃណីនៃការផលិតវាយនភណ្ឌប្រពៃណីអាស៊ី និងដើម្បីត្រៀមលក្ខណៈក្នុងការទទួលអ្នកទេសចរជាតិនិងអន្ដរជាតិទៅទស្សនា ក្រោយបញ្ចប់ជំងឺកូវីដ១៩នាពេលខាងមុខនេះ ជាពិសេសធ្វើយ៉ាងណា អោយមានការចាប់ពីអារម្មណ៍ពីអ្នកទេសចរ។ អ្វីដែលសំខាន់ជានេះទៅទៀតភ្ញៀវទេសចរក្រៅទស្សនាអង្គរវត្ដ ពួកគាត់នឹងទៅទស្សនាសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ព្រោះនៅក្នុងតំបន់អង្គរខេត្ដសៀមរាបមានតែសារមន្ទីរនេះមួយប៉ុណ្ណោះ ហើយទោះបីបច្ចុប្បន្ននេះ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មិនទាន់បានបើកអោយភ្ញៀវចូលទស្សនាក៏ពិតមែន ប៉ុន្ដែសារមន្ទីរបានត្រៀមជាស្រេចសម្រាប់ទទួលភ្ញៀវចូលទស្សនា ក្រោយបញ្ចប់វិបត្ដិជំងឺកូវីដ-១៩។

គួរជម្រាបថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានកសាងឡើងនៅឆ្នាំ២០១០ ដល់ឆ្នាំ២០១១ និងបើកឱ្យដំណើរការក្នុងខែមេសា ឆ្នាំ២០១៤ ក្រោមកិច្ចសហ ប្រតិបត្តិការទន្លេមេគង្គ-ទន្លេគង្គា ដោយមានប្រទេសចំនួន៦ចូលរួមដូចជា៖ ប្រទេសកម្ពុជា, ឥណ្ឌា, ឡាវ, មីយ៉ាន់ម៉ា, ថៃ និងប្រទេសវៀតណាម គោលបំណងនៃការកសាងសារមន្ទីរនេះគឺដើម្បីថែរក្សាប្រពៃណីនៃការផលិតវាយនភណ្ឌ ក៏ដូចជាបង្ហាញពីទំនាក់ទំនងរវាងអរិយធម៌ វប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជាសមាជិកជំវិញដងទន្លេមេគង្គ ដែលមានរយៈពេលជាច្រើនសតវត្សរ៍មកហើយ ដោយសារមន្ទីរនេះបើកអោយទស្សនាពីថ្ងៃពុធដល់ថ្ងៃចន្ទ៕

 

 

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ៖ លោក អ៊ុន ណារាជ្យ

Tags: ពិព័រណ៌វាយនភណ្ឌប្រពៃណីអាស៊ីនៃទន្លេមេគង្គសារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាបនាំយកអំណោយរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ចែកជូនប្រជាពលរដ្ឋ ១៨០គ្រួសារ ក្នុងក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាបនាំយកអំណោយរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ចែកជូនប្រជាពលរដ្ឋ ១៨០គ្រួសារ ក្នុងក្រុងសៀមរាប

ត្រីមេពូជនៅតំបន់អភិរក្សបឹងពារាំង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប បានងាប់ជាបណ្តើរៗ ដោយសារទឹករីងរាក់ !

ត្រីមេពូជនៅតំបន់អភិរក្សបឹងពារាំង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប បានងាប់ជាបណ្តើរៗ ដោយសារទឹករីងរាក់ !

ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រុងសៀមរាបត្រូវបានរកឃើញថាមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ច្រើនជាងគេ ខណៈស្រុកអង្គរជុំ ពុំទាន់មានអ្នកឆ្លងជំងឺកូវីដ-១៩ទេ

ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រុងសៀមរាបត្រូវបានរកឃើញថាមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ច្រើនជាងគេ ខណៈស្រុកអង្គរជុំ ពុំទាន់មានអ្នកឆ្លងជំងឺកូវីដ-១៩ទេ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.